អាមេរិកគាំទ្រសេចក្ដីថ្លែងការណ៍ ដែលស្នើឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៥រូប
ជាជំហរដ៏មុតមាំ ម្ដងហើយម្ដងទៀត ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងករណីមន្ត្រីសិទ្ធិមនុស្សទាំង៤រូប និងមន្ត្រី គ.ជ.ប មួយរូប ដែលនៅតែបន្តជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ទាំងគ្មានការជំនុំជម្រះ បន្ទាប់ពីពួកគេត្រូវបានដាក់ឃុំ អស់រយៈពេល ជាងមួយឆ្នាំមកហើយ។ នៅថ្ងៃសុក្រទី៥ ខែឧសភានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រកាសគាំទ្រសេចក្ដីថ្លែងការណ៍ របស់សហភាពអ៊ឺរ៉ុប និងការិយាល័យ នៃឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលទាមទារ ឲ្យដោះលែងសកម្មជនទាំងប្រាំរូប ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី «Heather Nauert» បានសរសេរលើកយកឈ្មោះជនទាំង៥រូប [...]