អង្គការសិទ្ធិមនុស្សថ្កោលទោសឃាតកម្ម លើអ្នកកាសែតនៅកំពង់ឆ្នាំង
ឃាតកម្មលើអ្នកកាសែត - «អ្នកសារព័ត៌មានគឺជាចំណុចដៅ ដែលជានិច្ចការតែងតែរងការវាយប្រហារពីសំណាក់ជនល្មើស» នេះគឺជាការព្រួយបារម្ភរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីមានឃាតករសម្លាប់ទៅលើ លោក សួន ចាន់ អ្នកសារព័ត៌មាននៃកាសែត មាគ៌ាកម្ពុជា នៅក្នុងស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង កាលពីចុងសប្តាហ៍កន្លងទៅ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោស ដោយចាត់ទុកការសម្លាប់ លោក សួន ចាន់ អ្នកការសែត មាគ៌ាកម្ពុជា គឺជាការប្រមាថមើលងាយចំពោះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ការសម្លាប់អ្នកកាសែតនេះ វាគឺជាការប្រមាថចំពោះសេរីភាពសារព័ត៌មាន ខណៈដែលវប្បធម៌និទណ្ឌភាពចំពោះបទលើ្មសនានា នៅកម្ពុជាកាន់តែរីករាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
តាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន ចាន់ ជាអ្នកសារព័ត៌មានទី១២ហើយ ដែលត្រូវបានឃាតករសម្លាប់នៅក្នុងប្រទេសកម្ពុជា [...]