Posts tagged as "Information"

ទារិកា​ពីរ​រូប​កើត​មក មាន​ដង​ខ្លួន​តែ​មួយ នៅ​ឥណ្ឌា

ទារិកា​ពីរ​រូប​កើត​មក មាន​ដង​ខ្លួន​តែ​មួយ នៅ​ឥណ្ឌា

ធម្មជាតិចម្លែក - ជាការប្រួលប្រែរូបរាង ដ៏កម្រ។ នៅថ្ងៃទី១២ ខែមីនាកន្លងមកនេះ នៅផ្នែកខាងជើងនៃ​ប្រទេស​ឥណ្ឌា អ្នកម្ដាយ​វ័យក្មេងអាយុ២៨ឆ្នាំ មួយរូប បានផ្ដល់កំណើតមកលើភពផែនដីយើងនេះ នូវទារិកាចំនួនពីរនាក់ តែមានរូបរាងដ៏ចម្លែក​ប្លែកពី​ទារកផងទាំងពួង។ នោះគឺទារិកាទាំងពីរមានក្បាលពីរប្រាកដហើយ តែក្បាល​ទាំងពីរ​នោះ ដុះពីលើដងខ្លួនតែមួយ។ គេហទំព័រ ដេល្លីមែល (Daily Mail) បានផ្សាយអះអាងថា ថ្វីត្បិតតែទារិកាទាំងពីរ​មានខ្លួនតែមួយ តែមានឆ្អឹងខ្នងព្រែកបែកជាពីរ។

«ឪពុកម្ដាយរបស់ទារិកា មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ។ តែយើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយគ្រួសារ​នេះឲ្យបាន​ប្រសើរតាមតែអាចធ្វើទៅបាន។» នេះការប្រកាសរបស់ វេជ្ជបណ្ឌិត ស៊ីកហា ម៉ាលីក (Shikha Malik) ជំនាញខាងរោគស្ត្រី។ សម្រាប់​ក្រុមគ្រូពេទ្យ ក្ដីសង្ឃឹមនៃការរស់រានមានជីវិតរបស់ទារិកា [...]

ឈាង វុន៖ ខៀវ កាញារិទ្ធ ធ្វើ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​បី​ឆ្នាំ យឺត​ណាស់

ឈាង វុន៖ ខៀវ កាញារិទ្ធ ធ្វើ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​បី​ឆ្នាំ យឺត​ណាស់

«សិទ្ធិទទួលបានព័ត៌មានសំខាន់ណាស់ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ ក្នុងរបបប្រជាធិបតេយ្យ ប្រទេស​ដែលអនុវត្តអំណាចប្រជាពលរដ្ឋ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺចាំបាច់បំផុតហើយ។ យើងមានភារកិច្ច​បំរើសេវាដល់ប្រជាពលរដ្ឋ។ រដ្ឋាភិបាល រដ្ឋសភា តុលាការ ជាអ្នកផ្តល់សេវាសាធារណៈ បើផ្តល់សេវាសាធារណៈ​បានល្អ ទាល់តែប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ។ នោះទើបអាចអនុវត្តលិទ្ធិ​ប្រជាធិបតេយ្យបានល្អទៅកើត។» នេះជាការលើកឡើងរបស់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ច ការបរទេស​ទំនាក់ទំនងអន្តរជាតិឃោនាការ និងព័ត៌មាននៃរដ្ឋសភា នៅវិមានរដ្ឋសភាជាតិកាលពីថ្ងៃទី២៥ ខែកុម្ភៈម្សិលម៉ិញ។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)

CCHR៖ ក្រសួង​ព័ត៌មាន ផ្តល់​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ ផ្អែក​លើ​នយោបាយ​ជៀស​ជាង​តម្លាភាព

CCHR៖ ក្រសួង​ព័ត៌មាន ផ្តល់​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ ផ្អែក​លើ​នយោបាយ​ជៀស​ជាង​តម្លាភាព

មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា ក្រសួងព័ត៌មានសម្រេចផ្តល់អាជ្ញាប័ណ្ណផ្សព្វផ្សាយ ដោយ​ផ្អែកលើការស្រុះស្រួលផ្នែកនយោបាយ ជាជាងផ្តោតសំខាន់ទៅលើ គោលការណ៍តម្លាភាព និងភាពចម្រុះ។


រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)

វិស័យព័ត៌មាន - ក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីនិយតកម្មប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងសេរីភាពបញ្ចេញមតិ មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា(CCHR) បានអត្ថាធិប្បាយថា ក្រសួងព័ត៌មានបាន​ប្រើ​ប្រាស់សិទ្ធិរបស់ខ្លួន ដោយសេរី ក្នុងការសម្រេចថា គួរផ្តល់ ឬបដិសេធ ចំពោះការទាមទារអាជ្ញាប័ណ្ណផ្សព្វផ្សាយ។

បើតាមរបាយការណ៍ការដដែលនោះ ការសម្រេចថាគួរផ្តល់ឲ្យ ឬបដិសេធ [...]

សង្គ្រាមហ្វេសប៊ុក៖ ដក អេង ពន្លក ចេញ​ពី​ទំព័រ​ល្បី​ព្រោះ ធី សុវណ្ណថា?

សង្គ្រាមហ្វេសប៊ុក៖ ដក អេង ពន្លក ចេញ​ពី​ទំព័រ​ល្បី​ព្រោះ ធី សុវណ្ណថា?

«ដោយសារតែគំនិតរបស់គាត់និងខ្ញុំខុសគ្នា ទើបមិនអាចនៅជាមួយគ្នាបាន» នេះជាការលើកឡើង របស់ម្ចាស់​អភិបាលទំព័រលោក គឹម សុវណ្ណារិទ្ធ ឆ្លើយនឹងការសាកសួរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីលោកបាន​ប្រកាសដកចេញពីក្រុម I love Cambodia Hot News (i.l.c.h.n) នូវលោក អេង ពន្លក ប្អូនប្រុសតំណាងរាស្ត្រជាប់​ឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ។


កញ្ញា ធី សុវណ្ណថា នាយប់មួយនៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សង្រ្គាមហ្វេសប៊ុក - បើតាមការអះអាងរបស់លោក របស់លោក គឹម សុវណ្ណារិទ្ធ ម្ចាស់អភិបាលគ្រប់គ្រងទំព័រ I love Cambidia hot News បានអោយដឹងថា មូលហេតុដែលលោកដក លោក អេង ពន្លក ចេញពីក្រុមអភិបាល​ទំព័រ​ហ្វេសប៊ុក​ផ្តល់​ព័ត៌មានទាន់ហេតុការណ៍មួយនេះ [...]

សង្គ្រាម​ហ្វេសប៊ុក៖ ធី សុវណ្ណថា និង​ក្រុម i.l.c.h.n មាន​ជម្លោះ​ផ្ទៃ​ក្នុង?

សង្គ្រាម​ហ្វេសប៊ុក៖ ធី សុវណ្ណថា និង​ក្រុម i.l.c.h.n មាន​ជម្លោះ​ផ្ទៃ​ក្នុង?

បណ្តាមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានសង្ស័យថា កញ្ញាធី សុវណ្ណថា បានចាកចេញទៅ​បង្កើតទំព័រ​ផ្ទាល់​ខ្លួន ដោយសារមានជម្លោះផ្ទៃក្នុងនៅក្នុងក្រុមការងារ នៃទំព័រដ៏ធំមានឈ្មោះថា I Love Cambodia hot news។ តែមតិខ្សិបខ្សៀវនេះ ត្រូវបានម្ចាស់គ្រប់គ្រងទំព័រនេះបដិសេធចោល ដោយអះអាងថា ធី សុវណ្ណថា បានចេញពីក្រុម​នេះដោយខ្លួននាង និងដោយសារតែនាងចង់មានភាពឯករាជ្យ។


រូបភាពផ្ដិតពីទំព័រហ្វេសប៊ុក I Love Cambodia hot news។

សង្គ្រាមហ្វេសប៊ុក - ការរំជើបរំជួលនៅក្នុងចំណោមអ្នកតាមដានទំព័រធំៗ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះ​ឡើងជាបន្តបន្តាប់។ ព្រឹត្តិការណ៍ដែលអ្នកតាមដាន បាននាំគ្នាឆ្ងល់ហើយចោទជាសំនួរឡើងគ្រប់គ្នានោះ គឺកញ្ញា​ ធី សុវណ្ណថា ដែលគេតែងតែឃើញនាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...