អ្នកសារព័ត៌មានរងគ្រោះ គ្រោងប្តឹង សុខ ពេញវុធ និងគូកនប្រើហិង្សា
«យើងមិននៅស្ងៀមទេ។ យើងមិនមែនជាសាច់ ឬវត្ថុដែលគេត្រូវមកវាយយើងលេងៗទេ។ យើងជាមនុស្ស គ្មានអ្នកណាមានសិទ្ធិមកប្រើហិង្សាលើមនុស្សទេ។» នេះជាការលើកឡើង របស់អ្នកសារព័ត៌មានជាស្ត្រីម្នាក់ ដែលត្រូវបានក្រុមសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ វាយដំនៅពេលដែលចុះផ្តិតយករូបភាព និងព័ត៌មាននៅលើផ្លូវសាធារណៈ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ ខែមេសាឆ្នាំ២០១៤ថ្មីនេះ។
សន្ទុះជើងរាប់ភ្លេច ដែលអ្នកស្រី ម៉ាលី ម៉ាលី ទទួល នៅក្នុងព្រឹត្តិការណ៍បំបែកនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិនិងសេរីភាព - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]