នៅ​លើ​ទូរស័ព្ទ​អាយហ្វូន ថត​ឃើញ​«នាគ​សមុទ្រ»​មែន​ឬ?

ភស្ដុតាងថ្មីមួយ ដែលបង្ហាញថា នាគសមុទ្រ មានពិតប្រាកដមែន។ នាគសមុទ្រ ដែលគេធ្លាប់តែឃើញ​នៅក្នុង​រឿង​ព្រេង ឬនៅក្នុងភាពយន្ដ។ នៅក្នុងកម្មវិធីផែនទី មាននៅក្នុងទូរស័ព្ទអាយហ្វូនរបស់អ្នក សូមអ្នកវាយអក្សរ «Dores Scotland» នេះចូលទៅក្នុងប្រអប់រុករក រូចចុចស្វែងរក។ បន្ទាប់មកអ្នកចាប់ទាញរូបទៅរកកន្លែង ដូចដែលរូបខាង​ក្រោម​បានបង្ហាញនោះ អ្នកនឹងឃើញមានស្នាមហែលនៃសត្វចំលែកដ៏ធំ ដែលប្រហែលជា«នាគសមុទ្រ»។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភស្ដុតាងថ្មីមួយ ដែលបង្ហាញថា នាគសមុទ្រ មានពិតប្រាកដមែន។ នាគសមុទ្រ ដែលគេធ្លាប់តែឃើញ​នៅក្នុង​រឿង​ព្រេង ឬនៅក្នុងភាពយន្ដ។ នៅក្នុងកម្មវិធីផែនទី មាននៅក្នុងទូរស័ព្ទអាយហ្វូនរបស់អ្នក សូមអ្នកវាយអក្សរ «Dores Scotland» នេះចូលទៅក្នុងប្រអប់រុករក រូចចុចស្វែងរក។ បន្ទាប់មកអ្នកចាប់ទាញរូបទៅរកកន្លែង ដូចដែលរូបខាង​ក្រោម​បានបង្ហាញនោះ អ្នកនឹងឃើញមានស្នាមហែលនៃសត្វចំលែកដ៏ធំ ដែលប្រហែលជា«នាគសមុទ្រ»។


រូបភាពនាគសមុទ្រ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ (រូបថតចេញពីគំនូរ 3D)

សត្វចម្លែក - សារព័ត៌មានរបស់អង់គ្លេស ដេល្លីម៉ែល បានរាយការណ៍ថា ការរកឃើញខាងលើនេះ ត្រូវបាន​ជន​ជាតិ​អង់គ្លេសពីររូបជាអ្នកមើលឃើញមុនគេ។ ជនជាតិអង់គ្លេសទាំងពីររូបនេះ ឈ្មោះ អេនដី ឌីសុន (Andy Dixon) និង​ភីធើរ ថាន់ (Peter Thain)។ បុរសទាំងពីរបានថ្លែងឡើងថា «ជាការចៃដន្យមួយខ្លាំងណាស់»។


រូបថតផ្ដិតចេញពីរូបភាពផ្កាយរណបនៃផែនទី នៅក្នុងទូរស័ព្ទអាយហ្វូន។

ពួកគេបានមើលរូបភាព ដែលផ្សាយដោយប្រព័ន្ធផ្កាយរណប របស់ប្រព័ន្ធផែនទីមាននៅក្នុងទូរស័ព្ទអាយហ្វូន ហើយ​បានចាប់ទាញទៅមើលនៅក្នុងតំបន់អៀឡង់ខាងជើង ក្បែរនឹងបឹងទឹកសាប់ ឡូឆ ណេស (Loch Ness) ដ៏ធំមួយ ដែលធ្លាប់មានរៀបរាប់នៅក្នុងរឿងព្រេង។ លោក អេនឌី ដីសុន បានថ្លែងបន្តទៀតថា «ខ្ញុំមើលឃើញអ្វីមួយ ដែល​មានទំហំយ៉ាងធំ នៅក្នុងទឹក ហើយខ្ញុំបានថតរូបផ្កាយរណបនេះ នៅក្នុងទូរស័ព្ទរបស់ខ្ញុំ។ ខ្ញុំគិតភ្លាមថា វាជាសត្វ​"នាគសមុទ្រ"»។


រូបថតផ្ដិតចេញពីរូបភាពផ្កាយរណបនៃផែនទី នៅក្នុងទូរស័ព្ទអាយហ្វូន។

លោក អេនឌី ដីសុន បានទាក់ទងជាបន្ទាប់មក ទៅកាន់អ្នកជំនាញមួយរូប លោក ហ្គារី ខមប៊ែល (Gary Campbell) ពីក្រុមអ្នកចូលចិត្ត«នាគសមុទ្រ»នៅក្នុងតំបន់នោះ។ តើរូបភាពនេះ អាចចាត់ទុកជា«នាគសមុទ្រ»ឬទេ? លោក ហ្គារី ខេមប៊ែល បានសម្ដែងជំនឿជឿស៊ប់ ទៅលើនាគសមុទ្ររបស់លោក ជាមួយនឹងការបន្ថែមរសជាតិ ឲ្យកាន់តែ​មាន​ការ​ភ្ញាក់ផ្អើលខ្លាំងឡើង ដោយពោលឡើងថា «អ្នកជំនាញជាច្រើន បានវិភាគរូបនេះ ហើយនរណាក៏និយាយដែរ ថាវា​មិនមែនជាបំណែក ឬជាទូកកាណូតនោះទេ។ ច្បាស់ណាស់ មានបែកផ្កាត្រែង នៅក្នុងទឹក ... ដូច្នេះ វាពិតជានាគ​សមុទ្រ ដែលកំពុងហែលក្នុងបឹង។»៕


រូបថត ដែលម្ចាស់រូបនិយាយថា ថតបានកាលពីយូរមកហើយ តែមិនដែលមានអ្នកវិទ្យាសាស្ត្រណាម្នាក់ រកឃើញថា​រូបនេះពិត ឬយ៉ាងណានោះឡើយ។

----------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...