សុវត្ថិភាព សេរីភាព របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

«ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ» នេះជាប្រធានបទ ដែលត្រូវបានលើកមកពិភាក្សាក្នុង ទិវាសេរីភាពសារព័ត៌ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ សណ្ឋាគារ ហ៊ីម៉ាវ៉ារី នាទីក្រុងភ្នំពេញ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញ សេរីភាពបញ្ចេញមតិ គឺមិនសំដៅទៅលើ « ការនិយាយស្រប ឬប្រឆាំងនោះទេ »
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ «ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ» នេះជាប្រធានបទ ដែលត្រូវបានលើក​មក​ពិភាក្សាក្នុង ទិវាសេរីភាពសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ សណ្ឋាគារ ហ៊ីម៉ាវ៉ារី នាទីក្រុងភ្នំពេញ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញ សេរីភាពបញ្ចេញមតិ គឺមិន សំដៅទៅលើ « ការនិយាយស្រប ឬប្រឆាំងនោះទេ »។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានចាត់ទុក «សិទ្ធិសារព័ត៌មាន» ជាជន្ទល់មួយ សម្រាប់ការកសាងប្រជាធិបតេយ្យ បន្ទាប់ពី ពហុបក្ស និងសង្គមស៊ីវិល។ ទិវានេះ មានគោលបំណងផ្តល់​ជា​វេទិកា​សន្ទនាមួយដល់ អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និង​បញ្ហា នានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។

អ្នកសារព័ត៌មានទាំងបីក្រុម

លោក ប៉ែន បូណា សមាជិកខ្លឹបអ្នកកាសែតកម្ពុជា និងជាវាគ្មីនមួយរូបក្នុងកម្មវិធីនេះ បានលើកឡើងថា សម្រាប់កម្ពុជា​សេរីភាព​នៃការនិយាយមានហើយ តែនៅមានកម្រិត។ «តើអ្វី ទៅជា ការវាស់ស្ទង់នូវកម្រិត នៃសេរីភាពនោះ?»។ លោក​បានបែងចែកអ្នកសារព័ត៌មានជាបីក្រុម។ ក្រុមទីមួយអ្នកសារព័ត៌មានធ្វើការនៅក្រោមសម្ពាធ មានន័យថា សេរីភាពរបស់ គាត់ត្រូវបានកំរិត ដូច្នេះការនិយាយស្តីមិនសូវមានបញ្ហាអ្វីទេ។ ក្រុមទីពីរ មានសេរីភាពពេញលេញក្នុងការនិយាយស្តី មិន​ខ្លាចអំណាចភាគីណាមួយឡើយ ដោយគិតខ្លាំងទៅលើភស្តុតាង និងទឡ្ហីករណ៍គ្រប់គ្រាន់។ តែពួកគាត់ត្រូវបានកំរិតសិទ្ធិ ដោយក្រមសីលធម៍វិជ្ជាជីវៈ។ ឯក្រុមទីបី គាត់ធ្វើការដោយប្រើប្រាស់ នូវសេរីភាពរបស់គាត់ជ្រុល នាំឲ្យកម្រិត​នៃវិជ្ជាជីវៈ​ថយចុះ។ ដូច្នេះ ក្រុមទីបីនេះមាន «ហានិភ័យខ្ពល់» ។ លោកបន្តថា សូមឲ្យអាជ្ញាធរទទួលយក នូវវប្បធម៌ប្រជាធិបតេយ្យ ពហុគំនិត ក្នុងការរិះគន់ និងការទទួលរកការរិះគន់ក្នុងន័យស្ថាបនា ពិសេស រដ្ឋាភិបាល រួមទាំងសេនាធិការរដ្ឋាភិបាល។

ចំពោះលោក ពុយ គារ មកពីភ្នាក់ងារសារព័ត៌មានក្យូដូ (Kyodo) បានអះអាងថា ទិដ្ឋភាពទូទៅ នៃសេរីភាព របស់អ្នក​សារព័ត៌មាននៅកម្ពុជា មានលក្ខណប្រសើរជាងមុន។ តែលោកបញ្ជាក់ថា «បញ្ហាចោទនៅលើ អ្នកសារព័ត៌មានខ្លួនឯងទេ ដែលធ្វើការរើស ឬលំអៀងទៅខាងណានោះ វាមិនមានការចាប់បង្ខំពីភាគីណាឡើយ។ ផ្ទុយទៅវិញ ជាការសម្រេចចិត្ត របស់ប្រធានស្ថាប័ន នោះតែម្តង»។

លោកបានសង្កត់ធ្ងន់ថា ពាក្យ«ឯករាជ្យ» សម្រាប់អ្នកសារព័ត៌មាន ជាសិទ្ធិក្នុងការ​និយាយ ឬសរសេរប្រកបដោយវិជ្ជាជីវៈ «ខុសថាខុស ត្រូវថាត្រូវ»។ មិនមានន័យថា ទាល់តែសរសេរប្រឆាំង ទើបហៅ​ថា​ឯករាជ្យ បើស្របនឹងរដ្ឋាភិបាលមិន​ឯករាជ្យនោះទេ។ លោកបានពន្យល់ថា ប្រជាធិបតេយ្យ មានន័យថា គ្រប់កាសែត​ទាំងអស់ មានសេរីភាពក្នុងការសរសេរ ចាប់ផ្តើមពីការគិតរបស់គេរៀងៗខ្លួន។ អ្នកសារព័ត៌មានរូបនេះបន្តថា «ច្បាប់​ស្រុក​ខ្មែរមិនអាចប្តឹងអ្នកកាសែតបានទេ មិន​អាចប្តឹងអ្នកសរសេរទេ តែត្រូវប្តឹងនិពន្ធនាយក។ រនាំងសំខាន់បំផុត​របស់​អ្នក​សារព៍ត៌មាន ជាវិជ្ជាជីវៈ»។

សូមរម្លឹកថា «៣ ឧសភា ទិវាសេរីភាពសារព័ត៌មាន» ជាថ្ងៃសំរាប់លើកទឹកចិត្ត និងលើកកម្ពស់ ដល់ការបង្កើតថ្មី ដើម្បីគាំទ្រ​«សេរីភាពសារព័ត៌មាន»។ ជាថ្ងៃវាយតំលៃពី ស្ថានភាពនៃសេរីភាពសារព័ត៌មានទូទាំងសកលលោក។ ជាថ្ងៃរំលឹក​ដល់​រដ្ឋាភិបាល ដើម្បីធានារ និងគោរពដល់សេរីភាពក្នុងការបញ្ចេញមតិ។ ទិវាសេរីភាពសារព័ត៌មាន ឆ្លងតាមការអនុម័តរបស់ សន្និសីទ​ទូទៅនៃអង្គការយូណេស្កូលើកទី២៦ ឆ្នាំ១៩៩១ ។ ទិវានេះត្រូវបានអនុម័តដោយ មហាសន្និបាតអង្គការសហ-​ប្រជាជាតិ​ ក្នុងឆ្នាំ១៩៩៣៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...