ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ការចាក់ផ្សាយជាសម្លេងឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា នៃការឆ្លើយឆ្លងគ្នាពីមុន រវាងប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានចាត់ទុកថា ជាការ«ចាក់ដោត»ដំបៅសើស្បែក ដែលបានជាសះស្បើយ ជាស្ថាពររួចមកហើយ។ នេះ​ជាការលើកឡើង របស់លោក ធុច រត្តនា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំង ដោយបានបញ្ជាក់​ថែម​យ៉ាងច្បាស់ថា អ្វីដែលគេត្រូវខំព្យាបាល គឺ«ជម្ងឺអេដស៍»ឯណោះទៅវិញទេ ដែលកំពុងតែទន្ទ្រានប្រទេសកម្ពុជាសព្វថ្ងៃ។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: May 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចាក់ផ្សាយជាសម្លេងឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា នៃការឆ្លើយឆ្លងគ្នាពីមុន រវាងប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានចាត់ទុកថា ជាការ«ចាក់ដោត»ដំបៅសើស្បែក ដែលបានជាសះស្បើយ ជាស្ថាពររួចមកហើយ។ នេះ​ជាការលើកឡើង របស់លោក ធុច រត្តនា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំង ដោយបានបញ្ជាក់​ថែម​យ៉ាងច្បាស់ថា អ្វីដែលគេត្រូវខំព្យាបាល គឺ«ជម្ងឺអេដស៍»ឯណោះទៅវិញទេ ដែលកំពុងតែទន្ទ្រានប្រទេសកម្ពុជាសព្វថ្ងៃ។


លោកកឹម សុខា និងលោកសម រង្សី ចូលរួមក្នុងទិវាខ្មែរក្រោម នៅទីក្រុងកេប៊ិចប្រទេសកាណាដា កាលពីខែសីហា ឆ្នាំ២០១២។ (រូបថត KI Media)

ជម្លោះពាក្យសម្ដីហែកហួរគ្នា តាមរយះសុន្ទរកថា ឬកិច្ចសម្ភាសអោយទៅប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានកើតមាន នៅ​មុនការរួបរួមគ្នារវាងក្រុមមេបក្សប្រឆាំងលោក សម រង្សី និងលោកកឹម សុខា ត្រូវបានរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកកាត់ត ភ្ជាប់ការឆ្លើយឆ្លងគ្នា ជាឯកសារសម្លេង មានរយៈពេលជិតកន្លះម៉ោង ហើយដាក់ចំណងជើង​ឲ្យថា «អាយ៉ៃ​ឆ្លើយ​​ឆ្លង​​រវាង​​អ្នក​ខ្លាំង​ទាំង​ពីរ»។

នៅក្នុងឯកសាជាសម្លេងនោះ គេលឺសូរការរំលឹកឡើងវិញ ពីសម្ដីរបស់លោកសម រង្សី ដែលបាននិយាយ បរិហារលោកកឹម សុខា ក្នុងពេលនោះ ថាជា«អាយ៉ងពីរជាន់» និងពីការឆ្លើយបកមកវិញរបស់លោកកឹម សុខា ដែលបានចោទលោកសម រង្សី ជាជនមិនស្មោះត្រង់ ហើយបានគម្រាមថា លោកនឹងបញ្ចេញរឿង«សម្ងាត់» របស់លោកសម រង្សី នោះមកលាតត្រដាង​ជា​សាធារណៈនោះទៀតផង។ ឯកសានោះ បានទទួលស្គាល់ថា អតីមេបក្ស ក្នុងគណបក្សប្រឆាំងទាំងពីរ ធ្លាប់បានជជែក​ដោយផ្ទាល់មាត់ ជាមួយនឹងលោកហ៊ុនសែន ដើម្បីសុំយោបល់ក្នុងកិច្ចការងារនយោបាយ របស់ពួកគាត់។

»» សូមស្ដាប់ឯកសាកាត់តជាសម្លេងនេះ នៅលើគេហទំព័រនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាលកម្ពុជា ដោយចុចនៅលើទីនេះ។ ឯកសារជាសម្លេងនេះ អាចទាញយកបាន ដោយចុចនៅលើទីនេះ

ឆ្លើយតបនឹងការសាកសួររបស់មនោរម្យព័ងអាំងហ្វូ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង លោក ធុច រត្តនា បានសម្ដែងប្រតិកម្មថា បញ្ហាមិនមែននៅត្រង់ ការលើកយករឿងអតីតកាល មកនិយាយគ្នានោះទេ តែជាគោលដៅ​ឆ្ពោះទៅមុខ នៃការយកបញ្ហាជាតិជាធំ ខណៈប្រទេសកម្ពុជាកំពុងជួបនូវគ្រោះអាសន្ន ក្នុងពេលបច្ចុប្បន្ននេះ។ លោករត្តនា បានសង្កត់ធ្ងន់ថា នោះជារឿងកើតមានជាធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលគ្រប់ភាគីនយោបាយ ត្រូវធ្វើដើម្បី​ស្វែងរកប្រជាប្រិយភាពឲ្យខ្លួន។ លោកបានចាត់ទុកថា រឿងទាំងនោះ គ្រាន់ជាដំបៅ«សើរស្បែក» មួយតែប៉ុណ្ណោះ វាមិន​មែនជា«ជម្ងឺអេដស៍» ដែលគេគប្បីត្រូវយកចិត្តទុកដាក់ ថាជា«គ្រោះថ្នាក់ដ៏ធំ»សម្រាប់ប្រទេសជាតិនោះឡើយ។

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លួនឯង ក៏បានថ្លែងការពារឯកសាជាសម្លេងនេះ ជាចំហរដែរ ហើយថែមទាំងបាន ជម្រុញ​អោយ​មានការចាក់ផ្សាយ អោយបានទូលំទូលាយ នៅតាមបណ្ដាផ្សព្វផ្សាយក្នុងស្រុកនោះផង។ ការថ្លែងជម្រុញបន្ថែមនេះ បានធ្វើឡើង កាលពីថ្ងៃទី០២ខែឧសភា ម្សិលម៉ិញនេះ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​ក្តុល ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ។

លោកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំងរូបនេះ បានពន្យល់ថា ការថ្លែងរបស់លោកហ៊ុន សែន ជា​យុទ្ធសាស្ត្រនយោបាយ នៅពេលការបោះឆ្នោតឈានជើងជិតចូលមកដល់ ដើម្បី«បំបែកបំបាក់»គណបក្សប្រឆាំង ដែល​កំពុងតែមានប្រជាប្រិយភាពកើនឡើង។ លោកបានវាយតម្លៃថា ការធ្វើដូចនេះ មិនមែនជាសុភមង្គលពិតប្រាកដ​របស់​ប្រទេសជាតិទេ តែវាជាការបង្ហញ នូវ«ចំនុចអវិជ្ជមាន សម្រាប់លោកហ៊ុនសែនទៅវិញ»៕

----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...