សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល បង្កើត​ច្បាប់​ទទួល​ព័ត៌មាន​ឲ្យ​បាន​ឆាប់

ខណៈរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឲ្យបានក្នុងរយៈពេលបីឆ្នាំនោះ ក្រុម​អង្គការសង្គមស៊ីវិលបានទទូចដល់រដ្ឋាភិបាល គម្បីចាប់ផ្តើមការប្ដេជ្ញារបស់ខ្លួន ចាប់ពីពេលនេះ​ទៅ ព្រោះ​ឥរិយាបថ​របស់រដ្ឋាភិបាលដែលបង្រ្កាប លើការទាមទារសិទ្ធិក្នុងពេលចុងក្រោយនេះ បានញាំងឲ្យក្រុមអង្គការសង្គមស៊ីវិល​មានការព្រួយបារម្ភ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឲ្យបានក្នុងរយៈពេលបីឆ្នាំនោះ ក្រុម​អង្គការសង្គមស៊ីវិលបានទទូចដល់រដ្ឋាភិបាល គម្បីចាប់ផ្តើមអនុវត្តន៍ការប្ដេជ្ញាចិត្តរបស់ខ្លួន ចាប់ពីពេលនេះ​ទៅ ព្រោះឥរិយាបថ​របស់រដ្ឋាភិបាលដែលបង្រ្កាប លើការទាមទារសិទ្ធិក្នុងពេលចុងក្រោយនេះ បានញាំងឲ្យក្រុម​អង្គការ​សង្គមស៊ីវិល​មានការព្រួយបារម្ភ។


កម្មវិធី «យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន» របស់ក្រុមអង្គការសង្គមស៊ីវិល។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលក្រសួងព័ត៌មានបានផ្តេជ្ញាធ្វើ នឹងអាចបង្ខំឲ្យអ្នកមានសិទ្ធិធ្វើការ​សម្រេចិត្តក្នុងរដ្ឋាភិបាល ថ្លឹងថ្លែងឲ្យបានច្បាស់ ពីការសម្រេចចិត្តរបស់ខ្លួន ហើយនឹងនាំផលប្រយោជន៍ដល់​គ្រប់​ផ្នែកទាំងអស់ នៅក្នុងសង្គម។ នេះជាការពន្យល់នៅក្នុង សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ របស់ក្រុមអង្គការសង្គមស៊ីវិល និងបណ្តាញការងារចំនួន៣០ ជាសមាជិក។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោក ប៉ា ងួនទៀង បានលើកឡើងថា៖ «ការផ្តល់​សិទ្ធិទទួលបានព័ត៌មាន នឹងធានាបាននូវតម្លាភាព មិនមែនត្រឹមតែរឿងអាជ្ញាប័ណ្ណផ្សព្វផ្សាយប៉ុណ្ណោះទេ។ ប៉ុន្តែ​បញ្ហាផ្សេងៗដូចជាការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងវិសមភាពសង្គមសេដ្ឋកិច្ច។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានជំរុញឲ្យក្រសួងព័ត៌មានដឹកនាំរៀបចំ និងធ្វើ នូវសេចក្ដីព្រៀងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មានឲ្យបាន ក្នុងអាណត្តិទីប្រាំនេះ។ បន្តមកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅវិមានរដ្ឋសភា បានលើកឡើងថា ក្រសួងព័ត៌មាន​បាននឹងកំពុងរៀបចំក្រុមតាក់តែងសេចក្តីព្រាងច្បាប់នេះ។ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានគេដឹងថា សមាជិកសភាគណបក្សជំទាស់ ស្នើឲ្យបង្កើតច្រើនលើកមកហើយ តែគម្រោងនោះ តែត្រូវបានរដ្ឋសភាបដិសេធ។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា៖ «ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន​សារៈសំខាន់ណាស់ ព្រោះវានឹងជំរុញឲ្យប្រជាជនចូលរួមយ៉ាងពេញលេញ ក្នុងដំណើររការអភិវឌ្ឍន៍ ដែលប៉ះពាល់​ដល់ពួកគេហើយ តាមរយៈការចូលរួមយ៉ាងសកម្មនេះ វានឹងជួយដល់រដ្ឋាភិបាលធ្វើការ កាន់តែមានប្រសិទ្ធភាព​ថែម​ទៀត ពិសេសលើការខំប្រឹងប្រែងរបស់ខ្លួន ជំរុញឲ្យមានតម្លាភាព គណនេយ្យភាព និងការប្រយុទ្ធប្រឆាំងអំពើពុក​រលួយ។»

ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គមលោកហុង គឹមសួន បានអត្ថាធិប្បាយថា ច្បាប់នេះ នឹងអនុញ្ញាតឲ្យមានការបើកចំហទាំងស្រុង នូវព័ត៌មានស្តីពីសេវាសាធារណៈ នៅកម្រិតថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ ដើម្បីកាត់បន្ថយនៅបន្ទុកចំណាយផ្សេងៗរបស់ប្រជាជន ខណៈពួកគេកំពុងមានជីវភាពលំបាក​ស្រាប់៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...