ក្រុមអនាមិក វាយគេហទំព័រសារព័ត៌មានដើមអំពិល ស្លាប់បាត់ហើយ?
នៅថ្ងៃទី២៧ ខែមេសានេះ គេហទំព័រសារព័ត៌មានដើមអំពិល ដែលគេស្គាល់ថាមាននិន្នាការលំអៀង ទៅរករដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានក្រុមហេកឃើ អនាមិកកម្ពុជា វាយប្រហារ បើកលែងចេញតាំងពីម៉ោង១០យប់រៀងមក។
រូបសញ្ញារបស់ក្រុមហេកឃ័រ អនាមិក កម្ពុជា នៅពេលគេហទំព័រណាមួយត្រូវបានវាយប្រហារសម្រេច។
បច្ចេកវិទ្យា - គេហទំព័រដ៏ធំនៃសារព័ត៌មានដើមអំពិល របស់អ្នកសារព័ត៌មាន និងអ្នកវិភាគល្បីឈ្មោះលោក សយ សុភាព ដែលគេស្គាល់ថាមាននិន្នាការលំអៀងទៅគណបក្សកាន់អំណាច និងរដ្ឋាភិបាលនោះ បានរងការវាយប្រហារបើកលែងចេញ តាំងពីវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤នេះមក។
បើគេចុចចូលទៅកាន់គេហទំព័រនេះ គេនឹងឃើញសារជាភាសាអង់គ្លេសមួយឃ្លា [...]