Posts tagged as "Media"

ធី សុវណ្ណថា ដាក់​ពាក្យ​ប្ដឹង សាន្ត ប៊ុនធឿន ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ»

ធី សុវណ្ណថា ដាក់​ពាក្យ​ប្ដឹង សាន្ត ប៊ុនធឿន ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ»

យ៉ាងហោចណាស់ ក៏ពាក្យបណ្ដឹងនេះ មិនបានប្ដឹងលោក សាន្ដ ប៊ុនធឿន ក្រោមបទ«មនុស្សឃាត» ដូចកញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានលើកឡើង កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់នាងទេ។ ពាក្យបណ្ដឹង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងរសៀលថ្ងៃទី ២៦ ខែមិថុនានេះ ត្រូវបានកញ្ញា ធី សុវណ្ណថា ដែលគេឲ្យរហស្សនាមថ្មី ហៅ«ចៅតា» ដាក់ចូលទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្នុងវេលារសៀលថ្ងៃដដែល។

ក្នុងពាក្យបណ្តឹងនោះ កញ្ញា ធី សុវណ្ណថា បានចោទប្រកាន់លោក សាន្ត ប៊ុនធឿន ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបានកើតឡើង តាមរយៈវីដេអូមួយ ដែលអ្នកសារព័ត៌មានរូបនេះ បានធ្វើការនិយាយផ្សាយផ្ទាល់ កាលពីពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើលើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក។ កញ្ញា «ចៅតា» បានស្រង់សំដីនៅក្នុងវីដេអូ របស់លោក សាន្ដ ប៊ុនធឿន ដែលមើលទំនងដូចជា ស្រវឹងជោគផងនោះ មកសរសេរក្នុងពាក្យបណ្ដឹងថា៖ [...]

ធី សុវណ្ណថា ប្ដឹង សាន្ត ប៊ុនធឿន ពី​​ករណី​«មនុស្ស​ឃាត»?

ធី សុវណ្ណថា ប្ដឹង សាន្ត ប៊ុនធឿន ពី​​ករណី​«មនុស្ស​ឃាត»?

«ប្រទេសមានច្បាប់ គ្រួសារមានវិន័យ» នេះជាការអះអាងរបស់កញ្ញា ធី សុវណ្ណថា ដើម្បីពន្យល់ពីភាពរំជើបរំជួល ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម បន្ទាប់ពីយុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារូបនេះ បានគំរាមប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គមមួយរូប។ ធី សុវណ្ណថា ដែលគេស្គាល់ថា ជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ល្បីល្បាញ ក្នុងអំឡុងឆ្នាំ២០១៣នោះ បានអះអាងថា នាងមានអង្គហេតុច្បាស់លាស់ និងគ្រប់គ្រាន់ ដើម្បីចាត់ការប្រឆាំងនឹងបុរសអ្នកសារព័ត៌មាន។ 

ធី សុវណ្ណថា «ចៅតា» បានសរសេរកាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំសម្រេចប្តឹង សាន្ត ប៊ុនធឿន ករណី "មនុស្សឃាត"» ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងរៀបរាប់ ពីអង្គហេតុដែលនាងគិតថា អាចចាប់ទោសកំហុស ទៅលើលោក សាន្ដ ប៊ុនធឿន បាន យ៉ាងដូច្នេះ៖ «លោកបាន Live ជេរ បរិហារកេរ្តិ៍ និងរៀបផែនការ ព័ទ្ធឡានចាត់ការខ្ញុំ [...]

ធី សុវណ្ណថា គំរាម​ប្ដឹង​អ្នក​សារព័ត៌មាន សាន្ដ ប៊ុនធឿន

ធី សុវណ្ណថា គំរាម​ប្ដឹង​អ្នក​សារព័ត៌មាន សាន្ដ ប៊ុនធឿន

មានអ្វីថ្មី មកពីម្ដុំ ធី សុវណ្ណថា? មាន! នោះគឺការគម្រាម ដាក់ពាក្យបណ្ដឹងជាថ្មី ដើម្បីប្ដឹងប្រឆាំងអ្នក​សារព័ត៌មាន​មួយរូប ដែលយុវតីអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារូបនេះ និយាយថា បានធ្វើឲ្យការអត់ធ្មត់របស់នាង «ដល់​ដែនកំណត់ហើយ»។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​របស់នាង កាលពីយប់​ម្សិលម៉ិញ​ថា៖ «ខ្ញុំ​អធ្យាស្រ័យ​ឲ្យអ្នក អ្នកកាន់តែមើលងាយខ្ញុំ។ ការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ​។ ជួបគ្នា [នៅ]​សាលា​ដំបូង សាន្ត ប៊ុនធឿន...»។

នៅមុននេះបន្តិច កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានសរសេរសួរទៀតថា៖ «បងប្អូន​ណា​ខ្លះ​គាំទ្រ​ខ្ញុំ... ប្តឹង សាន្ត ប៊ុនធឿន ? ចុច Like !»។

គេមិនដឹងថា តើយុវតីវ័យជាង២០ឆ្នាំរូបនេះ ប្ដឹងប្រឆាំងលោក សាន្ដ ប៊ុនធឿន ពីរឿងអ្វីទេ។ ប៉ុន្តែនៅក្នុងវីដេអូ ចេញ​ផ្សាយចុងក្រោយ ដែលអ្នក​សារព័ត៌មាន​រូបនេះ​បានធ្វើសម្ភាស [...]

អង្គរក្ស ហ៊ុន សែន ដេញ​អ្នក​កាសែត VOA មិន​ឲ្យ​យក​ព័ត៌មាន

អង្គរក្ស ហ៊ុន សែន ដេញ​អ្នក​កាសែត VOA មិន​ឲ្យ​យក​ព័ត៌មាន

បណ្ដេញចេញ ព្រោះជា«គោលការណ៍»ខាងលើ។ ហើយខាងលើ ឬ«ថ្នាក់លើ»មួយនោះ គឺស្ត្រីអ្នកទទួល​ខុស​ត្រូវ ផ្នែក«ពិធីការ»ម្នាក់ សម្រាប់ពិធីចែក​សញ្ញាបត្រ នៅក្នុងសាកលវិទ្យាល័យមួយ ដែលត្រូវបានធ្វើឡើង ក្រោមអធិបតីភាព របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ខែមិថុនានេះ កណ្ដាលរាជធានីភ្នំពេញ។

ដូចរៀងរាល់ព្រឹត្តិការណ៍ ដែលមានវត្តមានរបស់លោក ហ៊ុន សែន វាជាឱកាសមួយ​ សម្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ទាំង​ឡាយ អាច​ប្រមាញ់​យកព័ត៌មាន សម្រាប់ប្រិយមិត្ត​របស់ផងខ្លួន។ តែផ្ទុយទៅវិញ អ្នកកាសែត​មក​ពី​ស្ថាប័ន វិទ្យុសម្លេងសហរដ្ឋអាមេរិក ហៅកាត់ថា «VOA» ទំនងជាទទួលបាន​ នូវបទ​ពិសោធន៍​​យ៉ាងជូរចត់ ដោយ​​ត្រូវ​បាន​កងអង្គរក្ស របស់នាយករដ្ឋមន្ត្រី ក្រោមបញ្ជារបស់ស្ត្រី«ពិធីការ»ម្នាក់នោះ បណ្ដេញចេញ​មិន​ឲ្យ​យក​ព័ត៌មាន ទាំងគ្មាន​ហេតុផល​​ច្បាស់លាស់។

ដូចការលើកឡើង [...]

ក្រសួង​មហា​ផ្ទៃ​ព្រមាន ជុន ច័ន្ទបុត្រ រឿង​ផ្សាយ​តួ​លេខ​៥០ម៉ឺន

ក្រសួង​មហា​ផ្ទៃ​ព្រមាន ជុន ច័ន្ទបុត្រ រឿង​ផ្សាយ​តួ​លេខ​៥០ម៉ឺន

សម្រាប់អាជ្ញាធរកម្ពុជា ការផ្ដល់ដំណឹងមួយ ដែលទទួលបានពីគណបក្សប្រឆាំង គឺជាការ«ផ្សាយព័ត៌មានបំផ្លើស និងបំប៉ោងតួលេខ»។ មូលហេតុអ្វី? ព្រោះអ្នកសារព័ត៌មានពីររូប របស់វិទ្យុអាស៊ីសេរី គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងលោក ថា កិត្យា (អ្នករាយការណ៍ផ្ទាល់កន្លែង) បានរាយការណ៍បន្ត ពីការលើកឡើង របស់គណបក្សសង្គ្រោះជាតិ ដែលថា សមាជិក និងអ្នកគាំទ្ររបស់គណបក្សនេះ បានចូលរួមដង្ហែ​ក្បួនឃោសនាបញ្ចប់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលម៉ិញ មានចំនួន៥០ម៉ឺននាក់ (ស្មើនឹងកន្លះលាននាក់)។

ការលើកឡើងខាងលើនេះ ក៏ត្រូវបានអ្នករាយការណ៍ព័ត៌មាន នៅផ្ទាល់កន្លែង របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បញ្ជាក់អះអាងកាលពីម្សិលម៉ិញដែរ ដូចមានផ្សាយ នៅក្នុងអត្ថបទ៖ «ឃោសនា​បញ្ចប់៖ CPP អះអាង​ពី​ចំនួន​១៥ម៉ឺន ខណៈ CNRP លើក​ឡើង​ពី៥០ម៉ឺន»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...