Posts tagged as "Media"

សាសា ព្រមាន​ទៅ​«សួរ​សុខ​ទុក្ខ»​អ្នក​កាសែត ដល់​ការិយាល័យ!

សាសា ព្រមាន​ទៅ​«សួរ​សុខ​ទុក្ខ»​អ្នក​កាសែត ដល់​ការិយាល័យ!

ច្បាស់ហើយ! នាង ឯក សុជាតា ហៅកញ្ញា សាសា បានថ្លែងព្រមានទៅសួរ«សុខទុក្ខ» អ្នកសារព័ត៌មាន ដល់​ការិយាល័យតែម្ដង នៅថ្ងៃទី៥ ខែកក្កដានេះ បន្ទាប់ពីនាងវិលត្រឡប់ ពីរាជធានីបាងកក មកដល់​រាជធានីភ្នំពេញ​វិញ។ នៅលើគណនីហ្វេសប៊ុករបស់នាង មានសរសេរថា៖ «ចាំស្អែក ខ្ញុំនឹងត្រលប់ទៅភ្នំពេញ ហេីយ​ជិះឡាន​ទៅសួរសុខទុក្ខ បងអ្នកការសែត នៅមុខកម្ពុជាថ្មីតែម្តង! ព្រោះឥឡូវនេះ នាងខ្ញុំនៅទីក្រុងបាងកក!»

អតីតតារាទូរទស្សន៍ ដែលបានល្បីដល់កំពូល រហូតដល់ឆាកអន្តរជាតិ ដោយសារអ្នកសារព័ត៌មាន នៅក្នុង​សំនុំ​រឿងវាយតប់ ជាមួយលោកឧកញ៉ា សុខ ប៊ុន នោះ ដូចជាមានអាការៈ មិនសប្បាយចិត្ត នឹងអ្នកសារព័ត៌មាន មួយចំនួននោះឡើយ។ ក្ដៅពើតផ្សារ ឱរ៉ាឆេះឈួល ព្រោះមិនសុខចិត្តនឹងដំណឹង ដែលនិយាយ ពីគ្រោះថ្នាក់​ចរាចរណ៍​មួយ នៅក្រុងបាត់ដំបង ហើយដែលត្រូវបានអ្នកសារព័ត៌មាន រាយការណ៍ថា ជនបង្ក​ជិះឡាន​ទំនើប​នោះ ជា​រូប​នាងផ្ទាល់តែម្ដង។

[...]
អ្នក​កាសែត​ត្រូវ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង គ្មាន​នរណា​ការពារ​ឲ្យ​ទេ!

អ្នក​កាសែត​ត្រូវ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង គ្មាន​នរណា​ការពារ​ឲ្យ​ទេ!

ច្បាស់ហើយ! ពលរដ្ឋកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន ភាគច្រើន ចង់បានច្បាប់មួយ ការពារអ្នកសារព័ត៌មាន ជាមួយនឹងការបញ្ជាក់ ឲ្យបានច្បាស់លាស់ នូវសិទ្ធិទទួលបានព័ត៌មាន របស់អ្នកសារព័ត៌មាន ពីសំណាក់​ក្រសួង​ស្ថាប័ន របស់រដ្ឋទាំងនោះ ជាពិសេសការពារ នូវការម៉ាក់ងាយ មកលើអ្នកសារព័ត៌មាន ពីសំណាក់មន្រ្តីអាជ្ញាធរ របស់រដ្ឋ តាមរយៈការប្រើហិង្សាជាដើម។ ឆ្លើយទៅនឹងចំណោទ ដែលលើកឡើង នៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចគាំពារអ្នកកាសែត សិទ្ធិទទួលព័ត៌មាន និងយេនឌ័រ» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ លោក អ៊ុក គឹមសេង អតីតទីប្រឹក្សាក្រសួង ក្រសួងព័ត៌មាន មិនបានបញ្ជាក់ពីសិទ្ធិ ឬការកម្រិតសិទ្ធិ របស់អ្នកសារព័ត៌មាន ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នរដ្ឋទាំននោះទេ ហើយក៏មិនបានបញ្ជាក់ ពីការអន្តរាគមជាផ្លូវការ ពីក្រសួង​ព័ត៌មាន មកលើមន្រ្តីសាធារណៈទាំងឡាយ ដែលវាយតប់ មកលើអ្នកសារព័ត៌មានដែរ។

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន [...]

អ្នក​កាសែត​ចូល​រដ្ឋសភា ដើម្បី​ទៅ​ឆក់​ប្លន់​ ប៉ះពាល់​ដល់​សន្ដិសុខ?

អ្នក​កាសែត​ចូល​រដ្ឋសភា ដើម្បី​ទៅ​ឆក់​ប្លន់​ ប៉ះពាល់​ដល់​សន្ដិសុខ?

ករណីបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភាព ទំនងជាត្រូវបានលោក ឈាង វុន និងអគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ថ្លែងពង្វាង ដោយនិយាយយោង ពីសន្ដិសុខរបស់រដ្ឋសភាទៅវិញ នេះបើតាម លិខិតមួយច្បាប់ ចេញ​ដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បន្ទាប់ពីការថ្លែង របស់លោក ឈាង វុន នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែលប្រាប់លោក ខៀវ កាញារីទ្ធ ទាក់ទងនឹង«អធិបតេយ្យភាព» នៃបរិវេណរបស់​រដ្ឋសភា។

លិខិតចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ របសអគ្គលេខសធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងថា រដ្ឋសភាព ជា​ស្ថាប័ន​សាធារណៈរបស់រដ្ឋ មិនមែនជាកន្លែងសាធារណៈ ដូចទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ នោះទេ។ ប៉ុន្តែចំពោះអ្នកសារព័ត៌មាន ពុំមានការហាមឃាត់ ក្នុងការទាក់ទង ធ្វើការចេញចូលណាមួយឡើយ ដោយគ្រាន់តែអ្នកសារព័ត៌មាន (១) ត្រូវមានប័ណ្ណអ្នកសារព័ត៌មាន ចេញដោយក្រសួងព័ត៌មាន ហើយត្រូវប្ដូរ​យកប័ណ្ណចេញចូល ពីមន្ត្រីសន្តិសុខរបស់រដ្ឋសភា និង (២) ត្រូវគោរពតាមការចាត់ចែង [...]

ឈាង វុន៖ បរិវេណ​រដ្ឋសភា ជា​តំបន់​«អសាធារណៈ»

ឈាង វុន៖ បរិវេណ​រដ្ឋសភា ជា​តំបន់​«អសាធារណៈ»

មើលទៅ ការបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដូចជានៅមិនទាន់​ដាច់ស្រឡះ ពីលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា នៅ​ឡើយ។ មិនដាច់ស្រេច ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទើបនឹងលើកឡើង ថាការ​បណ្ដេញ​អ្នកសារព័ត៌មាន ចេញពីទីសាធារណៈ និងមិនឲ្យអ្នកសារព័ត៌មាន ធ្វើការងាររបស់ខ្លួននោះ ជាការ​រំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន។

តែរឿងដែលសំខាន់នោះ នៅត្រង់សំដី របស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មានថា៖ «កន្លែងរដ្ឋសភា ជាកន្លែង​សាធារណៈ លើកលែងតែមានការប្រជុំ ដែលប្រកាសថាបិទទ្វារ»។

ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ ចាំបាច់តម្រូវឲ្យលោក ឈាង វុន ដែលជាអ្នកដេញ អ្នកសារព័ត៌មាន​ចេញ ពីបរិវេណរដ្ឋសភានោះ សម្ដែងជាប្រតិកម្មភ្លាម។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ​នៅ​រដ្ឋសភា ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ លោក ឈាង វុន បានបញ្ជាក់​ថា រដ្ឋសភា​មិន​មែន​ជា [...]

គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើត​ឡើង​ពី​មូលហេតុ​អ្វី?

គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើត​ឡើង​ពី​មូលហេតុ​អ្វី?

ក្រោមប្រធានបទ «រួមគ្នាជំរុញ ការពាក់មួកសុវត្តិភាព នៅកម្ពុជា» អ្នកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ នឹងដឹកជញ្ជូន បានថ្លែងថា ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ អាចការពារបាន តាមរយៈ​រួមគ្នា​គោរពច្បាប់ចរាចរណ៍។ អ្នកស្រីបន្តថា ទន្ធឹងនឹងគោរពច្បាប់ចរាចណ៍នោះ អ្នកដំណើរទាំងអស់ ក៏ត្រូវ​រួម​គ្នាពាក់មួកសុវត្តិភាពផងដែរ។ អ្នកស្រីបញ្ជាក់ថា៖ «កាតព្វកិច្ចមិនអាចខានបាន របស់អ្នកធ្វើដំណើរ តាម​ទោចក្រយានយន្ត ត្រីចក្រយានយន្ត មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃ​គ្រឿង​ស្រវឹង បើកវ៉ា ឬជែងដោយប្រថុយប្រថាន។»

សូមទស្សនាការបកស្រាយទាំងស្រុង៖

អ្នកស្រី មើរ៉ាម ស៊ីឌីក នាយិការប្រតិបត្តិអង្គការមូលនិធិ បង្ហាររបួសអាស៊ី បានលើកលើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...