Posts tagged as "RFA"

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី គ្រោង​ប្តឹង​ថ្នាក់​ដឹកនាំ​វិទ្យុ ពី​អតីត​ភាព​ការងារ

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី គ្រោង​ប្តឹង​ថ្នាក់​ដឹកនាំ​វិទ្យុ ពី​អតីត​ភាព​ការងារ

បុគ្គលិកនៃវិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរមួយចំនួន ក្រោយការលាឈប់ និងដល់កំណត់នៃកិច្ចសន្យា របស់​ខ្លួន មិន​ត្រូវ​បានអ្នកគ្រប់គ្រង នៃវិទ្យុមួយនេះ គិតអតីតភាពការងារ ដែលខំបំរើការ អស់ជាង១០ឆ្នាំ​នោះ​ឡើយ។ នេះបើតាមការ​អះអាង របស់ក្រុមបុគ្គលិកមួយចំនួន ដែលបានសម្ដែង ការមិនពេញចិត្តរបស់ខ្លួន ហើយ​គ្រោង​នឹង​ដាក់​ពាក្យបណ្ដឹង ប្រឆាំង​ថ្នាក់​ដឹកនាំវិទ្យុ ក្នុងពេលខាងមុខ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី អ៊ុក សាវបូរី ដែលមានប្រវត្តការងារចាស់ទុំ ក្នុង​វិទ្យុ​អាស៊ីសេរី តាំងពីបើកដំណើរការរបស់វិទ្យុ ជាង១៧ឆ្នាំមកនោះ បានបើកកកាយ នូវភាពមិនប្រក្រតី​ក្នុង​វិទ្យុ​មួយ​នេះ​ថា ថ្នាក់ដឹកនាំ បានធ្វើបាបបុគ្គលិកចាស់ៗ តាមរយៈការគាបសង្កត់ ផ្នែកពេលវេលា ថវិការ និងទីកន្លែង ដែល​ត្រូវ​យកព័ត៌មានជាដើម។ អ្នកស្រីបន្ថែមថា «ឲ្យខ្ញុំចុះខេត្ត។ អ្វីដែលតវ៉ា គឺចុះខេត្តតាកែវ កំពត កែប [...]

« ខ្ញុំ​ខ្សោយ ត្រូវ​សម្រាក​១ទៅ​២​អាទិត្យ» ពាក្យ​ចុង​ក្រោយ​របស់ សុខ សេរី

« ខ្ញុំ​ខ្សោយ ត្រូវ​សម្រាក​១ទៅ​២​អាទិត្យ» ពាក្យ​ចុង​ក្រោយ​របស់ សុខ សេរី

លោក សុខ សេរី នាពេលកន្លងមក ក្នុងការបំពេញការងារ របស់លោក ជាអ្នកសារព័ត៌មាន លោកតែង ធ្វើទំនាក់ទំនង ជាមួយបណ្តាមិត្តរួមអាជីពទាំងអស់ ដែលលោកស្គាល់ តាមរយៈកម្មវិធី វ៉ាត់អាប់ (WhatsApp) ក្នុងទូរស័ព្ទរបស់លោក។ គឺតាមរយៈកម្មវិធីនេះហើយ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលនូវសម្លេងរបស់លោក និងអាចជាសម្លេងចុង​ក្រោយរបស់លោក មុនពេលលាចាកលោក។

លោក សុខ សេរី និពន្ធនាយកព័ត៌មានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV) និងជាអតីតអ្នកយកព័ត៌មាន ជាង​១០ឆ្នាំ ឲ្យវិទ្យុអាស៊ីសេរី បានទទួលមរណភាពដោយជំងឺស្ទះសសៃឈាម និងជំងឺសួត កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ជិត១០ព្រឹក ក្នុងវ័យ៤៣ឆ្នាំ។ តាមប្រភពដែលស្និត នឹងគ្រួសាររបស់លោក បានបញ្ជាក់ប្រាប់ថា ក្រៅពីជំងឺដ៏រ៉ាំរ៉ៃទាំងពីរខាងលើ លោក សុខ សេរី ទំនងជារងគ្រោះ នឹងជំងឺទឹកនោមផ្អែមមួយទៀត។

យ៉ាងណាក៏ដោយ លោកតែងតែធ្វើការតស៊ូ ទៅពិនិត្យ និងព្យាបាលជាប្រចាំ។ [...]

ផៃ ស៊ីផាន ត្រូវ​​គេ​​ទារ​​បំណុល​​ជុំ​​ទិស

ផៃ ស៊ីផាន ត្រូវ​​គេ​​ទារ​​បំណុល​​ជុំ​​ទិស

កាលពីពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៤​កន្លង​មក លោក ផៃ ស៊ីផាន ត្រូវ​បាន​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​​ខ្មែរ លោក មឿង សុន ដែល​កំពុង​ស្នាក់​នៅ​ឯ​បរទេស ទារ​ប្រាក់ ៦លាន​រៀល​ដែល​លោក​បាន​ជំពាក់ អស់​រយៈកាល​ជាង​១០​ឆ្នាំ​ហើយ តែ​បែរ​ជា​គេច​វេស​មិន​ព្រម​សង។ ថ្មី​នេះៗ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​រូប​នេះ ក៏​ត្រូវ​បាន​ម្ចាស់​គ្លីនិក​ព្យាបាល ម៉ាស្ទ័រឃែរ (Master Care Dental) អ្នកស្រី អេង លីគង់ ប្រកាស​ទារ​លុយ​ដែល​លោកជំពាក់​មិន​ទាន់​សង ក្នុង​ពេល​ដែល​លោក​ទៅ​ដាក់​ធ្មេញ​កាល​ពី​ឆ្នាំ២០១៣ នោះ​ទៀត។

តាមឯកសាររបាយការណ៍ព្យាបាលធ្មេញ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយ បញ្ជាក់ថា កាល​ពី​ខែមីនា ឆ្នាំ២០១៣ លោក ផៃ ស៊ីផាន បាន​ទៅ​ព្យាបាល​ធ្មេញ​នៅមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ ដោយ​ប្រើ​ប្រាស់​បង្គោលធ្មេញមាស។ តម្លៃ​នៃ​ការ​ព្យាបាល​សរុប​គឺ ១.៤៦២ដុល្លារ បន្ទាប់ពីព្យាបាលរួចហើយ លោក ផៃ ស៊ីផាន [...]

ឈាង វុន៖ បើ​បក្ស​ប្រឆាំង​ថា​ខ្លួន​ឈ្នះ​ឆ្នោត នោះ​គឺ​ព្រះមហាក្សត្រ​ធ្វើ​ខុស

ឈាង វុន៖ បើ​បក្ស​ប្រឆាំង​ថា​ខ្លួន​ឈ្នះ​ឆ្នោត នោះ​គឺ​ព្រះមហាក្សត្រ​ធ្វើ​ខុស

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពជា លោក ឈាង វុន បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ​នៅតែប្រកាន់​ជំហរថា គណបក្សខ្លួនឈ្នះឆ្នោតទៀតនោះ គឺមានន័យស្មើនឹងព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី ជាអ្នក​ធ្វើខុស។ ព្រោះព្រះអង្គបានទទួលស្គាល់ជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ។ ចំណែកមន្រ្តីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា មូលហេតុដែលព្រះអង្គទ្រង់ព្រះតម្រិះបែបនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា បាន​រាយ​ការណ៍​ព័ត៌មានមិនពិតថ្វាយព្រះមហាក្សត្រ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា បានអូសបន្លាយមកជាច្រើនខែមកហើយ រហូតមកទល់ពេលនេះ នៅតែ​មិនទាន់មានដំណោះស្រាយណាមួយអាចទម្លាយនូវបញ្ហានេះបាននៅឡើយ។ គណបក្សនីមួយៗដែលទទួលបាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា [...]

សម រង្ស៊ី ៖ អ្វី​ដែល ស ខេង និយាយ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ

សម រង្ស៊ី ៖ អ្វី​ដែល ស ខេង និយាយ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា អ្វីដែលលោក ស ខេង មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន បានលើកឡើងកាលពីពេលកន្លងទៅ គឺជាការខុសទាំងស្រុង ដោយនិយាយតែទិដ្ឋភាពមួយជ្រុងតែប៉ុណ្ណោះ។ លោក ស ខេង ដែលបានប្រកាសថា លោក សម រង្ស៊ី បាននិយាយតាមទូរស័ព្ទជាមួយលោកថា លោក សម រង្ស៊ី លែងត្រូវការ​ដំណែង​ប្រធានរដ្ឋសភាហើយ ដែលវាផ្ទុយពីជំហររបស់លោក កឹម សុខា និងលោក យឹម សុវណ្ណ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ថ្លែងពីសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ដែលពេលនេះកំពុងតែបំពេញបេសកម្មការទូតនៅក្រៅប្រទេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...