Posts tagged as "Kim Jong-Un"

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

អគ្គមគុទេសន៍ដ៏មហិមា ជាមេដឹកនាំផ្ដាច់ការទាំងអស់ របស់ប្រទេសកូរ៉េខាងជើង សុទ្ធតែជា«កំពូល»មនុស្ស ដែល​មិនអាចឲ្យគេ យកមកលេងសើចបានឡើយ។ ហើយអគ្គមគុទេសន៍ថ្មី វ័យក្មេងអាយុទើប៣១ឆ្នាំ គីម ជុងអ៊ុន (Kim Jong Un) ក៏នៅតែមាននិន្នាការនេះដែរ។


ឈុតឆាកមួយ ពីក្នុងវីដេអូនោះ។ (រូបផ្តិតពីវីដេអូ)

ពីនេះពីនោះ - ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានព្យាយមនឹងហាមឃាត់វីដេអូមួយ ដែល​បាន​ចំអកយ៉ាងខ្លាំងក្លា ទៅលើមហាអគ្គមគុទេសន៍ ដ៏មហិមារបស់ពួកគេ។ សារព័ត៌មានមួយ របស់ប្រទេសកូរ៉េ​ខាង​ត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសុំឲ្យប្រទេសចិន ធ្វើការហាមឃាត់ការផ្សព្វផ្សាយរូបភាព ដែល​មាននៅក្នុងវីដេអូនេះ។

[...]
កូរ៉េខាងជើង៖ ការ​បោះ​ឆ្នោត​ដែល​អាច​ជ្រើស​រើស​បេក្ខជន​បាន​តែ​ម្នាក់

កូរ៉េខាងជើង៖ ការ​បោះ​ឆ្នោត​ដែល​អាច​ជ្រើស​រើស​បេក្ខជន​បាន​តែ​ម្នាក់

នាថ្ងៃទី០៩ ខែមិនាខាងមុខនេះ កូរ៉េខាងជើងនឹងរៀបចំការបោះឆ្នោត នៅទូទាំងទាំងប្រទេសមួយ។ តើហេតុអ្វីបាន​ជាប្រទេសកូរ៉េខាងជើង រៀបចំការបោះឆ្នោត? តើពលរដ្ឋកូរ៉េបានដឹងពីលិទ្ធិ ប្រជាធិបតេយ្យទេ?


មហាអគ្គមគ្គុទេសដ៏ថ្លៃថ្លា ដែលមានវ័យក្មេង លោក គីម ជុនអ៊ុន។ (រូបថត ឯកសារ)

ឧបទ្វីបកូរ៉េ - ចុងសប្តាហ៏នេះ លោក គឹម ជុងអ៊ុន (Kim Jong-un) គឺជាមេដឹកនាំវ័យក្មេង របស់កូរ៉េខាងជើងតែម្នាក់​គត់ដែលបានឈរឈ្មោះបោះឆ្នោត។ រីឯមណ្ឌលបោះឆ្នោតរបស់លោក គឺនៅ Mount Paektu គឺជាភ្នំពិសិដ្ឋមួយ​នៅ​ជាប់ព្រំដែនប្រទេសចិន និងជាទីកន្លែងដែលឪពុករបស់លោកកើត។

លោក ជីហ៊ូន ប៉ាក (Jihoon Park) ដែលជាអ្នកភៀសខ្លួនម្នាក់បាននិយាយថា ថ្ងៃបោះឆ្នោតមិនមែនជា [...]

វ៉ាស៊ីនតោន​និង​សេអ៊ូល បារម្ភ​ពី​កូរ៉េ​ខាង​ជើង ​ប្រហារ​ជីវិត​ពូ​ថ្លៃ​របស់ គីម ជុងអ៊ុន

វ៉ាស៊ីនតោន​និង​សេអ៊ូល បារម្ភ​ពី​កូរ៉េ​ខាង​ជើង ​ប្រហារ​ជីវិត​ពូ​ថ្លៃ​របស់ គីម ជុងអ៊ុន

បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃសុក្រទី១៣ខែធ្នូនេះ ការប្រហារជីវិតមេដឹកនាំដ៏សំខាន់មួយរូប ដែលត្រូវជា​ឪពុកមាថ្លៃរបស់អគ្គមគ្គុទេស គីម ជុនអ៊ុន ដ៏មហិមា ពីបទ«ក្បត់ជាតិ»នោះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​កូរ៉េខាងត្បូងបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន នៅចំពោះការ«បោសសម្អាត»ដ៏ទាន់ហន់ របស់ប្រទេស​កុម្មុយនីស​ចុងក្រោយមួយនេះ។


លោក ជាង ស៊ុងថេក នៅពេលចូលរួមប្រជុំពិភាក្សាជាមួយប្រទេសចិន ស្ដីពីការអភិវឌ្ឍន៍តំបន់ព្រំដែនសេដ្ឋកិច្ចក្នុង​ប្រទេស​កូរ៉េខាងជើង នាទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២។ (រូបថត Xinhua)

កូរ៉េខាងជើង - អតីត សមមិត្ត ជាង ស៊ុងថេក អាយុ៦៧ឆ្នាំ ធ្លាប់ត្រូវបានចាត់ទុកជាបុរសខ្លាំងទី២នៃរបបកុម្មុយនីស [...]

លប់​ចោលជំនួប​រវាង​កូរ៉េ​ទាំង​ពីរ​៖ ព្យុងយ៉ាង​ចង្អុល​ដាក់​សេអ៊ូល

លប់​ចោលជំនួប​រវាង​កូរ៉េ​ទាំង​ពីរ​៖ ព្យុងយ៉ាង​ចង្អុល​ដាក់​សេអ៊ូល

អ្នកនាំពាក្យគណកម្មាធិការកូរ៉េខាងជើង ស្តីពីកិច្ចការរួមរវាងប្រទេសទាំងពីរ បានថ្លែងឲ្យដឹងថា «ប្រទេសកូរ៉េខាងត្បូង មិនមានបំណងសូម្បីបន្តិច ក្នុងការបើកទ្វាទៅរកការជជែកគ្នា តាំងពីដំបូងទីមក»។

ដកស្រង់សម្ដីដោយភា្នក់ងារសារព័ត៌មានផ្លូវការ (KCNA) របស់ប្រទេសកុម្មុយនីស អ្នកនាំពាក្យបានបន្តថា «ប្រទេសនេះ បានត្រឹមតែបង្កើតនូវឧបសគ្គ ដើម្បីពន្យាពេលការជួបជជែកគ្នា រួចសម្រេចចេញនូវភាពឃ្លីងឃ្លោងមួយមិនច្បាស់លាស់»។ អ្នកនាំពាក្យរូបនេះ បានចោទទីក្រុងសេអ៊ូល ពី«អំពើអមិត្ត» និង«ការរំខានជាចំហរ» ដែលឈានទៅដល់ការលប់ចោល នូវគម្រោងចរចារទាំងនេះ។

«ចរិកឆ្មើងឆ្មៃ អវិជ្ជមាន និងប្រកបដោយការបង្កហេតុនេះ បានជម្រុញឲ្យយើងចោទសួរជាថ្មីម្ដងទៀត ពីលទ្ធភាពដើម្បី​រក្សាការចរចារយ៉ាងម៉ឺងម៉ាត់ ពន្លឿនចំណងទាក់ទងឲ្យប្រសើរឡើង» អ្នកនាំពាក្យរូបនេះ បានបន្ថែម ដែលមើលទៅមាន​លក្ខណៈដដែលៗ [...]

ទីក្រុងព្យុងយ៉ាង សុំ​សេអ៊ូល​បញ្ឈប់​ការ​«បង្ក​ហេតុ»​តាម​ផ្លូវ​យោធា

ទីក្រុងព្យុងយ៉ាង សុំ​សេអ៊ូល​បញ្ឈប់​ការ​«បង្ក​ហេតុ»​តាម​ផ្លូវ​យោធា

ប្រទេសកូរ៉េខាងជើង បានសុំទៅបងប្អូនគូរសត្រូវរបស់ខ្លួន ឲ្យបញ្ឈប់នូវរាលសកម្មភាពបង្កហេតុ តាមផ្លូវយោធា ប្រសិន​បើចង់អោយតំបន់ឧស្សាហកម្ម កាអេស៊ុង (Kaesong) មានដំណើរការជាធម្មតាឡើងវិញ។ តំបន់ឧស្សាហកម្មនេះ ត្រូវបាន​ផ្អាកសកម្មភាពតាំងពីភាពតានតឺង បានកើនឡើងនៅក្នុងឧបទ្វីបកូរ៉េកន្លងមក។


ផ្លូវឆ្ពោះទៅកាន់តំបន់ឧស្សាហកម្ម កាអេស៊ុង។

ប្រសិនបើកូរ៉េខាងត្បូង ខ្វាយខ្វល់ពិតមែន ពីអនាគតរបស់ កាអេស៊ុងនោះ ប្រទេសនេះត្រូវចាត់វិធានការ ដើម្បីបញ្ឈប់​នូវ​រាល់សកម្មភាពអមិត្ត និងការបង្កហេតុតាមផ្លូវយោធា ដែលសុទ្ធសឹងជាមូលហេតុធ្វើឲ្យមានស្ថានភាពដូចសព្វថ្ងៃ។ នេះ​ជា​ការប្រកាសរបស់អ្នកនាំពាក្យ នៃគណកម្មាធិការការពារជាតិ ដែលជាសេនាធិការដ្ឋានដ៏សំខាន់មួយ របស់របប​កុម្មុយនីស និងដឹកនាំដោយអគ្គមគ្គុទេសវ័យក្មេង គីម ជុងអ៊ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...