អ្នករាយការណ៍ពិសេសអ.ស.ប ស៊ូប៊ែឌី អំពាវនាវឲ្យមានការស្ងប់ស្ងៀម និងផ្សះផ្សារ
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានថ្លែងនៅថ្ងៃពុធទី៣១ខែកក្កដានេះ ដោយបានសារទរការបោះឆ្នោតជាសកល ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែកក្កដានៅកម្ពុជា ហើយទទន្ទឹមនឹងនេះ លោកក៏បានធ្វើសេចក្ដីអំពាវនាវផងដែរ នូវការរក្សាភាពស្ងប់ស្ងៀម និងការផ្សះផ្សារនយោបាយមួយ។
លោកបានសាទរការបោះឆ្នោតនៅកម្ពុជា ដោយបានហៅការបោះឆ្នោតនេះថា ជាភស្ដុតាងនៃភាពចាស់ទុំ ខាងនយោបាយរបស់កម្ពុជា។ លោកបន្ថែមថា «ខ្ញុំសូមសាទរ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានសម្ដែងសិទ្ធិរបស់ពួកគេ ក្នុងការបោះឆ្នោត ប្រកបដោយសន្តិវិធីដ៏អស្ចារ្យ»។
លោក ស៊ូប៊ែឌី បានសង្គត់ធ្ងន់ថា៖ «នៅក្នុងការតម្កល់ផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ខ្ញុំសូមអំពាវនាវនៅពេលនេះ នូវការផ្សះផ្សារនយោបាយ និងការស្ងប់ស្ងៀម»។
ហើយលោកក៏បានបញ្ជាក់ផងដែរថា ជាបន្តរទៅទៀត គេត្រូវការបន្ថែមល្បឿនឲ្យបានលឿនជាងមុន នូវការកែទម្រង់នៃស្ថាប័នជាតិទាំងឡាយ [...]