កម្ពុជា៖ សុរិយា ស៊ូប៊ែឌី ជម្រុញ​ឲ្យ​មាន​ការ​​បោះ​ឆ្នោត​​សេរី ​យុត្តិធម៌​ និង​​ដោយ​​សន្តិវិធី

នៅមុនមួយ​ថ្ងៃ នៃការ​បោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​ នៅ​ប្រទេស​កម្ពុជា​ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​កក្កដា​ខាងមុខ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានរំលឹកឡើងវិញនូវសេចក្ដីអំពាវនាវរបស់លោក ដើម្បីការ​បោះ​ឆ្នោត​មួយ​សេរី ​យុត្តិធម៌​ និង​ដោយ​សន្តិវិធី​ ទាំងនៅមុន ក្នុងពេល និងក្រោយការបោះឆ្នោត។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមុនមួយ​ថ្ងៃ នៃការ​បោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​ នៅ​ប្រទេស​កម្ពុជា​ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​កក្កដា​ខាងមុខ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានរំលឹកឡើងវិញនូវសេចក្ដីអំពាវនាវរបស់លោក ដើម្បីការ​បោះ​ឆ្នោត​មួយ​សេរី ​យុត្តិធម៌​ និង​ដោយ​សន្តិវិធី​ ទាំងនៅមុន ក្នុងពេល និងក្រោយការបោះឆ្នោត។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។ (រូបថត MONOROOM.info/ O. Vary)

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់លោក ចុះថ្ងៃទី២៦ខែកក្កដា ហើយដែលមនោរម្យព័ងអាំងហ្វូ ទើបនឹងទទួលបាន​នៅ​យប់ថ្ងៃដដែលនេះ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងជាអាថ៌ទៅកាន់ពលរដ្ឋកម្ពុជា ជាម្ចាស់ឆ្នោតថា «ប្រទេស​កម្ពុជា​សម្រេច​បាន នូវជំហានដ៏​សំខាន់ ​នៅ​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិ​​បតេយ្យ​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ឲ្យគោរពយ៉ាងពេញលេញ​នូវកាតព្វកិច្ច​អ​ន្ដ​រ​ជាតិ​របស់​ខ្លួន​ ស្ដីពីសិទ្ធិ​មនុស្ស​ ដើម្បីឲ្យប្រទេស​កម្ពុជាទាំងមូល នឹងធ្វើការបោះឆ្នោតនៅថ្ងៃ​អាទិត្យនេះ»​។

នៅក្នុងរយៈពេលដែលនៅសេសសល់នេះ លោកបានជម្រុញពលរដ្ឋកម្ពុជា ឲ្យជៀសវាងអំពើហឹង្សា និងលើកកំពស់​ឲ្យ​បានខ្ពស់បំផុត ស្ដីពីសិទ្ធិនៃពលរដ្ឋគ្រប់ៗរូប ដើម្បីអនុវត្តន៍ឲ្យបានល្អប្រសើរ និងស្មើៗគ្នា នូវបំណងរបស់ពួកគេ តាមរយៈ​សន្លឹកឆ្នោត ដោយគ្មានការគម្រាម ភ័យខ្លាច និងរងសម្ពាធ។ ការបំភិតបំភ័យទាំងឡាយ ត្រូវតែធ្វើការស៊ើបអង្កេត​ឲ្យបាន​ដិតដល់បំផុត ដោយអាជ្ញាធរ។

ទាក់ទងនឹងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប​ វិញ ស្ថាប័ននេះត្រូវសិក្សា រកដំណោះស្រាយ​ឲ្យ​ឆាប់រហ័ស នូវបណ្ដឹងទាំងឡាយ ដែលបានប្ដឹងមកខ្លួន។ លោក ស៊ូប៊ែឌី បានរំលឹកថា វានៅមិនទាន់យឺតពេលនៅឡើយទេ សម្រាប់ដោះស្រាយ នូវការព្រួយខ្វល់ខ្វាយមួយចំនួនធំ ដែលបានកើតឡើងកន្លងមក ទោះជាវាមិនមានរូបរាងធំដុំ​នោះ​ក៏​ដោយ។

«អ្វីដែលសំខាន់ សម្រាប់ដំណាក់កាលជាប្រវត្តិសាស្ត្រ ក្នុងពេលនេះ គឺការបោះឆ្នោតដែលអាចទទួលបាន និងអនាគត​រដ្ឋាភិបាលនៃប្រទេសកម្ពុជា។»

មនោរម្យព័ងអាំងហ្វូ មិនអាចទំនាក់ទំនងសុំប្រតិកម្ម ពីមន្ត្រីដែលពាក់ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជាបានទេ ដោយសារ​តែនៅវេលានេះ ជាពេលរាត្រីនៅឡើយ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ បានបញ្ចប់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ការ​បោះឆ្នោតនេះ អាចកំណត់ជំហានដ៏សំខាន់មួយ នៃដំណើរឆ្ពោះទៅមុខសម្រាប់ប្រទេសកម្ពុជា ដែលមនុស្សគ្រប់គ្នា​ចង់​ឃើញ (...)។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថាជំហាននេះនឹងពិតជាមាន ហើយសូមប្រគល់ជូនទៅប្រជាជនកម្ពុជា នូវពរដ៏មហា​ប្រសើររបស់ខ្ញុំ សម្រាប់ថ្ងៃអាទិត្យខាងមុខនេះ៕»

---------------------------------------------------------
ដោយ៖ សេក មនោរកុមារ - ភ្នំពេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...