មហា​សេដ្ឋី​អាមេរិក ចង់​លក់​ក្លិប​លីវើភូល តម្លៃ​៣៥០​លាន​ផោន

ក្រុមបាល់ទាត់ហង្សក្រហម លីវើភូល (Liverpool) ត្រូវបានម្ចាស់ក្លិប លោក ចន ហិនរី (John Henry) ប្រកាសលក់នៅតម្លៃប្រមាណ ៣៥០លានផោន (៥៣,៨៤ លានដុល្លាសហរដ្ឋអាមេរិក) បន្ទាប់ពីក្លិបមួយនេះ មិនរីកចំរើនសោះក្នុងរយះពេល៣ឆ្នាំ ដែលគាត់បានកាន់កាប់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ហង្សក្រហម លីវើភូល (Liverpool) ត្រូវបានម្ចាស់ក្លិប លោក ចន ហិនរី (John Henry) ប្រកាសលក់នៅតម្លៃ​ប្រមាណ ៣៥០លានផោន (៥៣,៨៤ លានដុល្លាសហរដ្ឋអាមេរិក) បន្ទាប់ពីក្លិបមួយនេះ មិនរីកចំរើនសោះក្នុងរយះពេល​៣ឆ្នាំ ដែលគាត់បានកាន់កាប់។


ក្រុមកីឡាករ លីវើភូល និងកីឡាករ ជេរ៉ា ស្ទេវេន សប្បាយពេលបានជ័យជំនះ។ (រូបថត Liverpool)

មហាសេដ្ឋីសញ្ជាតិអាមេរិក លោកហិនរី និងក្រុមហ៊ុន ហ្វែនវ៉េស្ពតហ្គ្រប់ (Fenway Sports Group) បានចំណាយលុយ ៣០០លានផោន ទិញយកក្រុមម្ចាស់ជើងឯកឆែមពានលីក (Champions League) ៥សម័យកាលរបស់អង់គ្លេសមួយនេះ កាលពីឆ្នាំ២០១០។

កំឡុងពេលដែលលោកហិនរី បានក្លាយជាម្ចាស់ក្លិប ស្របពេលឆ្នាំដែលក្រុមលីវើភូលធ្លាក់ទម្រង់លេងយ៉ាងខ្លាំង រហូត​ដល់​បាត់បង់កៅអីទៅលេងនៅក្របខ័ណ្ឌអ៊ឺរ៉ុប ជាបន្តបន្ទាប់។ ប៉ុន្តែនៅឆ្នាំ២០១០នោះ លោកបានចំណាយរហូតដល់ ១៨៧លាន​ផោន ដើម្បីឲ្យគ្រូបង្វឹកទិញកីឡាករមកពង្រឹងក្រុមឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ រយះពេល៣ឆ្នាំចុងក្រោយនេះ លីវើភូលមិនដែលឡើងទៅឈរជិតទីតាំងកំពូល​នៃក្របខ័ណ្ឌ​ព្រីមែលីក (Premier League) នោះទេ។

ប្រភពពីទីក្រុងលីវើភូល បានដកស្រង់សម្តីរបស់លោកហិនរី និងក្រុមហ៊ុនកីឡារបស់អាមេរិកថា៖ «ពួកគេមកកាន់កាប់​ក្លិបនេះ ដើម្បីចង់ជួយ និងដើម្បីប្រាក់ចំណេញផងដែរ ប៉ុន្តែក្លិបមិនបានទៅលេងក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប ហើយថែមទាំង​ត្រដាបត្រដួសក្នុងលីកទៀត ទោះបីជាគាត់ចំណាយអស់ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។»

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក លោកខិនី ដាងគ្លីស (Kenny Dalglish) លីវើភូលបានទិញកីឡាករ​ថ្លៃៗ​ជាច្រើនរូប ប៉ុន្តែលេងពុំបានល្អនោះទេ ជាក់ស្តែងដូចជាខ្សែប្រយុទ្ធ អេនឌី ខារ៉ូល (Andy Carroll) ទិញចូលក្នុងតម្លៃ ៣៥​លានផោន ប៉ុន្តែលក់ចេញទៅវិញ បានតែ ១៩លានផោន បន្ទាប់ពីគ្មានប្រសិទ្ធភាពក្នុងការរកគ្រាប់បាល់បញ្ចូលទី។

កាសែតដឹសាន់ (The Sun) បានរាយការណ៏ថា បច្ចុប្បន្នក្លិបលីវើភូល មានមហាសេដ្ឋី៣រូបកំពុងតែចាប់អារម្មណ៏ និងចង់​គ្រប់គ្រងបន្ត ក្នុងនោះមានមហាសេដ្ឋីប្រេង ប្រទេសសៅឌីអារ៉ាប៊ី១រូប និងមហាសេដ្ឋីអាមេរិក២រូបផ្សេងទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...