អាសឺណល ឈ្នះ​ក្រុម​លេខ​៤ ខណៈ​ម៉ែនញូ ស្មើ​ក្រុម​លេខ​៥​របស់​ជប៉ុន

ក្រុមកាំភ្លើងធំអាសឺណល (Arsenal) នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួនជាបន្តទៀត បន្ទាប់ពីប្រកួតឈ្នះក្រុមលំដាប់លេខ៤ របស់ជប៉ុន យូត្រាវ៉ា រ៉េដដាយម៉ុន (Urawa Red Diamonds) ដោយលទ្ធផល ២-១ ខណៈដែលក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) នៅតែបន្តភាពត្រដាបត្រដួសទៀត បន្ទាប់ពីធ្វើបានត្រឹមស្មើ ជាមួយក្រុមលេខ៥ នៅក្នុងលីកជប៉ុនដូចគ្នា សេរ៉េស្ស៊ូ អូសាកា (Cerezo Osaka) ដោយលទ្ធផល ២-២ កាលពីល្ងាចថ្ងៃសុក្រ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកាំភ្លើងធំអាសឺណល (Arsenal) នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួនជាបន្តទៀត បន្ទាប់ពីប្រកួតឈ្នះក្រុមលំដាប់លេខ៤ របស់ជប៉ុន យូត្រាវ៉ា រ៉េដដាយម៉ុន (Urawa Red Diamonds) ដោយលទ្ធផល ២-១ ខណៈដែលក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) នៅតែបន្តភាពត្រដាបត្រដួសទៀត បន្ទាប់ពីធ្វើបានត្រឹមស្មើ ជាមួយក្រុមលេខ៥ នៅក្នុងលីក​ជប៉ុន​ដូចគ្នា សេរ៉េស្ស៊ូ អូសាកា (Cerezo Osaka) ដោយលទ្ធផល ២-២ កាលពីល្ងាចថ្ងៃសុក្រ។

អាសឺណល បានបើកការនាំមុខក្រុមម្ចាស់ផ្ទះមុន នៅដើមវគ្គទី២ នាទីទី៤៩ ដោយកីឡាករខ្សែប្រយុទ្ធអាឡឺម៉ង់ លូកាស ផូដូស្គី (Lukas Podolski) ប៉ុន្តែត្រូវក្រុមជប៉ុនតាមបានស្មើមកវិញ នៅនាទីទី៥៩ ដោយកីឡាករយូគី អាប៊ី (Yuki Abe)។ កីឡាករកម្លាំងខ្លាំងវ័យក្មេង១៧ឆ្នាំ ឆូបា អាក់ភុម (Chuba Akpom) បានរកគ្រាប់ទី២ និងជាគ្រាប់ជ័យជំនះឲ្យក្រុមភ្ញៀវ នៅចុងម៉ោងនាទីទី៨៣។

រីឯក្រុមម៉ែនញូ ដែលធ្វើការប្រកួតនៅក្នុងប្រទេសជប៉ុនដូចគ្នា ម៉ោងប្រហាក់ប្រហែលគ្នានោះ ត្រូវក្រុមម្ចាស់ផ្ទះ អូសាកា ធ្វើការនាំមុខមុននៅនាទីទី៣៣ ដោយកីឡាករ ឃិនយូ ស្សូហ្គីម៉ូតូ (Kenyu Sugimoto) ប៉ុន្តែនៅវគ្គទី២ នាទីទី៥៤ ខ្សែបម្រើ​អន្តរជាតិជប៉ុន ស្ស៊ីនជី កាហ្គាវ៉ា (Shinji Kagawa) របស់ម៉ែនញូ អាចរកគ្រាប់បាល់តាមបានស្មើវិញ។

កីឡាករ តាគូមី មីណាមីណូ (Takumi Minamino) បានជួយឲ្យក្រុមលំដាប់លេខ៥ អូសាកា នាំមុខក្រុមម៉ែនញូ​ជាថ្មីម្តង​ទៀត​នៅនាទីទី៦៤ ប៉ុន្តែត្រូវបានខ្សែបម្រើវ័យក្មេងរបស់អង់គ្លេស វីលហ្វ្រេដ សាហា (Wilfried Zaha) របស់ម៉ែនញូ តាមបាន​ស្មើ​ជាថ្មីដូចគ្នា នៅចុងម៉ោងនាទីទី៩០។

ក្រុមកាំភ្លើងធំ អាសឺណលបានប្រកួតចប់អស់ហើយ នៅតំបន់អាស៊ី បន្ទាប់ពី៤ប្រកួត ឈ្នះទាំង៤ប្រកួត ហើយពួកគេនឹង​ត្រូវត្រឡប់ទៅអ៊ឺរ៉ុបវិញ ដើម្បីត្រៀមប្រកួតពានរង្វាន់អេមីរ៉េត (Emirates Cup) ជាមួយនឹងក្រុមអ៊ីតាលី ណាប៉ូលី (Napoli) និងក្រុមរបស់ទួរគី ហ្គាឡាតាសារៃ (Galatasaray)។

រីឯក្រុមបីសាចក្រហមម៉ែនញូ ៤ប្រកួតនៅអាស៊ីកន្លងមក ឈ្នះតែ១លើកគត់ ស្មើ១ និងចាញ់២ ប៉ុន្តែពួកគេនៅប្រកួត​ជា​មួយក្រុមអាស៊ី១ប្រកួតទៀត ដែលត្រូវប៉ះក្រុម ឃីតឆី អេហ្វស៊ី (Kitchee FC) របស់ហុងកុង នៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដា​ខាង​មុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...