ម៉ែនឆែស្ទើ យូណាយធីត នឹងទៅកម្សាន្ដនៅអាមេរិកនារដូវក្ដៅនេះ
យោងតាមគេហទំព័រកីឡាដ៏ល្បីល្បាញ independent បានឲ្យដឹងថា ក្លឹប ម៉ែនឆែស្ទើ យូណាយធីត (Manchester United) បានប្រកាសពីគម្រោងដំណើរកម្សាន្តនារដូវក្ដៅ (Summer Tour) ខាងមុខថា ក្លឹបនឹងធ្វើដំណើរកម្សាន្ត ព្រមទាំងប្រកួតជាលក្ខណៈមិត្តភាព ដើម្បីត្រៀមបើករដូវកាលថ្មី ២០១៤/១៥ នៅសហរដ្ឋអាមេរិក។
ក្រុមកីឡាបាល់ទាត់ ម៉ែនឆែស្ទើ យូណាយធីត។ (រូបថត independent.co.uk)
បាល់ទាត់អង់គ្លេស - ក្រុមការពារជើងដំណែងឯក អ៊ីងគ្លេស ព្រីមៀលីក (English Premier League) មួយនេះខកខានមិនបានធ្វើដំណើរកម្សាន្ដទៅអាមេរិកចាប់តាំងពីឆ្នាំ ២០១១ កន្លងមក នៅពេលនេះមិនទាន់ប្រកាសច្បាស់លាស់ថាក្លឹបនឹងត្រូវប្រកួតប៉ុន្មានប្រកួតជាមួយក្រុមណាខ្លះ នៅកន្លែងណាខ្លះ នៅឡើយទេ។ ប៉ុន្ដែអ្វីដែលច្បាស់លាស់គឺ ក្លឹបនឹងធ្វើដំណើរទៅកាន់តំបន់ជាគោលដៅមួយចំនួន នៅសហរដ្ឋអាមេរិកសម្រាប់វិស្សមកាលរដូវក្ដៅខាងមុននេះ។
ទោះជាយ៉ាងណាក្ដី កាលវិភាគដំណើរកម្សាន្ដរបស់ ក្លឹប ម៉ែនឆែស្ទើ យូណាយធីត នឹងអាស្រ័យលើពេលវេលាសម្រាក ដែលក្លឹបមានសម្រាប់រដូវក្ដៅនេះ មានន័យថាប្រសិនបើក្លឹបអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង៤ ក្លឹបនឹងមានពេលវេលាសម្រាកវែង ផ្ទុយទៅវិញប្រសិនក្លឹបមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ត្រឹមលេខ៤ នោះទេ ក្លឹបត្រូវតែប្រញាប់វិលត្រលប់មកវិញដើម្បីត្រៀមប្រកួតជម្រុសក្នុងក្របខណ្ឌ អ៊ឺរ៉ុបប៉ា លីក (Europa League)។
លោក រីឆាដ អ៊ាណុល (Richard Arnold) នាយកផ្នែកគ្រប់គ្រងរបស់ក្លឹប ក៏បានចេញមកធ្វើការប្រកាសនៅក្នុងគេហទំព័រផ្លួវការរបស់ក្លឹប អំពីដំណើរកម្សាន្ដទៅអាមេរិកនេះផងដែរ។ លោកបានឲ្យដឹងថា ពេលនេះនៅអាមេរិកមានប្រិយមិត្តគាំទ្រក្លឹប ម៉ែនឆែស្ទើ យូណាយធីត ច្រើនជាង ៨ លាននាក់ ហើយដំណើរកម្សាន្ដលើកនេះជាឱកាស ដ៏ល្អមួយសម្រាប់អ្នកគាំទ្រទាំងអស់មានឱកាសទស្សនាការប្រកួតរបស់ក្លឹបដែលពួកគេគាំទ្រដោយផ្ទាល់។
នាយកគ្រប់គ្រងរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ក្នុងការប្រកាសថាក្រុមនឹងត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៤ នៅក្នុងទស្សនកិច្ចទេសចរណ៍ និងការប្រកួតមិត្តភាពផងនោះ»។
លោកបន្ថែមថា «ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់ក្លឹបក្នុងឆ្នាំ ២០១១ កីឡាបាល់ទាត់នៅអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សជាបន្តបន្ទាប់»។ តាមប្រភពសារព័ត៌មាន NBC បានរាយការណ៍ថា សម្រាប់ការបើករដូវកាលចុងក្រោយនេះ នៅក្នុងក្របខ័ណ្ឌ Barclays Premier League បានឃើញការកើនឡើងជាមធ្យម ៧៨% កាលពីរដូវកាល ២០១២/១៣នេះ។
គួរបញ្ជាក់ដែរថា ក្លឹប បិសាចក្រហម ក្លឹប ម៉ែនឆែស្ទើ យូណាយធីត មានអ្នកគាំទ្រជាង ៨លាននាក់នៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៤ ទេសចរណ៍បង្ហាញជាឱកាសដ៏គួរឱ្យរំភើបសម្រាប់អ្នកគាំទ្រចំពោះក្លឹ ពួកគេបានបង្ហាញនូវការស្រឡាញ់។
ក្លឹប ម៉ែនឆែស្ទើ ស៊ីធី និងចូលរួមក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាលក្ខណៈដណ្ដើមពានរង្វាន់ ដែលជាគេហៅថា International Champions Cup ដែលត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ដទៃទៀមមកពីតំបន់អឺរ៉ុប៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៤