អ.ស.ប សង​៧ម៉ឺន​ដុល្លារ សម្រាប់​សព​ទាហាន​មួក​ខៀវ​ខ្មែរ​ម្នាក់

មន្ត្រីក្រសួងការពារជាតិមួយរូប បានអះអាងថា ក្រុមគ្រួសារ របស់យោធិនកម្ពុជាទាំង ៤រូប ដែល​បាន​ពលី ក្នុង​ការ​វាយ​ប្រហារ​ពី​ពួក​ឧទ្ទាម ​កាលពីយប់ថ្ងៃចន្ទ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹង​ទទួល​បាន​ប្រាក់​សំណង ៧ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សព​ម្នាក់ ពីអង្គការ​សហ​ប្រជាជាតិ (អ.ស.ប)។
អ.ស.ប សង​៧ម៉ឺន​ដុល្លារ សម្រាប់​សព​ទាហាន​មួក​ខៀវ​ខ្មែរ​ម្នាក់
កងទាហានមួកខៀវកម្ពុជា នៅក្នុងពិធីប្រគល់មេដាយមួយ កាលពីខែតុលា ឆ្នាំ២០១៥ ក្នុងបេសកកម្ម នៅប្រទេស​​អាហ្វ្រិក​កណ្ដាល។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 12, 2017
  • ប្រធានបទ: ពលីកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសហប្រជាជាតិ នឹងជូនសំណងជាទឹកប្រាក់ ចំនួន៧ម៉ឺនដុល្លារ សម្រាប់សពម្នាក់ ទៅឲ្យក្រុមគ្រួសារនៃសព។ លោក សែម ​សុវណ្ណី អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​ សម្រាប់​កង​កម្លាំង​រក្សា​សន្តិភាព និង​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ (CMAC) បានអះអាងដូច្នេះ ប្រាប់ទៅអ្នករាយការព័ត៏មាន នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះ។

ទាហានមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោក​អនុសេនីយឯក ​គឹម សំ អ្នក​បើក​បរ​ប៊ុលដូស័រ - លោកអនុសេនីយ៍​ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យ​គុណភាព - លោក​ពល​បាល​ឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការ​បើកបរអ៊ិស្ការវ៉ាទ័រ និង​លោក​អនុសេនីយ៍​ត្រី ម៉ៅ អេង (អនុ​សេនីយ៍​ឯក) បុគ្គលិក​ពេទ្យ។

ពួកលោក​បានទទួល​មរណភាព នៅក្នុងការពួនស្ទាក់​វាយប្រហារមួយ កាលពីយប់ថ្ងៃចន្ទ ទី០៨ ខែឧសភាកន្លងមក ពីសំណាក់ក្រុមឧទ្ទាម «anti-Balaka» ទៅលើក្បួនរថយន្ដ​វិស្វកម្មមួកខៀវកម្ពុជា ដែលអមដំណើរការពារ ដោយកងកម្លាំងមួកខៀវ មកពីប្រទេសម៉ារ៉ុក នាតំបន់ភាគខាងត្បូង នៃសាធារណរដ្ឋ​អាហ្វ្រិកកណ្ដាល។

» អានអត្ថបទដែលទាក់ទង៖ «ទាហាន​មួក​ខៀវ​ខ្មែរ​ទាំង​បី​រូប ត្រូវ​បាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ»

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ទាហានមួកខៀវកម្ពុជា ទាំង ៤រូប ក្នុងព្រឹកថ្ងៃសុក្រនេះ លោក សែម សុវណ្ណី បានបញ្ជាក់ថា សពទាហានមួកខៀវកម្ពុជាទាំង ៤រូប នឹងត្រូវដឹកមកដល់មាតុភូមិវិញ នៅរវាងពី១ ទៅ ២សប្តាហ៍ខាងមុខ។ បន្ទាប់មក ក្រុមគ្រួសារសពគ្រោងនឹងយកសពពួកគេ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...