បាន គី-មូន ស្នើអាមេរិក និងរ៉ូស្ស៊ី ឲ្យសហការគ្នាប្រឆាំង ISIS
ក្រៅពីប្រធានបទ ដែលទាក់ទងនឹងសេដ្ឋកិច្ច ជំនួបកំពូល របស់សមាគមប្រជាជាតិអាស៊ី នៅប៉ែកអាគ្នេយ៍ (ASEAN) ក្នុងរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅបានបង្ហាញ ពីជំហរច្បាស់លាស់ ទាក់ទងនឹងការប្រឆាំង ក្រុមជ្រុលនិយម និងភេរជន ជាពិសេសក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី-មូន ដែលមានវត្តមាន ក្នុងឱកាសនេះដែរ បានធ្វើការអំពាវនាវបន្ថែម ស្នើឲ្យសហរដ្ឋអាមេរិក និងសហព័ន្ធរ៉ូស្ស៊ី សហការគ្នា ក្នុងយុទ្ធនាការប្រឆាំង ភេរវកម្ម។
នៅក្នុងជំនួបកំពូល នារដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី លោកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងឡើងថា៖ «កំទេចអង្គការរដ្ឋអ៊ីស្លាម មិនមែនគ្រាន់ជាកម្មវុត្ថុមួយ ដែលមានពិតប្រាកដនោះទេ តែវាកម្មវត្ថុមួយ ដែលត្រូវធ្វើឲ្យបាន។ ប្រសិនបើរ៉ូស្ស៊ី សម្រួចទិសដៅប្រឹងប្រែងរបស់ខ្លួន [...]