ម៉ិកស៊ិក៖ បាញ់សម្លាប់ស្ត្រីអភិបាលក្រុង ដែលទើបជាប់ឆ្នោតថ្មីៗ
លោក ហ្គ្រាកូ រ៉ាមៀរ៉េ (Graco Ramirez) អភិបាលរដ្ឋ «Morelos» ដែលជារដ្ឋមួយ ស្ថិតនៅភាគកណ្ដាល នៃប្រទេសម៉ិកស៊ិក បានអះអាងពីអំពើ បាញ់សម្លាប់អ្នកស្រី ជីសឺឡា ម៉ូតា (Gisela Mota) អាយុ៣៣ឆ្នាំ ទើបជាប់ឆ្នោតជាអភិបាលក្រុង «Temixco» ដោយបានវាយតម្លៃទម្លៃទង្វើនេះ ថាជា«អំពើភេរវកម្ម»។ លោកបានអះអាងទៀតថា ជនសង្ស័យជាច្រើន ត្រូវបានឃាត់ខ្លួន។
ការចូលកាន់តំណែង របស់អ្នកស្រី ម៉ូតា បានធ្វើឡើងមិនទាន់ទាំងបាន ២៤ម៉ោងត្រឹមត្រូវផង ជនប្រដាប់អាវុធមួយក្រុម បានចូលទៅក្នុងផ្ទះអ្នកស្រី កាលពីថ្ងៃសៅរ៍ ហើយបានបើកការបាញ់រៈ សំដៅមនុស្សជាច្រើននៅទីនោះ រួមទាំងអ្នកស្រី ម៉ូតា ផង។ នេះបើតាមការអះអាង របស់ប្រភពដែលស្និតនឹងនគរបាល។
ក្រុង «Temixco» ដែលស្ថិតនៅ៩០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានី ម៉ិកស៊ិកូ របស់ប្រទេស នៃទ្វីបអាមេរិកកណ្ដាលមួយនេះ ជាក្រុងដែលមានឈ្មោះល្បីល្បាញ ខាងប្រជុំបទល្មើស តាមរយៈក្រុមជនប្រដាប់អាវុធ [...]