Posts tagged as "Terroriste"

វីដេអូ​បង្ហាញ​ពី​កង​កម្លាំង​ពិសេស​បារាំង​វាយ​រំដោះ​ចំណាប់​ខ្មាំង នៅ​ក្នុង​ព្រះ​វិហារ

នៅក្នុងអំឡុងពេលវិសមកាល និងនៅផ្ទះតែម្នាក់ឯងដូច្នេះ យុវជនជាតិបារាំង ឈ្មោះ ម៉ាទីស (Mathis) ដែល​មានអាយុ១៧ឆ្នាំ កម្រនឹងភ្ញាក់ពីដំណេក នៅមុនម៉ោង១០ព្រឹក​ណាស់។ តែនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា​កន្លង​ទៅនេះ ជាព្រឹកមួយ ដែលមានលក្ខណៈចម្លែក ជាងពេលណាៗទាំងអស់។ នោះ គឺ«សន្ធឹកនៃការ​ចល័ត​កម្លាំង និង​ការនិយាយជជែកគ្នា ខុសសព្វមួយដង» បានដាស់យុវជនម៉ាទីសឲ្យភ្ញាក់ឡើង ហើយក្រឡេក​ភ្នែក​មើល​តាម​មាត់បង្អួច ដែលបើកទៅចំព្រះវិហារកាតូលីក នៃក្រុង«Saint-Etienne-du-Rouvray» (ជាប់ក្រុង រូអង់ ភាគ​ខាង​ជើង​ប្រទេសបារាំង)។

ពេលនោះ ទើបយុវជន ម៉ាទីស យល់ថា វាជាការដាក់ពង្រាយកម្លាំងពិសេស ដែលមានឈ្មោះ «BRI (Brigade de recherche et d'intervention)» ដើម្បីធ្វើអន្តរាគមន៍ ប្រឆាំងការចាប់ជម្រិតមួយ នៅ​ក្នុង​ព្រះវិហារ​​នេះ ដែល​បានផ្ដាច់ជីវិត​បុព្វជិកកាតូលីក វ័យចំណាស់មួយរូប។ មិនបង្អង់យូរ យុវជនបាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​ហេតុការណ៍​នេះ [...]

អាល្លឺម៉ង់៖ ផ្ទុះ​អាវុធ​​ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ប៊ែរឡាំង - គ្រូ​ពេទ្យ​របួស​ធ្ងន់

អាល្លឺម៉ង់៖ ផ្ទុះ​អាវុធ​​ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ប៊ែរឡាំង - គ្រូ​ពេទ្យ​របួស​ធ្ងន់

ខណៈពេលនេះ ប្រទេសអាល្លឺម៉ង់កំពុងកាន់ទុក្ខ នឹងការបាញ់សម្លាប់ កាលពីពេលថ្មីៗនេះ នៅឡើយ។ តែ​នៅថ្ងៃអង្គារនេះ បុរសម្នាក់បានផ្ទុះអាវុធ នៅក្នុងមន្ទីរពេទ្យដ៏ធំមួយ របស់រដ្ឋធានីប៊ែរឡាំង។ មន្ទីរពេទ្យនោះ មានឈ្មោះថា «Benjamin Franklin»។ នេះ បើតាមការផ្សាយឲ្យដឹង នៅមុននេះបន្តិច របស់ទស្សនាវដ្ដី​អាល្លឺម៉ង់ «Bild»។

ទស្សនាវដ្ដីបានបន្តទៀតថា គ្រូពេទ្យម្នាក់ទំនងជាបានត្រូវគ្រាប់ ហើយបានរងរបួសធ្ងន់ធ្ងរ។ រីឯជនខ្មាន់​កាំភ្លើង​វិញ ទំនងជាបានសម្លាប់ខ្លួន។

ប៉ុន្តែនគរបាលរដ្ឋធានី ប៊ែរឡាំង បានអះអាង នៅលើទំព័រទ្វីសធើរ​ផ្លូវការ​​របស់ខ្លួន​ថា ការផ្ទុះអាវុធនេះ ពិតជា​បានកើតឡើង នៅក្នុងមន្ទីរពេទ្យតែម្ដង ហើយជនប្រដាប់អាវុធម្នាក់នោះ បានបាញ់សម្លាប់ខ្លួន។ នៅក្នុង​សារ​មួយ​ទៀត ដែលត្រូវបានបង្ហោះ នៅមុនក្រោយគ្នាបន្តិចនោះ នគរបាលបានឲ្យដឹងថា គ្រូពេទ្យម្នាក់បាន​រង​គ្រោះ​ធ្ងន់ធ្ងរ និងកំពុងស្ថិតក្រោមការព្យាបាល ដ៏ដិតដល់មួយ។

[...]
បារាំង៖ ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ សម្លាប់​អាចារ្យ​ម្នាក់

បារាំង៖ ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ សម្លាប់​អាចារ្យ​ម្នាក់

នាព្រឹកថ្ងៃអង្គារនេះ ជនពីរនាក់ ដែលមានកាំបិននៅនឹងដៃ បានចូលទៅចាប់មនុស្សជាច្រើននាក់ នៅក្នុង​ព្រះ​វិហារ​សាសនាកាតូលីកមួយ នៃក្រុង «Saint-Etienne-du-Rouvray» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង រូអង់ (Rouen) ភាគខាងជើង នៃប្រទេសបារាំង។ កងកម្លាំងពិសេស របស់អាជ្ញាធរបានសម្រេច បើកការ​វាយ​សម្រុករំដោះ​ចំណាប់ខ្មាំង ហើយ​​បាន​សម្លាប់​ជនទាំងពីរនេះ ឲ្យស្លាប់នៅនឹងកន្លែង។

នគរបាលបាននិយាយថា លោកអាចារ្យ ដែលជាចំណាប់ខ្មាំងម្នាក់ ពីក្នុងចំណោមចំណាប់ខ្មាំងជាច្រើននោះ បាន​ស្លាប់។ សារព័ត៌មានបារាំង ឈ្មោះ «Figaro» បានរាយការណ៍ថា លោកអាចារ្យរូបនេះ ត្រូវបានអាក សម្លាប់។

សារព័ត៌មានបារាំងផ្សេងទៀត បានអះអាងថា ជនទាំងពីរ​ដែលមានកាំបិតក្នុងដៃ បានចាប់​ចំណាប់ខ្មាំង ចំនួន​ប្រាំនាក់ ឲ្យស្ថិតនៅក្រោម​ការគម្រាមកំហែងរបស់ពួកគេ។ [...]

ប៉ុនប៉ង​​សម្លាប់​ខ្លួន ព្រោះ​«បន្លំខ្លួន​ជា​មេធាវី​របស់​ភេរវជន»

ប៉ុនប៉ង​​សម្លាប់​ខ្លួន ព្រោះ​«បន្លំខ្លួន​ជា​មេធាវី​របស់​ភេរវជន»

ដើម្បីភាពល្បីល្បាញ តាមរយៈការចេញមុខ តាមប្រព័ន្ធផ្សព្វផ្សាយ តើគេចាំបាច់ត្រូវប្រឌិតរឿងមួយឡើង ទាំង​រឿង​នេះ​មិនដែលធ្លាប់កើតមានអញ្ចឹងឬ? ប៉ុន្តែយ៉ាងហោចណាស់ ក៏នៅពេលនេះ នរណាៗក៏ស្គាល់លោក កូរ៉ង់តាំង ដេឡូប៊ែល (Corentin Delobel) មេធាវីអាជីពមួយរូប ប្រចាំនៅក្រុង នីស (Nice) ភាគខាងត្បូង​បារាំង​ដែរ។

គេបានស្គាល់លោកមេធាវី សឹងតែនៅជុំវិញផែនដី ដោយសារលោកមេធាវី បានចេញមុខមកអះអាង នៅ​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយថា លោកធ្លាប់ជាមេធាវីការពារក្ដីឲ្យភេរវជន ឈ្មោះ «Mohamed Lahouaiej Bouhlel» ដែល​បានបើករថយន្ដដឹកទំនិញ បំបុកចូលហ្វូងមនុស្ស បណ្ដាលឲ្យស្លាប់៨៤នាក់ របួសរាប់សិបនាក់ កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៤ ខែកក្កដា កន្លងទៅ។

ប៉ុន្តែគេកាន់តែស្គាល់លោក កូរ៉ង់តាំង ខ្លាំងឡើងថែមទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាពិសេស​សារព័ត៌មាន​បារាំងដ៏ធំ ឈ្មោះ

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​សម្លាប់​មនុស្ស​ នៅ​ខាង​​ត្បូង​បារាំង

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​សម្លាប់​មនុស្ស​ នៅ​ខាង​​ត្បូង​បារាំង

ទីភ្នាក់ងារព័ត៌មាន «Amaq» ដែលជាឧបករណ៍ឃោសនាផ្លូវការ របស់ក្រុមភេរវនិយម បានចេញផ្សាយឲ្យដឹង នៅថ្ងៃសៅរ៍នេះ ថាក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ជាអ្នក​នៅពីក្រោយភេរវកម្ម​​បើក​រថយន្ដ​ដឹកទំនិញ បំបុកសម្លាប់​មនុស្ស​ដ៏​រង្គាល នាទីក្រុងមាត់សមុទ្រ​ភាគ​ខាង​ត្បូង នៃប្រទេសបារាំង កាលពីថ្ងៃបុណ្យជាតិ «១៤កក្កដា» កន្លង​មក​នេះ។

ទីភ្នាក់ងារ «Amaq» ដែលអះអាងថាបានស្រង់ប្រភព ពីផ្នែកសន្តិសុខរបស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរថា៖ «អ្នកដឹកនាំប្រតិបត្តិការ (...) នៅក្នុងទីក្រុង នីស (Nice) ប្រទេសបារាំង គឺជាយុទ្ធជនមួយរូប របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។ យុទ្ធជនរូបនេះ បានអនុវត្តន៍គម្រោងការ ដើម្បីឲ្យស្របទៅនឹងសេចក្ដីអំពាវនាវ ក្នុងពេលកន្លងមក ដែលប្រកាសឲ្យមានការវាយប្រហារ ទៅលើបណ្ដាជន​ នៃបណ្ដាប្រទេសទាំងឡាយ ដែលស្ថិតក្នុង​ក្រុម​សម្ព័ន្ធ​មិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...