Posts tagged as "Terroriste"

រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

រ៉ូស្ស៊ី និង​អៀរ៉ង់ អាច​ជា​«គូ​កន» នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស៊ីរី

«របបដឹកនាំ របស់លោក បាឆារ អាល់-អាសាធ (Bachar Al-Assad - ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន) បាន​ធ្វើជា​បន្ត​បន្ទាប់ នូវជម្រើសដើម្បីកំទេច តាមផ្លូវយោធា ខណៈពេលដែលគ្រប់គ្នា បានដឹងរួចហើយថា នឹងមិនមាន​ដំណោះ​ស្រាយ​ណាផ្សេង ក្រៅដំណោះស្រាយតាមផ្លូវនយោបាយនោះ» នេះជាការថ្លែងឡើង របស់​រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក ហ្សង់ម៉ាក អារ៉ូលត៍ (Jean-Marc Ayrault) នៅចំពោះកិច្ចប្រជុំបន្ទាន់ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ នៅទីក្រុងញ៉ូយក ដើម្បីពិភាក្សាពីស្ថានភាព នៅ​ក្រុង អាឡិប (Alep - ភាគពាយ័ព្យ នៃប្រទេសស៊ីរី)។

ទីក្រុង អាឡិប ដែលត្រូវបានក្រុមប្រឆាំង របស់របបលោក អាល-អាសាធ ដណ្ដើមកាន់កាប់បាន តាំងពីថ្ងៃ​ដំបូង​នៃវបត្តិនៅស៊ីរីនោះ កំពុងរងនូវការទម្លាក់​គ្រាប់បែក​យ៉ាង​រង្គាល តាំងពីប៉ុន្មានថ្ងៃមកហើយ។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី បានបរិហារប្រទេសរ៉ូស្ស៊ី [...]

ទិដ្ឋភាព​នៃ​ការ​ផ្ទុះ​(គ្រាប់​បែក?)​ដ៏​ខ្លាំង​​មួយ នៅ​កណ្ដាល​ក្រុង​ញ៉ូយក

ការផ្ទុះដ៏ខ្លាំងមួយនេះ បានកើតឡើង នាវេលាយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងសង្កាត់ «Chelsea» ស្ថិតនៅលើកោះ «Manhattan» របស់ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ អភិបាលក្រុងញ៉ូយក លោក អេនឌ្រូ ខោម៉ូ (Andrew Cuomo) បានថ្លែងនៅថ្ងៃអាទិត្យនេះ ថាសម្លេងនៃការផ្ទុះនោះ អាចមាន​កម្រិត ស្មើ​នឹង​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក ប៉ុន្តែមិនមានជាប់ទាក់ទង ជាមួយនឹងភេរវកម្ម​អន្តរជាតិ​នោះទេ។

មនុស្ស២៩នាក់ បានរងរបួសពីហេតុការណ៍នេះ ក្នុងនោះម្នាក់របួសធ្ងន់។ កម្លាំងផ្ទុះដ៏ខ្លាំង ក៏បានបង្កឲ្យ​ទ្រព្យ​សម្បត្តិ នៅជុំវិញនោះ បានទទួលការខូចខាតដែរ។

ហេតុការណ៍នេះ បានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែល​នឹង​ចាប់ផ្ដើមនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។ លោកអភិបាលក្រុង បានថ្លែងឲ្យដឹងទៀតថា៖ «កម្លាំងនគរបាល ប្រមាណ​ជា១០០០នាក់ទៀត ត្រូវបានដាក់​ពង្រាយ​បន្ថែម ដើម្បីបង្ការហេតុការណ៍ [...]

ភេរវកម្មនៅ​ថៃ៖ ជន​សង្ស័យ​១៥នាក់ ត្រូវ​យោធា​ចាប់​ដាក់​គុក

ភេរវកម្មនៅ​ថៃ៖ ជន​សង្ស័យ​១៥នាក់ ត្រូវ​យោធា​ចាប់​ដាក់​គុក

ការស៊ើបអង្កេត បានបន្តធ្វើទៅមុខ នៅក្នុងប្រទេសថៃ ជុំវិញសំនុំរឿងភេរវកម្មដ៏រង្គាល ដែលបានកើតឡើង កាល​ពី​​ថ្ងៃ​ទី១១ - ទី១២ ខែសីហា សប្ដាហ៍មុន។ របបដឹកនាំយោធា ដែលបានឡើងកាន់អំណាច តាម​រយៈ​រដ្ឋ​ប្រហារ បានប្រកាសថា ខ្លួនបានចាប់ឃុំមនុស្សចំនួន១៥នាក់ រាប់មកទល់នឹងថ្ងៃនេះ។ មនុស្សទាំងនោះ បាន​រង​ការ​ចោទ​ប្រកាន់ ថាបានចូលរួម នៅក្នុងការវាយប្រហារភេរវកម្មនេះ ដែលធ្វើឡើងសំដៅទេសចរណ៍ នៅ​តាម​មាត់​សមុទ្រ នៃខេត្តមួយចំនួន ភាគខាងត្បូងប្រទេសថៃ។

អ្នកនាំពាក្យ​ឲ្យរបបដឹកនាំយោធា លោកស័ក្ដិប្រាំ ប៊ូរិន ថោងប្រាប៉ៃ (Burin Tongprapai) បានថ្លែងឲ្យដឹងថា៖ «អាជ្ញាធរ​បានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន១៧នាក់ តែបានដោះលែងវិញ ចំនួន២នាក់»។

លោក ថោងប្រាប៉ៃ មិនបានបញ្ជាក់ថា ជនទាំង១៧នាក់នេះ ត្រូវបានឃាត់ [...]

កាន់​​កាំបិត​​ចាក់​​មនុស្ស​​នៅ​​ឡុងដ៍៖ ម្នាក់​ស្លាប់ ៦នាក់​របួស

កាន់​​កាំបិត​​ចាក់​​មនុស្ស​​នៅ​​ឡុងដ៍៖ ម្នាក់​ស្លាប់ ៦នាក់​របួស

ស្ត្រីម្នាក់បានស្លាប់ និងយ៉ាងហោច៦នាក់ផ្សេងទៀត បានរងរបួស ដោយការវាយប្រហារនឹងកាំបិត ទាំង​កណ្ដាល​​រាត្រី នៃយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍នេះ នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​អាជ្ញាធរអង់គ្លេស ដែលបញ្ជាក់ទៀតថា ការស៊ើបអង្កេតមួយ ទាក់ទងនឹងអំពើភេរវកម្ម ចេញ​​ពី​ករណី​វាយ​​ប្រហារ​នេះ កំពុងប្រព្រឹត្តិធ្វើទៅមុខ។

ហេតុការណ៍បានកើតឡើង នៅ«Russell Square» កណ្ដាលរាជធានីឡុងដ៍ (មើលរូបថតខាងក្រោម)។ ជន​ដៃ​ដល់​ត្រូវបាននគរបាលចាប់ខ្លួន ដោយមានជំនួយ ពីអាវុធបាញ់ឆក់ពីចំងាយ នៅវេលាម៉ោង២២ និង៣៩នាទី ម៉ោង​ក្នុងស្រុក (ត្រូវនឹងម៉ោង២៣ និង៣៩នាទី យប់ថ្ងៃពុធ ម៉ោងនៅបារាំង ឬម៉ោង០៤ និង៣៩នាទីភ្លឺ ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ម៉ោងនៅកម្ពុជា) ៦នាទី​ក្រោយ​ពីនគរបាលទទួលបាន ការជូនដំណឹង។

ISIS ហៅ​សមាជិក​ខ្លួន ឲ្យ​ធ្វើការ​វាយ​ប្រហារ ម៉ូស្គូ

ISIS ហៅ​សមាជិក​ខ្លួន ឲ្យ​ធ្វើការ​វាយ​ប្រហារ ម៉ូស្គូ

បន្ទាប់ពីបណ្ដាប្រទេស នៅលោកខាងលិច និងបណ្ដាប្រទេសផ្សេងទៀត ដែលត្រូវបានចាត់ទុក ជា​សម្ព័ន្ធមិត្ត របស់លោកខាងលិចនោះ នៅពេលនេះ ដល់វេនប្រទេសរ៉ូស្ស៊ីម្ដង។ អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវទៅសមាជិករបស់ខ្លួន ឲ្យ​ធ្វើការ​វាយកម្ទេចប្រទេសរ៉ូស្ស៊ី។ នេះបើគេយោងតាមវីដេអូមួយ ដែលអង្គការភេរវនិយមមួយនេះ ទើបនឹង​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​អ៊ិនធើណែត កាលពីល្ងាចថ្ងៃអាទិត្យ។

នៅក្នុងវីដេអូនោះ បុរសម្នាក់ដែលតំណាងឲ្យយុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ របស់ក្រុមរដ្ឋអ៊ីស្លាម បាន​ថ្លែងព្រមានទៅប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ថា៖ «ចូរស្ដាប់ឲ្យច្បាស់ ពូទីន! យើងនឹងមកប្រទេស រ៉ូស្ស៊ី និងសម្លាប់អ្នកឯង នៅក្នុងផ្ទះអ្នកឯង។ បងប្អូនរួមអាវុធទាំងឡាយ... សូម​ដឹកនាំ​ប្រតិបត្តិការប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...