Posts tagged as "Khmers rouges"

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

ឈាម​តែ​មួយ របស់​អតីត​បង​ធំ​ទី​មួយ​ខ្មែរ​ក្រហម រៀប​ការ​នៅ​ម៉ាឡៃ

កូនស្រីតែម្នាក់ របស់អតីតៈមេដឹកនាំខ្មែរក្រហមបងធំទី១ លោក ប៉ុល ពល គឺ កញ្ញា ស ផត្ជតា បានរៀបការនៅថ្ងៃ​អាទិត្យទី ១៦ ខែមីនានេះ ដោយប្រារព្ធឡើងនៅក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយ​មានការចូលរួម ពីអតីតៈមន្ត្រីជាន់ខ្ពស់ និងទាហានខ្មែរក្រហមដែលបានធ្វើសមាហរណកម្មជាច្រើននាក់។


អាពាហ៍ពិពាហ៍កូនស្រីតែមួយ របស់ប៉ុល ពត។ (រូបថត ហ្វេសប៊ុក)

ជីវិត - មានអាយុ ២៦ ឆ្នាំ កញ្ញា ស ផត្ជតា គឺជាកូនស្រីតែម្នាក់របស់លោក ប៉ុល ពត អតីតមេដឹកនាំកំពូល​នៃរបប​កម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម និងជាកូនស្រីច្បងរបស់អ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់​កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ជាមួយលោកប៉ុល ពត [...]

មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

ដោយភាពចម្រូងចម្រាស់នៃបញ្ហាដីធ្លីក្នុងឃុំបឹងប្រាំ ក្នុងឆ្នាំ២០០៥ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតនូវឃុំថ្មីមួយនេះ។ ជាមួយនឹងការបែងចែកដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនោះ ក៏បានធ្វើឲ្យមាន​ប្រជាពលរដ្ឋចំណូលស្រុកជាច្រើន សម្រុកចូលកាន់កាប់ដី ដែលមានម្ចាស់កម្មសិទ្ធិ និងគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨​មក។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

សម្ភាស - ជិតដប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមួយចំនួនធំត្រូវបានរស់នៅដោយភាពរងារ (គ្មានកម្មសិទ្ធិដី) ដោយ​ការលំបាក(ភាពក្រ) ព្រោះតែអាជ្ញាធរ រឹបអូសដីយកលក់ទៅឲ្យពលរដ្ឋចំណូលស្រុកថ្មី ជាមួយនឹងការផ្តល់កម្មសិទ្ធិ​ដល់​ពួកគាត់(អ្នកថ្មី)ទៀតផង។ [...]

វៀតណាម​កំពុង​ត្រៀម​ធ្វើ​ពិធី​អបអរសាទរ​ជ័យជំនះ​លើ​របប​ប៉ុលពត

វៀតណាម​កំពុង​ត្រៀម​ធ្វើ​ពិធី​អបអរសាទរ​ជ័យជំនះ​លើ​របប​ប៉ុលពត

ការប្រារពទិវាអបអរសាទរជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម មិនមែនមានធ្វើតែនៅក្នុងកម្ពុជាដោយ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែនៅរដ្ឋធានីហាណូយ ផ្នែកខាងជើងនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​ឯណោះវិញ ក៏គេកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាប្រវត្តិសាស្ត្រនេះដែរ។ តើការប្រារព្ធទិវានេះឡើង មាន​អត្ថន័យ​​បែបណា?


លោក ង្វៀន ធៀនណាន់ ប្រធានរណសិរ្យមាតុភូមិវៀតណាម។ (រូបថត VNA)

ជ័យជំនះលើរបបប្រល័យពូជសាសន៍ - ប្រធានរណសិរ្យមាតុភូមិវៀតណាម លោក ង្វៀន ធៀនណាន់ (Nguyen Thien Nhan) បានធ្វើជាអធិបតីភាព នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីក្រុងហាណូយ ជាមួយ​នឹង​មន្ត្រីអ្នកមុខអ្នកការ មកពីក្រសួងមន្ទីរ ព្រមទាំងអង្គការចាត់តាំងនានា ស្ដីពីបុណ្យរំលឹកខួបលើកទី៣៥ [...]

វិភាគ៖ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ និយាយ​ភាសា​យួន

វិភាគ៖ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ និយាយ​ភាសា​យួន

តើបទពិសោធន៍ជាង៣០ឆ្នាំ បើគិតតាំងពីលោកបានក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេស ក្នុងសម័យសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជាមកនោះ មិនគ្រប់គ្រាន់សម្រាប់លោក ហ៊ុន សែន ទេឬអ្វី បានជានាយករដ្ឋមន្ត្រីរូបនេះ​​ថ្លែងជា​ភាសា​វៀតណាម ខណៈពេលដែលលោកបំពេញទស្សនកិច្ច«ផ្លូវរដ្ឋ» ទៅកាន់ប្រទេសជា«មហាមិត្ត»នោះ? មិនប្រាកដ​ជា​ដូច្នេះទេ ព្រោះល្បិចកលនយោបាយរបស់លោក ហ៊ុន សែន អាចនៅជ្រៅជាងអ្វីដែលគេបានគិតពីលោក ត្រឹមតែ​ជា​សម្បកក្រៅ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

វិភាគ - ការថ្លែងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះបណ្ដាអ្នកមុខអ្នកមាត់វៀតណាម​ជាច្រើន​សិបនាក់ [...]

សមមិត្ត​ខ្មែរ​ក្រហម៖ គ្មាន​ទោស និង​ការ​ជម្លៀស​ប្រជាជន​ដោយ​ស្ម័គ្រ​ចិត្ត

សមមិត្ត​ខ្មែរ​ក្រហម៖ គ្មាន​ទោស និង​ការ​ជម្លៀស​ប្រជាជន​ដោយ​ស្ម័គ្រ​ចិត្ត

ប្រកាសថាមានទោស ដោយតុលាការពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រទេសកម្ពុជា អតីតថ្នាក់ដឹកនាំ​កំពូលរបស់ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានតវ៉ាថា ខ្លួនគ្មានទោសដូចការចោទប្រកាន់ទាំងនោះទេ។ សាលក្រម​សម្រេច នឹងត្រូវរំពឹងថា ត្រូវប្រកាសចេញនៅប្រាំមួយខែដំបូងនៃឆ្នាំ២០១៤។


លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាកាត់ក្ដី។ (រូបថត eccc.gov.kh)

រាជធានីភ្នំពេញ - សវនាការកាត់ទោសដែលមានលក្ខណៈជានិមិត្តរូប ទៅលើមេដឹកនាំនៃរបបខ្មែរក្រហម ក្នុងសម័យ​កាលរវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលានេះ។ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់ពីរនាក់ ដែលនៅប្រឈមនឹងការកាត់ក្ដីនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...