ឡៅ ម៉ុងហៃ៖ បាតុកម្មអាចនឹងកើតមាន ប្រសិនបើគ្មានដំណោះស្រាយត្រឹមត្រូវ
រហូតមកដល់ថ្ងៃនេះ បញ្ហាមហាបាតុកម្មតវ៉ាពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតសកលនិតិកាលទី៥នេះ នៅតែស្ថិតនៅក្នុងភាពជាមន្ទិលនៅឡើយ។ ការប្រកាសថ្មីៗរបស់មេដឹកនាំគណបក្សប្រឆាំង ថានឹងដោះស្រាយវិបត្តិនយោបាយដោយសន្តិវិធីនោះ ត្រូវបានអ្នកវិភាគយល់ថា ទំនងជាមិនអាចមានផលវិជ្ជមានប៉ុន្មានទេ ខណៈគណបក្សកាន់អំណាច បានប្រកាសទទួលស្គាល់ពី«ជ័យជំនះ»របស់ខ្លួនរួចហើយនោះ។
លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានសរសេរ នៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក នៅថ្ងៃព្រហស្បត្តិ៍ទី១៥ ខែសីហា ឆ្នាំ២០១៣នេះ [...]