Posts tagged as "Justice"

អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

រដូវកាលនៃការដោះលែង... បានកើតមានឡើង បន្ទាប់ពីការបោះឆ្នោតជាតិ បានបញ្ចប់។ អតីតអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ចំនួនពីររូប ដែលរងការចោទប្រកាន់ថា «ប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយ ដល់ការការពារជាតិ» នោះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃអង្គា ទី២១ ខែសីហានេះ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ឃុំ អស់រយៈពេលជាង ៨ខែមកនោះ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យស្ថាប័នយុត្តិធម៌រាជធានី លោក អ៊ី រិន្ទ កាលពីមុននេះបន្តិច។

លោកទាំងពីរ ត្រូវបានឃាត់ខ្លួន នៅយប់​ ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទ​មិនច្បាស់លាស់ មុននឹងរងការចោទ ​ជាបន្តបន្ទាប់ ថាបាន «លួចផលិតព័ត៌មាន» [...]

គឹម សុខ ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​អនុវត្ត​ទោស​រួចរាល់

គឹម សុខ ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​អនុវត្ត​ទោស​រួចរាល់

ទោសទណ្ឌដែលដាក់ ទៅលើលោក គឹម សុខ ត្រូវបានបញ្ចប់រួចរាល់ ហើយរូបលោកក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះដែរ។ នេះ បើតាមការអះអាង របស់មន្ត្រីតុលាការរាជធានី នៅមុននេះបន្តិច។

ក្នុងពេលភ្លាមៗ រូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឃើញលោក គឹម សុខា កំពុងថតរូបជាមួយក្រុមញាតិមិត្ត ដែលទៅទទួលលោក ដល់ពន្ធនាគារ។ គេក៏ឃើញលោក ទៅដុតធូប​គោរពវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច បូកគោ នោះដែរ។

ក្នុងវេលានេះ ទំព័រហ្វេសប៊ុក «មូលនិធិគឹមសុខ» កំពុងថតផ្សាយផ្ទាល់ ពីសកម្មភាពដំបូងៗរបស់លោក គឹម សុខ ដូចខាងក្រោម៖

 

លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នករិះគន់​មិនសំចៃមាត់ ត្រូវបានលោក ហ៊ុន សែន [...]

ផែង វណ្ណៈ រង​បណ្ដឹង​ពី​បទ​បរិហាកេរ្តិ៍​ដើម្បី​ទារ​ជំងឺ​ចិត្ត ១០០រៀល

ផែង វណ្ណៈ រង​បណ្ដឹង​ពី​បទ​បរិហាកេរ្តិ៍​ដើម្បី​ទារ​ជំងឺ​ចិត្ត ១០០រៀល

នៅក្នុងពាក្យបណ្ដឹង ដាក់ទៅកាន់អយ្យការ​អមសាលាដំបូង​ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែសីហាម្សិលម៉ិញ ប្រធាន​សមាគម​កម្ពុជា​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ លោក លួស សីហា បានសរសេរ​ចោទលោក ផែង វណ្ណៈ ថាបានចេញវីដេអូ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ដោយបាន​ប្រើពាក្យ​សម្តី​ ជា​លក្ខណៈ​បំផ្លើសការពិត បរិហារកេរ្តិ៍​ ធ្វើ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ ​អំពី​ភាពត្រឹមត្រូវ​របស់លោក ក៏ដូចជា​ភាពស្របច្បាប់​ របស់​សមា​គម​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

លោក លួស សីហា លើកឡើងទៀតថា លោក ផែង វណ្ណៈ បាន​ថែមទាំង​ប្រើពាក្យ​សម្តី​ ជា​លក្ខណៈ​ញុះញង់​ ឲ្យ​អតីត​សមាជិក​របស់​សមាគម​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្តឹង​រំលាយ​សមាគម​នេះ​ទៀតផង​។​

ប្រធានសមាគមរូបនេះ បានបញ្ជាក់បន្តថា លោក ផែង វណ្ណៈ បាន​បង្ហោះ​ជា​សាធារណៈ [...]

បក្ស​ខ្មែរ​ក្រោក​ប្ដឹង សុខ ទូច ទៅ​តុលាការ​ពី​បទ​ចោទ​ចំនួន៣

បក្ស​ខ្មែរ​ក្រោក​ប្ដឹង សុខ ទូច ទៅ​តុលាការ​ពី​បទ​ចោទ​ចំនួន៣

បទចោទទាំងបីនោះ រួមមាន ការជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ការញុះញង់ឲ្យមានការរើសអើង និងការរំលោភលើអំណាចតុលាការ។ នេះ បើតាមពាក្យបណ្ដឹង របស់គណបក្សខ្មែរក្រោក ដែលត្រូវបានចែកផ្សាយ​ជាសាធារណៈ កាលពីពេលមុននេះ ប្ដឹងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឡើងទៅសាលាដំបូងរាជធានី ភ្នំពេញ។

បណ្ដឹង ដែលប្ដឹងដោយអគ្គលេខាធិការរងគណបក្ស លោក ខែម ស៊ីឡេង បានសរសេរថា លោក សុខ ទូច បានផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានក្នុងស្រុកចំនួនពីរ និងបានបង្ហោះវីដេអូមួយ នៅលើគណនីរបស់លោក ដែលមានអត្ថន័យគម្រាមកំហែង និងញុះញង់ឲ្យរដ្ឋាភិបាល ចាប់ខ្លួនបញ្ចូលគុក នូវបណ្ដាអ្នកផ្ដួចផ្ដើមគំនិតធ្វើញត្តិ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងដោះស្រាយឡើងវិញ លើសន្ធិសញ្ញាបំពេញបន្ថែម ខ្មែរ-វៀតណាម ឆ្នាំ២០០៥។ 

គណបក្សខ្មែរក្រោក បានស្នើឲ្យតុលាការ ចាត់ការលើលោក សុខ ទូច តាមច្បាប់ និងទាមទារ ឲ្យមានសំណងជំងឺចិត្ត [...]

ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

មិនមែនលេងសើចទេ! តែជាទឹកប្រាក់ កម្រិតលានដុល្លារ បើសិនជានរណាម្នាក់ មានសម្លេងដែលបង្ហាញថា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្រៀនពលរបស់លោក ថា «ម៉ែឪគ្មានគុណ»។

ហើយការផ្ដល់រង្វាន់ «១លានដុល្លារ» នេះ មិនមែនជារឿងថ្មីទេ។ លោក ខឹម វាសនា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «ពូប្រាប់ហើយថា បើនរណាម្នាក់ អាចរកបានសំលេងពូ ដែលបង្រៀនមនុស្សថា ម៉ែ​ឪគ្មានគុណ ពូនឹងឲ្យមួយលានដុល្លា»។

ការថ្លែងរបស់លោកប្រធានបក្ស «ជួង» ធ្វើឡើងដើម្បីតបទៅនឹងបណ្ដឹង របស់ស្ត្រីម្នាក់ ដែលបានប្ដឹងសមាជិកគណបក្សមួយរូប ឈ្មោះ លី គឹមឈន ទៅកាន់សាលាឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទបរិហាកេរ្តិ៍គាត់ នៅលើបណ្ដាញសង្គម។

ហើយដើម្បីជាជំនួយ ទៅដល់យុវជន លី គឹមឈន លោក ខឹម វាសនា បានបង្រៀនឲ្យ​សមាជិកបក្ស «ជួង» រូបនេះ គម្រាមត្រឡប់​ទៅស្ត្រីចំណាស់​វិញ ថា៖ «ពេលក្មួយទៅជួបមុខគាត់ នៅចំពោះមុខមេឃុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...