Posts tagged as "Justice"

អង្គការ​មួយ ថា​ច្បាប់​ទាំង៨​ដែល​រដ្ឋាភិបាល​កំពុង​ព្រាង ពោរ​ពេញ​ដោយ​គុណវិបត្តិ

អង្គការ​មួយ ថា​ច្បាប់​ទាំង៨​ដែល​រដ្ឋាភិបាល​កំពុង​ព្រាង ពោរ​ពេញ​ដោយ​គុណវិបត្តិ

ក្នុងកិច្ចប្រជុំប្រចាំខែលើកទី៥ នៅថ្ងៃទី០២ ខែធ្នូនេះ របស់ សមាជិក​នៃ​អង្គការ គណកម្មាការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា​ ស៊ីស៊ីស៊ី (CCC) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ ច្បាប់​ទាំង​៨​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ពង្រាង។ ច្បាប់​ទាំង​៨​នោះ រួម​មាន​ច្បាប់​បី ដែល​ទាក់​ទង​នឹង​ការ​កែលម្អ​ប្រព័ន្ធ តុលាការ​នៅ​កម្ពុជា ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល ច្បាប់​គ្រង​គ្រង​បទ​ល្មើស​តាម​អ៊ីនធើណេត ច្បាប់​គ្រប់​គ្រង​ដី និង​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម ច្បាប់​សហជីព និង​ច្បាប់​ទូរគមនាគមន៍។

លោក ម៉ី ណាក់ ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​កសាង​បណ្តាញ​នៃ​អង្គការ គណកម្មាការ​នេះ បាន​លើក​ឡើង​ថា បើ​តាម​លោក​មើល​ឃើញ ច្បាប់​ទាំង​៨​នេះ​មាន​គុណ​វិបត្តិ​ធំ​ធេង​ណាស់។ លោក​ថា ប្រសិន​បើ​ច្បាប់​ចេញ​មក នៅ​ក្នុង​ទម្រង់​ដូច​បច្ចុប្បន្ន​នេះ​មែន​នោះ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន [...]

កុមារ​ច្រើន​នាក់​«យំ»​ ព្រោះ​ម្ដាយ​ជាប់​គុក​ដោយ​ការ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ

កុមារ​ច្រើន​នាក់​«យំ»​ ព្រោះ​ម្ដាយ​ជាប់​គុក​ដោយ​ការ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ

ផ្ទះត្រូវបានលិចទឹកហើយ ម្តាយ​គេ​ចាប់​ដាក់​ពន្ធនាគារ រស់នៅ​ដោយ​ក្តី​បារម្មណ៍ នឹង​ភាព​ភ័យ​ខ្លាច​ទាំង​ចិត្ត​ក្រៀមក្រំ​យំ​សោក ស្រណោះ ពេល​ដែល​ធ្លាប់​មាន​ម្តាយ​នៅ​ជាមួយ ទោះ​ជា​គ្រួសារ​មាន​ជីវភាព​មិន​សូវ​ធូរធា​ក៏​ដោយ ក៏​មាន​ភាព​កក់​ក្តៅ​នៅ​ក្នុង​ចិត្ត​ដែរ។ តែ​អ្វីៗ​ទាំង​នោះ វា​គ្រាន់​តែ​ជា​ស្រមោល​មួយ​ប៉ុណ្ណោះ ព្រោះ​អ្នក​ម្តាយ​នៅ​ពេល​នេះ ​មិន​អាច​នៅ​ក្បែរ និង​ផ្តល់​ការ​ទំនុក​បម្រុង​ទៀត​ឡើយ។ នេះ​ជា​ការ​លើក​តម្អូញ​តម្អែរ របស់​ក្រុម​កុមារ​កំព្រា​ម្ដាយ​មក​ពី​សហគមន៍​បឹង​កក់ នៅ​មុខ​មន្ទីរ​ឃុំឃាំង​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​នេះ។

ការ​ជួប​ជុំ​គ្នា​តវ៉ា របស់​កុមារ​តូចៗ​ នៅ​ទី​នោះ មាន​ប្រជា​ពលរដ្ឋ​ភូមិ​បឹង​កក់ និង​ពី​សហគមន៍​ផ្សេង​ទៀត ប្រមាណ​ជា​២០០​នាក់ បាន​ចូល​រួម​ជា​មួយ​ដែរ ដោយ​បាន​ដង្ហែ​ទៅ​ធ្វើ​ពិធី​បួងសួង នៅ​ពី​មុខ​មន្ទីរ​ឃុំឃាំង។ ជា​មួយ​នឹង​សម្លេង​យំ​ផង កុមារ​ទាំង​នោះ [...]

អង់គ្លេស៖ សម្លាប់​ឪពុក​បង្កើត រួច​យក​ឆ្អឹង​មក​ធ្វើ​គ្រឿង​សង្ហារិម

អង់គ្លេស៖ សម្លាប់​ឪពុក​បង្កើត រួច​យក​ឆ្អឹង​មក​ធ្វើ​គ្រឿង​សង្ហារិម

យុវជនជាតិអង់គ្លេស​អាយុ​២៨ឆ្នាំ​មួយ​រូប បាន​រង​នូវ​ការ​ចោទ​ប្រកាន់ ដោយ​តុលាការ ថា​បាន​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន និង​បាន​កាត់​សាកសព​ជាកង់ៗ មុន​នឹង​យក​គ្រោង​ឆ្អឹង ដាក់​ក្នុង​ប្រអប់​ផ្លាស្ទីក​មួយ ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់ ជា​កំណល់​សម្រាប់​ទ្រ​ទូរទស្សន៍។ នេះ​បើ​តាម​របាយការណ៍​មួយ របស់​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ តេលេហ្គ្រាហ្វ (Telegraph)។

សារព័ត៌មានបាន​សរសេរ​រំលឹក​ឡើង​វិញ​ថា កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៣កន្លង​ទៅ យុវជន​ឈ្មោះ ណាថាន់ រ៉ូប៊ិនសុន (Nathan Robinson) មាន​ជម្លោះ​តឹងសរសៃ​ក​យ៉ាង​ខ្លាំង​មួយ ជា​មួយ​ឪពុក​របស់​ខ្លួន ឈ្មោះ វីល្លៀម ស្ពីល័រ (William Spiller) នៅ​ក្នុង​ផ្ទះ​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជា​មួយ​គ្នា កណ្ដាល​ក្រុង Bournemouth (ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស)។

អ្នកជិតខាងដែលរស់នៅជាន់ខាងក្រោម បានឮសម្លេងស្រែកឡើងចុងក្រោយ របស់បុរសជាឪពុក នៅពេល​នោះ​ថា [...]

ជញ្ជីង​យុត្តិធម៌​បញ្ជា​លើ​ជញ្ជីង​អាជីវក នៅ​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ (vdo)

បើលោកអ្នកបានទៅលេង​ក្រុង​ព្រះ​សីហនុ និង​ចូល​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ​លើ សូម​កុំ​ភ្លេច​ពី​ជញ្ជីង​«យុត្តិធម៌» ដើម្បី​ចង់​ដឹង​ថា តើ​ទំងន់​ដែល​លោក​អ្នក​បាន​ថ្លឹង​ជាមួយ​នឹង​ជញ្ជីង​របស់​អាជីវករ ពិត​ជា​ត្រឹម​ត្រូវ​ឬ​ទេ។

ជាជញ្ជីង ដែល​បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​ផ្សារ​នេះ​តែ​ម្ដង ដើម្បី​ភាព​ទុក​ចិត្ត​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទៅ​លើ​ការ​លក់​ដូរ ឫ​ជឿ​ទុក​ចិត្ត​លើ​ភ្នែក​ជញ្ជីង របស់​ក្រុម​អាជីវករ​លក់​ដូរ នៅ​ផ្សារ​លើ ក្រុង​ព្រះ​សីហនុ មួយ​នេះ។ អតិថិជន​នានា​អាច​យក​ទំនិញ ដែល​ខ្លួន​ទើប​នឹង​ទិញ ដោយ​ថ្លឹង​ជា​មួយ​ជញ្ជីង​អ្នក​លក់​រួច ទៅ​ធ្វើការ​ត្រួត​ពិនិត្យ ដោយ​ថ្លឹង​ជា​មួយ​ជញ្ជីង​«យុត្តិធម៌»​របស់​គណកម្មការ​ផ្សារ។

គណៈកម្មាធិការផ្សាខាងលើនេះ បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា ការដាក់ជញ្ជីងឲ្យប្រើប្រាស់នេះ មាន​ចំនួនប្រាំឆ្នាំកន្លងមកហើយ ក្នុងមួយឆ្នាំគាត់ធ្វើការត្រួតពិនិត្យជញ្ជីងនេះម្តង [...]

ព្រះសង្ឃ លួន សុវ៉ាត រង​ការ​ចោទ​ប្រកាន់​«ស្រមោល»​ថ្មី​ទៀត​ពី​តុលាការ

ព្រះសង្ឃ លួន សុវ៉ាត រង​ការ​ចោទ​ប្រកាន់​«ស្រមោល»​ថ្មី​ទៀត​ពី​តុលាការ

តុលាការសាលាដំបូងរាជធានី បាន​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់ ទៅ​លើ​ព្រះតេជ​គុណ លួន សុវ៉ាត ទាក់ទង​នឹង​សំនុំ​រឿង​៣៣៩៥​ហើយ ដោយ​សម្រេច​ថា ការ​ចោទ​ប្រកាន់​នោះ​ខុស​បច្ចេកទេស ហើយ​គ្មាន​ភ័ស្តុតាង​ណា មក​បំភ្លឺ​បទ​ល្មើស​ និង​ការ​ចោទ​ប្រកាន់​ ក្នុង​សំនុំ​រឿង​នេះ​បាន​ឡើយ។ នេះ​បើ​តាម​សង្ឃ​ដីការ​របស់​ព្រះ​សង្ឃ លួន សុវ៉ាត ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​ព្រះអង្គ​ចេញ​ពី​សវនាការ​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ​ព្រះ​សង្ឃ​ដែល​ល្បី​ខាង​ការ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​បញ្ហា​សង្គម​ និង​ជា​ម្ចាស់​ពាន​រង្វាន់​សិទ្ធិ​មនុស្ស ពី​សហគមន៍​​អ៊ឺរ៉ុប​​អង្គ​​នេះ បាន​អះ​អាង​ថា ព្រះអង្គ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ក្នុង​ករណី​«ស្រមោល»​ថ្មី​មួយ​ទៀត នៅ​ក្នុង​សំនុំ​រឿង ៣៤៧៦។

សំនុំរឿង ៣៤៧៦នេះ ព្រះតេជគុណ លួត សុវ៉ាត ខ្លួនព្រះអង្គ បានមានសង្ឃដីការថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...