Posts tagged as "Animaux"

«ដូងយក្ស» ប្រភេទ​ក្ដាម​ធំ​ជាង​គេ​លើ​លោក បង្ហាញ​ខ្លួន​នៅ​ហាវ៉ៃ (vdo)

«វា​បាន​ដើរ​គើមៗ ដូច​គ្មាន​ជំពាក់​នរណា​មួយ​រៀល។ ហើយ​មនុស្ស​ទាំង​អស់​គ្នា ទាំង​ឡាន​ទាំង​ម៉ូតូ ត្រូវ​តែ​នាំ​គ្នា​បង្អន់​ល្បឿន ដើម្បី​ទុក​ឲ្យ​សត្វ​ក្ដាម​មួយ​នេះ ធ្វើ​ដំណើរ ដូច​ជា​វា​ជា​មនុស្ស​ថ្មើរ​ជើង​អញ្ចឹង។» នេះ​ជា​ការ​ថ្លែង​អះអាង​របស់​លោក ហូលី កានតេរ៉េ ប្រាប់​ទៅ​ទូរទស្សន៍​ក្នុង​តំបន់​មួយ ឈ្មោះ KHON-2។

ក្ដាម​«ដូង​យក្ស»​​ជា​ប្រភេទ​ក្ដាម​សមុទ្រ​ដែល​ធំ​ជាង​គេ ក្នុង​ពិភពលោក។ ប៉ុន្តែ​ក្ដាម​ដែល​យើង​ឃើញ​ក្នុង​វីដេអូ ឬ​រូប​ថត​នេះ មាន​ទំងន់​ត្រឹម​តែ​២​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​ប្រភេទ​សត្វ​មួយ​នេះ អាច​មាន​ទម្ងន់​រហូត​ដល់​៤គីឡូក្រាម មាន​ប្រវែង​ពី​ចុង​ជើង​ទៅ​មួយ​ជើង​មួយ​ទៀត ១ម៉ែត្រ និង​អាច​រស់​បាន​រហូត​ដល់​ទៅ​១២០ឆ្នាំ។

នៅលើកោះហាវ៉ៃ សត្វនេះជាប់ឈ្មោះ ខាងតោងឡើងគាស់ធុងសម្រាម ចាប់សត្វឆ្មារជាចំណី និងពូកែខាង​ព្យួរាស់ដី (ជាពិសេសសួនច្បារ) ដោយគ្មាននរណាសុំឲ្យធ្វើ។ មានរឿងមួយ [...]

សត្វ​គោ​ចំលែក​កើត​មក​មាន​តែ​ជើង​ពីរ ល្បី​មាន​បារមី (vdo)

សត្វគោ ទើប​តែ​កើត​បាន​ជាង​មួយ​សប្តាហ៍ ប៉ុន្តែ​អាច​យល់​ដឹង​ពី​អ្វី ដែល​មនុស្ស​និយាយ​គ្នា​បាន។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​បើសិន​ជា​មាន​អ្នកណា​ម្នាក់ យក​កាមេរ៉ា​ទៅ​ថត​វា ដោយ​មិន​សុំ​អនុញ្ញាត​ពី​វា នោះ​ប្រាកដ​ជា​ថត​មិន​ជាប់​នោះ​ទេ។ សត្វ​គោ​ចំលែក​នេះ បាន​កើត​នៅ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​មួយ​ក្នុង ភូមិ​ទ័ព​ម្រាក់ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

យុវជន ហៃ គឹមហាន សិស្ស​ថ្នាក់​ទី ១២ រៀន​នៅ​វិទ្យាល័យ​វត្ត​កក់ ដែល​ស្ថិត​នៅ​ជិត​ភូមិ​ដែល​មាន​កើត​សត្វ​គោ​ចំលែក​នេះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ខ្លួន​បាន​ជិះ​ឆ្លង​កាត់​ភូមិ​នេះ​រាល់​ថ្ងៃ ហើយ​បាន​លឺអ្នក​ភូមិ​ថា សត្វ​គោ​ចំលែក​ដែល​កើត​មក មាន​តែ​ជើង​ខាង​ក្រោយ​ពីរ យើង​ថត​វា​មិន​ជាប់​នោះ​ទេ។ លឺ​ដូច្នេះ យុវជន​រូប​នេះ​បាន​នាំ​គ្នា​ទៅ​មើល ដើម្បី​សាក​ល្បង​ថត​រូប​ឲ្យ​អស់​មន្ទិល​សង្ស័យ។

[...]

តោ​​ចង់​​ស៊ី​​កុមារ... ទាស់​​តែ​​មាន​​កញ្ចក់ (vdo)

ទុក​ចិត្ត​មិន​បាន​ទេ ទោះ​ជា​សត្វ​តោ​ញ៉ី​ចាស់ ចង់​លេង​ជា​មួយ​កុមារ​ក៏​ដោយ... មិន​អញ្ចឹង​ឬ? ផ្ទុយ​ទៅ​វិញ ក្រុម​គ្រួសារ​របស់​កុមារ បាន​ទុក​ចិត្ត​កញ្ចក់​របស់​សួន​សត្វ ដែល​ដាក់​ឃាំង​សត្វ​សាហាវ​នេះ ឲ្យ​ដាច់​ស្រឡះ​ពី​បណ្ដា​ជន​អ្នក​ចូល​ទៅ​ទស្សនា ហើយ​ពួក​គេ​មិន​ត្រឹម​តែ​មិន​ភ័យ​ទេ តែ​បាន​និយាយ​នូវ​ពាក្យ​ល្អៗ បង្ហាញ​នូវ​ការ​ស្រឡា​ញ់សត្វ​តិរច្ឆាន​ទាំង​នេះ​ថែម​ទៀត។

«អូ គួរ​ឲ្យ​ស្រឡាញ់​អ្វី​ម្លេះ​ទេ... មើល​ណ្ន៎ វា​ចង់​លេង​ជា​មួយ​កូន​មនុស្ស...» នេះ​ជា​ការ​ផ្ទុះ​សំដី​ឡើង​របស់​ក្រុម​គ្រួសារ​កុមារ ដែល​ស្ថិត​នៅ​ពី​ខាង​ក្រោយ​កុមារ។

ជំនឿចិត្ត​របស់​ក្រុម​គ្រួសារ កើត​មាន​ខ្លាំង​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​សោះនេះ ព្រោះ​កញ្ចក់​បាំង​​នៅ​ក្នុង​​សួន​សត្វ អែល ប៉ាសូ (El Paso) ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក​មួយ​នេះ មាន​កម្រាស់​ក្រាស​ខ្លាំង និង​អាច​​ទប់​ទល់​បាន​នូវ​កម្លាំង​ច្រាន [...]

សត្វ​ឆ្មារ​បាន​សង្គ្រោះ​ទារក​មួយ​រូប ដែល​ត្រូវ​បំបរ​បង់​ចោល ក្រោម​សីតណ្ហ​ភាព​ដ៏​ត្រជាក់ (vdo)

ពេលខ្លះ សត្វ​បាន​ប្រើ​សភាវៈ​គតិ​របស់​វា មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង វិចារណញ្ញាណ​របស់​មនុស្ស​មួយ​ចំនួន​នោះ​ផង។ នៅ​ពេល​ទារក​មួយ​នេះ ត្រូវ​បាន​គេយក​មក​បោះ​ចោល​ប្រៀប​បាន​នឹង​សម្រាម តែ​សត្វ​ឆ្មារ​បែរ​ជា​បាន​យក​ខ្លួន​វា​មក​ត្រដុស និង​គ្រប​ពី​លើ​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​ទារក​ទៅ​វិញ។ ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍​កន្លង​ទៅ នៅ​ក្បែរ​អាគារ​ស្នាក់​នៅ​មួយ​កន្លែង នៃ​តំបន់​កាលូហ្គា (Kalouga) ភាគ​នារតី​នៃ​រដ្ឋធានី​ម៉ូស្គូ ប្រទេស​រ៉ូស្ស៊ី។

ទូរទស្សន៍រ៉ូស្សី Zvezda បាន​រាយការណ៍​ថា ទារក​អាយុ​ប្រមាណ​ជា​២​ទៅ​៣​ខែ ត្រូវ​បាន​គេ​យក​មក​បោះ​ចោល​នៅ​ក្នុង​ក្រដាស​ប្រអប់​មួយ ដែល​ជា​ជំរក​បណ្ដោះ​អាសន្ន​របស់​ឆ្មារ​ឈ្មោះ ម៉ាឆា (Macha) ស្ថិត​នៅ​ខាង​ក្រៅ​អាគារ ក្រោម​សីតុណ្ហភាព​ត្រជាក់​ជាង​ទឹក​កក នៃ​រដូវ​កាល​នេះ។ បើ​ទោះ​ជា​ការ​បំបរ​បង់​ចោលនេះ ទំនង​ជា​មាន​រយៈ​ពេល​រាប់​មោង​ហើយ​ក៏​ដោយ [...]

​កម្រ​ជួប៖ សត្វ​គោ​មួយ​ក្បាល​កើត​កូន​បាន​ប្រាំ​ក្បាល!

​កម្រ​ជួប៖ សត្វ​គោ​មួយ​ក្បាល​កើត​កូន​បាន​ប្រាំ​ក្បាល!

ធម្មជាតិ​កម្រ ដែល​ថ្លែង​ពី​សត្វ​គោ​ញី​មួយ​ក្បាល​សម្រាល​កូន បាន​កូន​ដល់​ទៅ​ប្រាំ​ក្បាល​នេះ កើត​ឡើង​នៅ ភូមិ​ស្នាយបាំង ឃុំ​កំពង់សឹង ស្រុក​ព្រះ​ស្តេច​ខេត្ត​ព្រៃវែង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​ទី៥​ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​មករា​ឆ្នាំ២០១៥​នេះ។ ប្រភព​ពី​ម្ចាស់​គោ លោក កាត់ វ៉ន បាន​ឲ្យ​ដឹង​ថា កាល​ពី​កូន​លើក​ដំបូង មេ​គោ​នេះ​មាន​កូន​ភ្លោះ (ពីរ​ក្បាល) ម្តង​រួច​មក​ហើយ។ ស្រាប់​តែ​ឥឡូវ កើត​លើក​ទី​ពីរ បាន​កូន​ដល់​ទៅ​ប្រាំ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ស្រុក​មក​មើល។ ម្ចាស់​គោ​បាន​និយាយ​ទៀត​ថា លោក​ចិញ្ចិម​គោ​នេះ​តាម​ធម្មតា ដូចគេ​​ដូច​ឯង តែ​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​មាន​កូន​ច្រើន​ជាង​គេ​នោះ​ទេ។

ម្ចាស់គោ​​ដែល​កើត​កូន​បាន​ច្រើន​ប្លែក​ខាង​លើ​បាន​បញ្ជាក់​ថា មេ​គោ​នេះ​ប្រើ​ពេល​វេលា​សម្រាល​កូន ដល់​ទៅ​៣​ដង។ លើក​ទី១ បាន​១ក្បាល លើក​ទី២ បាន​១ក្បាល​ទៀត និង​លើក​ទី៣ បាន​ដល់​ទៅ​៣ក្បាល។ ប៉ុន្តែ​ជា​អកុសល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...