Posts tagged as "Animaux"

លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

តើ​ចោរ​ទាំង​នេះ មាន​ជំនាញ​ខាង​កាប់​គោ​យក​សាច់​ឬ? ព្រោះ​គោ​ហូត​ដល់​ទៅ​៣​ក្បាល ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​កាប់​តែ​មួយ​យប់ រួច​វះ​យក​តែ​សាច់​ទៅ​អស់។

ករណី​លួច​គោ​មួយ​យប់​អស់​បី​ក្បាល​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០១ រំលង​អធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្នុង​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គោ លោក ជឿន សុធា បាន​ថ្លែង​ថា គោ​របស់​លោក​ដែល​បាន​បាត់​ទាំង​បី​ក្បាល​នេះ មាន​ញី​១​ក្បាល និង​ឈ្មោល​២​ក្បាល។

ម្ចាស់គោជាកសិករ អាយុ៣៦ឆ្នាំ ដដែល បាននិយាយថា នៅមុនពេលកើតហេតុ ប្រហែលជាម៉ោង១១យប់ លោកបានបានចុះទៅដាក់ចំបើងឲ្យគោស៊ី មុន​នឹង​ត្រឡប់​មកដេកនៅផ្ទះវិញ។ ប៉ុន្តែនៅពេលលោកភ្ញាក់ឡើង នៅវេលាម៉ោងប្រហែល០៤ទាបភ្លឺ ស្រាប់​តែ​បាត់​គោ​អស់​ពី​ក្រោល​រលីង។ លោកបានស្រែកឆោរឡោឡើង រហូត​ដឹងដល់អ្នកជិតខាង រួចបាន​នាំ​គ្នា​ដើរ​រក [...]

ភ្ញាក់ព្រើត! បើក​ហិប​ដាក់​ចេក ប្រទះ​ពីងពាង​ពិស​ដ៏​សាហាវ

ភ្ញាក់ព្រើត! បើក​ហិប​ដាក់​ចេក ប្រទះ​ពីងពាង​ពិស​ដ៏​សាហាវ

ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​អ្នក​ដែល​ដឹង​រឿង បាន​ហៅ​ពីងពាង​នោះ​ថា ជា​«ពីងពាង​ចេក»។ សារព័ត៌មាន​បារាំង Le Dauphine Libéré បាន​រាយការណ៍​ថា ម្ចាស់​ហាង​លក់​ផ្លែឈើ​មួយ​កន្លែង ក្នុង​ក្រុង ប៉ាស៊ី (Passy) នៃ​តំបន់​អូត៍​សាវ័រ (Haute-Savoie) ប្រទេស​បារាំង បាន​រើ​ហិប​ដាក់​ចេក ដែល​ខ្លួន​ទើប​នឹង​ទទួល​នាំ​ចូល ពី​សាធារណៈ​រដ្ឋ​ដូមេនិកាំង (កោះ​មួយ ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង) ដើម្បី​យក​ចេក​មក​តម្រៀប​​លក់។ ស្រាប់​តែ​រំពេច​នោះ ម្ចាស់​ហាង​រូប​នេះ បាន​ប្រទះ​ឃើញ​សត្វ​ពីងពាង​ដ៏​ធំ​មួយ ដែល​មាន​ប្រវែង​បណ្ដោយ (ឬទទឹង)​ខ្លួន ប្រមាណ​ជា​១០​សង់ទី​ម៉ែត្រ។

ពីងពាង​ប្រភេទ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ពិស​សាហាវ​ជាង​គេ ក្នុង​ចំណោម​ពីងពាង​ផ្សេង​ទៀត លើ​ពិភពលោក។ បើ​តាម​សៀវភៅ Guinness World Records បាន​សរសេរ​ថា ពិស​របស់​ពីងពាង​ប្រភេទ​នេះ មាន​កម្លាំង [...]

ធ្លាប់​ឃើញ​ឬទេ? មនុស្ស​ដឹក​ត្រី​ដើរ​លេង !

ធ្លាប់​ឃើញ​ឬទេ? មនុស្ស​ដឹក​ត្រី​ដើរ​លេង !

បុរស​ជាតិ​អង់គ្លេស លោក ម៉ៃ វ៉ារេន ម៉ាដេន (Mike Warren-Madden) អតីត​កម្មករ​ដែក​បន្ទះ បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ក្នុង​ការ​រចនា​កែវ​បំពង់​ដាក់​ត្រី ដែល​អាច​ឲ្យ​លោក​ដឹក​អូស​តាម​ផ្លូវ​បាន។ លោក​មាន​គម្រោង​នេះ ៧​ឆ្នាំ​មក​ហើយ ដោយ​សារ​ស្រលាញ់​ត្រី​ខ្លាំង​ពេក និង​មាន​បំណង​ចង់​ឲ្យ​ត្រី មាន​ភាព​រីករាយ ពេល​ឃើញ​ពិភព​លោក​ខាង​ក្រៅ ដូច​គេ​ឯង​ដែរ។ លើស​ពី​នេះ លោក​ថែម​ទាំង​មាន​បំណង ទាក់​ទាញ​សហគ្រិន ឲ្យ​ធ្វើការ​វិនិយោគ ទៅ​លើ​គំនិត​ឆ្នៃ​ប្រឌិត​របស់​លោក​ទៀត​ផង ទាក់​ទង​នឹង​ការ​រចនា​ឧបករណ៍ ធ្វើ​ពី​ដែក​របស់​លោក។

បុរសវ័យ ៦០ឆ្នាំនេះ បាន​និយាយ​ថា៖  «មិន​មែន​រាល់​ថ្ងៃ សុទ្ធ​តែ​មាន​គេ​ដឹក​ត្រី ដើរ​លេង​ទេ។ ត្រី​នៅ​ក្នុង​ក្រឡ ហែល​ចុះ​ហែល​ឡើងៗ​រាល់​ថ្ងៃ វា​ប្រាកដ​ជា​ធុញ​ហើយ (…) អីចឹង​ហើយ​ទើប​សម្រេច រក​ការ​កម្សាន្ត​អោយ​វា ដោយ​ដឹក​ដើរ​លេង​ជា​មួយ​តាម​ផ្លូវ។»។

លោកបានបន្តទៀតថា៖ [...]

ធ្លាប់​ឃើញ​ឆ្កែ​រាំ​«របាំ​ជូន​ពរ» ឬ​ទេ? (vdo)

ជារបាំដ៏ពិសេសមួយ​ ដែល​ខ្មែរ​បូរាណ​​អាច​ហៅ​ថា ជា​«របាំ​ជូន​ពរ» សម្រាប់​ទទួល​​អំណរ​ នរណាម្នាក់ដ៏យ៉ាង​ខ្លាំងក្លា។ តែ​ពេល​នេះ គឺ​សត្វ​សុនខ​មួយ​ក្បាល ដែល​រាំ​ទទួល​អំណរ​ម្ចាស់ បន្ទាប់​ពី​​វា​​ឃើញ​ម្ចាស់​របស់​វា ត្រឡប់​ចូល​មក​ក្នុង​ផ្ទះ​វិញ។

បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​រនាំង​ ដែល​ទំនង​ជា​បាន​ដាក់​ឃាំង​វា មិន​ឲ្យ​ចេញ​ដើរ​តែ​ពាស ក្នុង​ពេល​អវត្តមាន​របស់​ម្ចាស់​នោះ សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ បាន​រំភើប​យ៉ាង​ខ្លាំង​រហូត​លោត​រាំ​ជើង​ពីរ នៅ​ពេល​ដែល​វា​បាន​ដឹង​ថា ម្ចាស់​វា​បាន​ត្រឡប់​មក​វិញ។

វាបាន​ងើប​ខ្លួន​ឡើង ដាក់​ដៃ​ទៅ​មុខ និង​ឈរ​នៅ​លើ​ជើង​ក្រោយ​ទាំង​ពីរ​របស់​វា ហើយ​បន្ទាប់​មក វា​បាន​បញ្ចេញ​​ក្បាច់ ញ៉ាក់​ចង្កេះ និង​ជើង​ទាំង​គូរ​នោះ​ផង។ សូម​កុំ​ភ្លេច​ថា ក្បាច់រាំដ៏អស្ចារ្យនេះ រួមមានពីរចង្វាក់៖ ញាក់ចង្កេះ និងលោតលើជើងទាំងពីរ។

វីដេអូមួយនេះ [...]

រំជួល​ចិត្ត ឃើញ​ស្វា​ធ្វើ​ចលនា​បេះ​ដូង​ឲ្យ​គ្នា​វា ដែល​ឆក់​អគ្គិសនី (vdo)

ប៉ុន្តែដោយសារតែសភាវៈជាសត្វនេះដែរ ទើប​ជំរុញ​ឲ្យ​សត្វ​ត្រូវ​ធ្វើ​អ្វី ក្នុង​ឱកាស​ណា​មួយ​ភ្លាមៗ ដោយ​មិន​ចាំ​បាច់​គិត​គូរ រារែក​ច្រើន។ ហើយ​ពេល​ខ្លះ សត្វ​អាច​នឹង​ជួប​គ្រោះ ដល់​ជីវិត​របស់​វា​ថែម​ទៀត ប្រសិន​បើ​វា​ចូល​ទៅ​ជួយ​សត្វ​គ្នា​វា ដែល​មាន​គ្រោះ​ថ្នា​ក់​ទៅ​ហើយ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើត​ឡើង នៅ​ក្រោម​ក្រសែរ​ភ្នែក​មនុស្ស​ច្រើន​នាក់ ហើយ​រូប​ភាព​របស់​វា ត្រូវ​បាន​ថត​យក​មក​ដាក់​បង្ហោះ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​មក​នេះ។

ហេតុការណ៍បានកើត​ឡើង នៅ​ក្នុង​ផ្លូវ​រទេះ​ភ្លើង ក្នុង​ទី​ចំណត​​នៃ​ក្រុង​កំពួរ (Kanpur) នា​ប្រទេស​ឥណ្ឌា។ មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ផត​ពោះ​ភ័យ​ជំនួស​សត្វ​ស្វា​ពីរ​ក្បាល បន្ទាប់​ពី​ស្វា​ទី​មួយ​ពី​ក្នុង​ចំណោម​ពីរ​ក្បាល​នោះ បាន​ឆក់​សន្លប់​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ជា​មួយ​នឹង​ចរន្ដ​អគ្គិសនី​ដ៏​ខ្លាំង​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...