Posts tagged as "Animaux"

នៅ​កម្ពុជា​ឥឡូវ​ គេ​ញ៉ាំ​សាច់​ឆ្កែ ដើម្បី​កម្តៅ​ខ្លួន​ក្នុង​រដូវ​រងា!

នៅ​កម្ពុជា​ឥឡូវ​ គេ​ញ៉ាំ​សាច់​ឆ្កែ ដើម្បី​កម្តៅ​ខ្លួន​ក្នុង​រដូវ​រងា!

ក្នុងសភាពអូអរ ចេញ​ពី​ហាង​មួយ ដែល​ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា រាជធានី​ភ្នំពេញ មុខ​ម្ហូប​ពិសេស​មួយ​ប្រភេទ កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ឲ្យ​មាន​មនុស្ស​ម្នា​មក​រក​ទទួល​ទាន​កាន់​តែ​ច្រើន​ឡើង។ ពី​ក្នុង​ចំណោម​ការ​ហ៊ោ​កញ្ជៀវ ដោយ​ពាក្យ​ថា​«ជល់​មួយ!​ៗ!» យុវជន ចន្ថា ដែល​កំពុង​ហូប​សាច់​ពិសេស នៅ​ក្នុង​ហាង​នេះ បាន​និយាយ​ថា លោក​ហូប​សាច់​នេះ ដោយ​សារ​ឥឡូវ​នេះ​ជា​រដូវ​រងា វា​អាច​ឲ្យ​យើង​ក្តៅ​ខ្លួន​ស្រួល ឆាប់​ដេក​លក់។ លោក​និយាយ​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា៖  «រងា​អញ្ចឹង ហូប​របស់​ក្តៅ​ទៅ វា​មិន​សូវ​រងា»។

នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ដែរ​ យុវជន ផល្លី បច្ចុប្បន្ន​រស់​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ថា ធ្វើ​ឲ្យ​ខ្លួន​ក្តៅ​ហើយ មាន​តម្លៃ​សមរម្យ​ទៀត មួយ​ចាន​តែ​៥០០០​រៀល បើ​សាច់​គោ​អាំង​វិញ មួយ​ចាន​១២០០០​រៀល​ឯ​ណោះ ហើយ​រស​ជាតិ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ ផល្លី [...]

ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពស់​ថ្លាន់​យក្ស​លេប​ទាំង​រស់? (vdo)

អស់រយៈពេលជាច្រើន​សប្ដាហ៍​មក​ហើយ ដែល​អ្នក​ស្រឡាញ់​បរិស្ថាន ផូល រ៉ូសូលី និង​ទូរទស្សន៍ ឌឹសខូវើរី របស់​អាមេរិក បាន​បង្កើត​នូវ​កម្មវិធី​មួយ ដែល​បាន​បង្អើល​ពិភពលោក មាន​ឈ្មោះ​ថា «លេប​ទាំង​រស់»។ បើ​តាម​ពួកគេ បាន​អះ​អាង​ថា លោក ផូល រ៉ូសូលី ត្រូវ​បាន​លេប​ទាំង​រស់ ដោយ​សត្វ​ពស់​ថ្លាន់​យក្ស​ដ៏​ធំ​មួយក្បាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​មួយ។ កម្មវិធី​នេះ ត្រូវ​បាន​ក្រុម​អ្នក​ការពារ​ធម្មជាតិ និង​សត្វ​ព្រៃ ធ្វើ​ការ​រិះគន់​ជា​មុន​ហើយ ដោយ​ពួក​គេ​បាន​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ ដើម្បី​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​ប៉ុណ្ណោះ។

» វីដេអូ នៅ​ខាង​ក្រោម​បំផុត នៃ​អត្ថបទ។

កម្មវិធី ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​យប់ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០១៤នេះ តែមិនបានឆ្លើយតបទៅនឹងអ្វី ដែល​ទូរទស្សនិកជនបានទន្ទឹងរងចាំ តាមការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ [...]

ឲ្យ​ពស់​យក្ស​លេប​រយៈ​ពេល​១​ម៉ោង ដើម្បី​ជួយ​សង្គ្រោះ​ធម្មជាតិ

បុរសជាតិអាមេរិក ដែល​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​​ នូវ​ព្រៃ​ភ្នំ​នោះ បាន​បង្កើត​ឲ្យ​មាន​ចលនា​ថ្មី​មួយ ដើម្បី​បរិហា​ពី​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ តាម​រយៈ​ការ​បំបែក​ឯកត្តកម្ម​មួយ មិន​ដែល​មាន​នរណា​ធ្វើ​ពី​មុន​មក៖ នោះ​គឹ​ការ​ប្រគល់​ខ្ឡួន​ឲ្យ​សត្វ​ពស់​ថ្លាន់​យក្ស លេប​ទាំង​រស់ ហើយ​ថត​ដាក់​ផ្សាយ​ក្នុង​នាទី​ឯកសារ​មួយ​​ របស់​ស្ថានីយ៍​ទូរទស្សន៍ ឌីសខូវើរី (Discovery)។

លោក ផូល រ៉ូសូលី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​អាអេហ្វប៉េ (AFP) ថា៖ «គំនិត​នេះ បាន​កើត​ឡើង បន្ទាប់​ពី​បាន​រស់​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន និង​យក​វា​ធ្វើ​ជា​ជម្រក​អស់រ​យៈ​ពេល​ជាង​១០ឆ្នាំ។ ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ ធម្មជាតិ​ទាំង​នោះ​កំពុង​បាត់​បង់​ទៅ​ហើយ តែ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​សោះ​ឡើយ។ អញ្ចឹង យើង​ចង់​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍ និង​បញ្ចេញ​ប្រតិកម្ម។»

ការត្រៀមបម្រុងគ្រប់បែបយ៉ាង [...]

សេក​ប្រផេះ​ចេះ​ត្រាប់​គ្រប់​ភាសា​សត្វ និង​មនុស្ស (vdo)

សេក​ប្រផេះ​ចេះ​ត្រាប់​គ្រប់​ភាសា​សត្វ និង​មនុស្ស (vdo)

វីដេអូ ស្ដីពីសត្វសេកនេះ ត្រូវ​បាន​បង្ហោះ​ដាក់​ផ្សាយ​នៅ​លើ​គេហទំព័រ យូធូប (Youtube) តាំង​ពី​ឆ្នាំ​២០០៦ មក​ម្លេះ ប៉ុន្តែ​វា​នៅ​ជាការ​ចាប់​អារម្មណ៍​នៅ​ឡើយ នៅ​ពេល​ដែល​យើង​ត្រឡប់ មក​មើល​សត្វ​សេក​នេះ​ឡើង​វិញ។

ស្តូន (Stone) ជា​ឈ្មោះ​របស់​សត្វ​សេក ដែល​មិន​ត្រឹម​តែ​ចេះ​ភាសា​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ត្រាប់​តាម​ភាសា​សត្វ​ជា​ច្រើន​ប្រភេទ។ សម្លេង​របស់​សត្វ​សេក ដ៍​កំប្លុក​កំប្លែង​នេះ ពេល​ខ្លះ​មាន​លក្ខណៈ​ស្រួយ​ស្រឹប និង​ពេល​ខ្លះ​មាន​លក្ខណៈ​គ្រលរ ដូច​សត្វ​ដែល​វា​បាន​ត្រាប់​តាម​អញ្ជឹង ហើយ​បាន​ក្លាយ​ជា​ទស្សនីយភាព ដ៏​ពិសេស កម្រ​បាន​ទស្សនា។

ពីធីការនី​ប្រចាំ Pen Star បានក្លាយជាដៃគូរឆ្លងឆ្លើយ ជាមួយស្តូន ដូចជាមនុស្សពីរនាក់ជជែកគ្នាដូច្នេះ។ នាង​បានឲ្យស្តូនធ្វើត្រាប់តាមសត្វផ្សេងៗ និងបង្ហាញពីសមត្ថភាពជាច្រើនទៀត បង្កឲ្យមានសម្លេងទះដៃ យ៉ាងអ៊ឺង​កង​ពីមេប្រយោគក្នុងកម្មវិធី [...]

ជួយ​ឆ្កែ​របស់​ខ្លួន ពី​ការ​រួមរឹត​របស់​ពស់​ថ្លាន់ ដោយ​វិធី​ណា?

ជួយ​ឆ្កែ​របស់​ខ្លួន ពី​ការ​រួមរឹត​របស់​ពស់​ថ្លាន់ ដោយ​វិធី​ណា?

នៅភាគខាងត្បូងប្រទេសឥណ្ឌា ក្នុង​តំបន់ កាណាតាកា (Karnataka) សត្វ​ឆ្កែ​មួយ​ក្បាល បាន​រួច​ខ្លួន​ដោយ​សំណាង​ខ្ពស់ ពី​ការ​រួម​រឹត​យក​ធ្វើ​ជា​ចំណី របស់​សត្វ​ពស់​ថ្លាន់​ដ៏​ធំ ដោយ​សារ​ភាព​ក្លាហាន​របស់​ម្ចាស់​វា ក្នុង​ការ​ចេញ​មក​ជួយ​បង្អើល​ពស់ ឲ្យ​ដក​ខ្លួន​ថយ។

នៅក្នុងវីដេអូខាងក្រោម បើ​មើល​មួយ​ភ្លែត​គេ​នឹង​យល់​ថា សត្វ​ពស់​កំពុង​ប្រើ​ប្រាស់​កម្លាំង​របស់​វា រួម​រឹត​សត្វ​ឆ្កែ ដល់​ថ្នាក់​រើ​ខ្លួន​លែង​រួច​ទៅ​ហើយ។ ប្រសិន​បើ​ការ​រួម​រឹត​នេះ នៅ​បន្ត​ធ្វើ​នោះ សត្វ​ឆ្កែ​អាច​នឹង​ស្ទះ​ដង្ហើម ឬ​បាក់​ឆ្អឹង​ដង​ខ្លួន​ស្លាប់​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​ឡើយ។ ជា​ទម្លាប់​បន្ទាប់​មក សត្វ​ពស់​នឹង​លេប​សត្វ​ឆ្កែ​នេះ ចូល​ទៅ​ក្នុង​ពោះ គ្រាន់​ជា​អាហារ​បាន​មួយ​ពេល។

ប៉ុន្តែម្ចាស់ឆ្កែ បានកាច់បានមែកឈើមួយ រួចយកមកវាយជាច្រើនដង ទៅលើសត្វពស់ មុននឹងសត្វដ៏គួរ​ឲ្យ​ព្រឹព្រួចនេះ សម្រេចចិត្តពន្លាខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...