Posts tagged as "Norodom Ranariddh"

បែកធ្លាយថា ទ្រង់រណឫទ្ធិ បង្កើត«បក្ស»ថ្មី ជាបញ្ជាពី ហ៊ុន សែន

បែកធ្លាយថា ទ្រង់រណឫទ្ធិ បង្កើត«បក្ស»ថ្មី ជាបញ្ជាពី ហ៊ុន សែន

ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ អាចធ្វើទៅកើត ដោយសារតែទ្រង់បាន​ទទួលភ្លើង«ខៀវ» ពីគណបក្ស​កាន់អំណាច ក្នុងគោលបំណងទាញយកសម្លេងឆ្នោត ពីបក្សប្រឆាំងក្នុងពេលខាងមុខ។ នេះជាការបង្ហើប​ឲ្យដឹងពី​ប្រភពមួយ​ដែល​ស្និតនឹងគណបក្សប្រជាជនកម្ពុជា។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះបុរមសពនរោត្ដម សីហនុ។ រូបថត wikimedia.org

របាយការណ៍ពិសេស - តើការបង្កើត«គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពិតជាមានការ«គាំទ្រ»​ដោយ​គណបក្សប្រជាជនឬយ៉ាងណា? តើរាជបុត្ររបស់អតីតព្រះមហាវិរៈក្សត្រ បានក្លាយ​ទៅជា«កូនជឹង»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅហើយមែនឬ?

[...]
ញឹក ប៊ុនឆៃ៖ ទ្រង់​រណឫទ្ធិ បង្កើត​គណបក្ស​«ថ្មី» ជា​ការ​មិន​ស្គាល់​សមត្ថភាព​អង្គឯង

ញឹក ប៊ុនឆៃ៖ ទ្រង់​រណឫទ្ធិ បង្កើត​គណបក្ស​«ថ្មី» ជា​ការ​មិន​ស្គាល់​សមត្ថភាព​អង្គឯង

ការបង្កើតគណបក្ស«ថ្មី» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានរងនូវប្រតិកម្មលើកឡើងថា ពិតមែនជាបក្ស«ថ្មី» នៅតែជាតួអង្គ«ចាស់»។ ដូច្នេះរាល់ការសម្តែង ក៏នឹងមិនឃ្លាតឆ្ងាយពី«ទម្លាប់»ចាស់ដដែលៗនោះឡើយ។ សម្រាប់​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងជាអតីតគូរសត្រូវក្នុងគណបក្សនេះ កាលពី​ព្រះអង្គធ្លាប់ជាប្រធាននោះ បាននិយាយថា ព្រះអង្គមិនមានលទ្ធភាពក្នុងការដឹកនាំ ដោយការបង្រួបបង្រួម​សមាជិក​ក្នុងបក្សទេ។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃ​រាជធានី​ភ្នំពេញ។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ព្រឹត្តិការណ៍ថ្មីមួយ ដែលបានចូលមកបន្ថែមសាច់រឿង [...]

​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ «ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ»​

​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ «ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ»​

ព្រឹត្តិការណ៍ឆ្នាំ១៩៩៧ បានបន្ថែមទំព័រថ្មីមួយ ទៅឲ្យប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលពេលនោះ វាជាព្រឹត្តិការណ៍បង្ហូរ​ឈាមគ្នាមួយ កណ្តាលរាជធានីភ្នំពេញ រវាងកងទ័ពដែលស្មោះត្រង់ នឹងនាយករដ្ឋមន្រ្តីពីររូប៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទីមួយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ ដោយសារតែភាពមិន​ចុះ​សម្រុង នៅក្នុង​ឆាកនយោបាយ ដូចពាក្យមួយឃ្លាលើកឡើងថា «ភ្នំមួយមិនអាចមានខ្លាពីរ»។

ក្រោយបន្ទាប់ពីព្រឹត្តិការណ៍ ដែលបង្កឲ្យមានការភ័យខ្លាចពេញរាជធានីកម្ពុជា និងបានបង្អើលទូទាំងពិភពលោកនោះមក គេបាលមើលឃើញពីការពង្រឹកអំណាចទ្វេឡើងរបស់នាយករដ្ឋមន្ត្រីទីពីរ លោកហ៊ុន សែន ដែលចាញ់ឆ្នោតក្នុងឆ្នាំ១៩៩៣​ មក​ពីគណបក្សប្រជាជនកម្ពុជា និងការធ្លាក់ចុះដុនដាប នៃអំណាចរបស់នាយករដ្ឋមន្ត្រីទីមួយ ដែលឈ្នះឆ្នោត មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ អំណាចរបស់លោកហ៊ុន សែន [...]

កម្ពុជា៖ ការ​យាង​ចូល​ក្នុង​ឆាក​នយោបាយ​សារ​ជា​ថ្មី របស់​ទ្រង់​រណឫទ្ធិ?

កម្ពុជា៖ ការ​យាង​ចូល​ក្នុង​ឆាក​នយោបាយ​សារ​ជា​ថ្មី របស់​ទ្រង់​រណឫទ្ធិ?

សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ នឹងក្លាយជា «ប្រធានកិត្តិយស» នៃគណបក្សសង្រោះជាតិ ជាព័ត៌មាន ដែលត្រូវបានធ្វើ​អោយលេចលឺឡើង ហើយបានធ្វើអោយមានមន្ទិល អំពីជីវិតនយោបាយ ដូចអំពិលអំពែករបស់ទ្រង់។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះបុរមសពនរោត្ដម សីហនុ។ រូបថត wikimedia.org

ក្នុងនៅព្រឹកថ្ងៃច័ន្ទទី១១ខែមិនានេះ មានព័ត៌មានថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នឹងយាងប្រឡូកក្នុងឆាកនយោបាយ សារជាថ្មី ជាមួយគណបក្សសង្រ្គោះជាតិ ក្នុងឆ្នាំ២០១៣ខាងមុខនេះ។ ព័ត៌មាននោះ ថែមទាំងបានបញ្ជាក់ថា ព្រះរាជបុត្រ របស់អតីតព្រះមហាក្សត្រ អង្គនេះ នឹងទទួលបានតំណែង ជា«ព្រះប្រធានកិត្តិយស» នៃគណបក្ស ដែលកើតឡើងពី ការ​ច្របាច់បញ្ចូលគ្នារវាង លោកសម រង្សី និងលោក កឹម សុខា។

[...]
វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

កាលពីពេលកន្លងមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់មានបន្ទូល​ជា​អាថ៌ថា ព្រះរាជវង្សានុវង្ស «ពុំគួរ» ធ្វើនយោបាយនោះទេ ហើយត្រូវស្ថិតជាអព្យាក្រឹតភាព និងរួបរួមគ្នានៅជុំវិញ​រាជ​បល្ល័ង្ក ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៉ានី ក្នុងព្រះបរមរាជវាំង។


ព្រះអនុជ នរោត្តម អរុណរស្មី នៅលើគេហទំព័ររបស់គណបក្សហ្វុនស៊ីនប៉ិច។

ការលើកព្រះបន្ទូលនេះឡើង ខណៈពេលដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ គ្រោងនឹង​យាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដាខាងមុខនេះ។

រដ្ឋធមនុញ្ញរបស់ប្រទេសកម្ពុជា មិនបានហាមឃាត់រាជវង្សានុវង្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...