បារាំង៖ គ្រូមតេយ្យមួយរូប ត្រូវបានម្ដាយកូនសិស្សខ្លួនឯង ចាក់សម្លាប់
អ្នកគ្រូបង្ហាត់បង្ហាញ នៅក្នុងសាលាមតេយ្យមួយរូប អាយុ៣៤ឆ្នាំ ត្រូវបានចាក់សម្លាប់ ដោយម្ដាយរបស់កូនសិស្សខ្លួនឯង នៅព្រឹកថ្ងៃសុក្រទី៤ កក្កដានេះ។ ហេតុការណ៍ ដែលបានកើតឡើង នៅនឹងមុខកុមារជាច្រើននាក់ បង្កឲ្យមានភាពតក់ស្លុកនោះ បានធ្វើឲ្យអ្នកគ្រូរងគ្រោះបានស្លាប់ភ្លាម បើទោះជាអ្នកជួយសង្គ្រោះ បានខិតខំជួយដាស់ធ្វើចលនាបេះដូងឡើងវិញ យ៉ាងណាក៏ដោយ។
សាលាបថមសិក្សា អេឌូអាដ៍ អ៊ែរីយ៉ូ នៃទីក្រុង អាល់ប៊ី នៃតំបន់ តាន ភាគខាងត្បូងនៃប្រទេសបារាំង។ (រូបថត AFP)
ឃាតកម្ម - លោកស្រី ក្លូដ ឌឺរ៉េន (Claude Derens) រដ្ឋអាជ្ញាប្រចាំទីក្រុង អាល់ប៊ី (Albi) នៃតំបន់ តាន់ (Tarn) ភាគខាងត្បូងនៃប្រទេសបារាំង បានថ្លែងប្រាក់អ្នកសារព័ត៌មានថា៖ [...]