Posts tagged as "Crime"

រស់​នៅ​ជា​មួយ​គ្រោង​ឆ្អឹង​ម្ដាយ​អស់​រយៈ​ពេល​៣​ឆ្នាំ កណ្ដាល​ក្រុង​ញ៉ូយក

រស់​នៅ​ជា​មួយ​គ្រោង​ឆ្អឹង​ម្ដាយ​អស់​រយៈ​ពេល​៣​ឆ្នាំ កណ្ដាល​ក្រុង​ញ៉ូយក

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ហួសនិស្ស័យ - «ជាទស្សនីយភាពមួយ ដ៏ហួសប្រមាណ ហាក់ដូចជានៅក្នុងភាពយន្ដហូលីវូដ ដ៏រន្ធត់។ តាំងពីខ្ញុំធ្វើ​ជាភ្នាក់ងារនគរបាលមក ខ្ញុំមិនដឺងជួបរឿងបែបនេះទេ។» នេះជាសម្ដីរបស់នគរបាលមួយរូប ដែលដកស្រង់​យកទៅ​ចុះផ្សាយដោយ សារព័ត៌មាន The New York Post។ អ្នកស្រី ស៊ូស៊ី រ៉ូសេនថល (Susie Rosenthal) បានស្លាប់ទៅ​តាំងពី៣ឆ្នាំមុន នៅក្នុងអាយុ៦១ឆ្នាំ។ ប៉ុន្តែសាកសពរបស់អ្នកស្រី ត្រូវបានរក្សាទុកដោយកូនស្រីរបស់អ្នកស្រី នៅក្នុង​លំនៅដ្ឋានរហូតមកដល់ពេលនេះ។ រឿងដែលកាន់តែចម្លែកទៀតនោះ គឺយុវតីអាយុ២៨ឆ្នាំ ដែលរស់នៅ ក្នុងសង្កាត់ ប្រូគ្លីន (Brooklyn) កណ្ដាលក្រុងញ៉ូយករូបនេះ [...]

ចូល​មក​រស់​នៅ​រួច ទើប​ដឹង​ថា បាន​ជួល​ផ្ទះ​ប្រលាក់​ដោយ​ឈាម...

ចូល​មក​រស់​នៅ​រួច ទើប​ដឹង​ថា បាន​ជួល​ផ្ទះ​ប្រលាក់​ដោយ​ឈាម...

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ភ្ញាក់ផ្អើល - នាង កាទ្រីណា ម៉ាកហ្គាវ (Catrina McGhaw) ប្រាកដជាជួបនូវហេតុការណ៍ ដ៏រន្ធត់មិនដែលធ្លាប់ជួប នៅក្នុងជីវិតរបស់នាង។ កាលពីខែមិនាកន្លងទៅ នាងបានជួលផ្ទះមួយខ្នងនៅភូមិ ហ្វើគើសុន (Ferguson) ក្បែរ​នឹងទីក្រុង សាំងល្វីស៍ (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក។ ប៉ុន្មានខែក្រោយមក នាងបានដឹង​ដោយការភ្ញាក់ផ្អើលថា ផ្ទះដែលនាងជួលនេះ ធ្លាប់មានប្រវត្តិដ៏រន្ធត់ជាទីបំផុត។ គេហដ្ឋានដ៏ស្ងាត់ស្ងៀម ធ្លាប់ជា​កម្មសិទ្ធ របស់ឃាតករឈាមត្រជាក់មួយរូប ហើយអ្នកដែលជួលឲ្យនាង ជាម្ដាយបង្កើតរបស់ឃាតកររូបនោះ។

នាង កាទ្រីណា បានដឹងហេតុការណ៍នេះ [...]

អាមេរិក៖ ជម្លោះ​ក្នុង​គ្រួសារ ប្រែ​ក្លាយ​ជា​សោកនាដកម្ម​ស្លាប់​៦​នាក់

អាមេរិក៖ ជម្លោះ​ក្នុង​គ្រួសារ ប្រែ​ក្លាយ​ជា​សោកនាដកម្ម​ស្លាប់​៦​នាក់

ដោយសារជម្លោះនៅក្នុងគ្រួសារតូចមួយ បានធ្វើឲ្យបុរសម្នាក់ក្លាយជាឃាតករ ដោយបានសម្លាប់មនុស្ស​យ៉ាង​ហោច៦នាក់ ក្នុងនោះមាន ៤នាក់ជាកុមារ។ បន្ទាប់ពីបានធ្វើសកម្មភាពនេះរួច បុរសនេះ​បាន​ប្រឈម​មុខ ទល់​នឹង​កម្លាំងនគរបាល ដែលបានចូលទៅធ្វើអន្តរាគមន៍ភ្លាមៗនោះ។


កងកម្លាំងនគរបាល់ឡោមព័ទ្ធបុរសខ្មាន់កាំភ្លើង។ (រូបថតផ្ដិតពីវីដេអូ)

បាញ់បោះ - ហេតុការណ៍បានកើតឡើង នៅភូមិ ស្ព្រីង (Spring) មិនឆ្ងាយប៉ុន្មានពីទីក្រុង ហ៊ូស្តុន (Houston) ក្នុង​រដ្ឋតិចសាស (Texas) សហរដ្ឋអាមេរិក។ ស្ត្រីម្នាក់ទៀត កំពុងស្ថិតក្នុងសភាពស្ទើរស់ស្ទើស្លាប់ បន្ទាប់ពីបានត្រូវ​គ្រាប់កាំភ្លើងចំក្បាល។ ចំណែកជនរងគ្រោះពីរនាក់ទៀត ជាបុរស។ នេះបើតាមប្រភព [...]

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រី​មួយ​រូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុង​លំនៅ​ដ្ឋាន​របស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាង​ត្រូវ​បាន«ឆក់»ដោយអគ្គិសនី នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។


នាងសេរីស ថតនៅឆ្នេរសមុទ្រ មុនពេលកើតហេតុការណ៍។ (រូបថតផ្តិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

អានពិស្ដារ
អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

បុរសជាឪពុក ដែលបានអះអាងថាខ្លួនភ្លេចទារករបស់ខ្លួនអាយុ២២ខែ នៅក្នុងរថយន្ដរហូតស្លាប់នោះ ទំនងជាបាន​ធ្វើរុករកចង់ដឹង តាមបណ្ដាញអាំងធើណែត ពីរបៀបរស់នៅក្នុងពន្ធនាគារ។ បុរស ថែមទាំងបានទស្សនារូបភាព​វីដេអូជាច្រើន បង្ហាញពីសត្វដែលស្លាប់ ដោយសារទុកនៅក្នុងរថយន្ដ ចតចោលកណ្ដាលថ្ងៃ នោះផងទៀត មុននឹង​ថ្ងៃកើតហេតុបានមកដល់។ តើឪពុករូបនេះ មានផែនការសម្លាប់ទារកខ្លួនឬ?


ឪពុក ដែលជាប់សង្ស័យ និងកូនប្រុសដ៏កំសត់ នៅមុនពេលស្លាប់។ (រូបភាពនគរបាល)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។

ហួសប្រមាណ - មិនដឺងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...