ជនម្នាក់ជិះរទេះអ្នកពិការ មកប្លន់ធនាគារនៅក្រុងញ៉ូយក
បុរសម្នាក់ ដែលមានអាយុ ប្រមាណជាង ២០ឆ្នាំ បានចូលទៅប្លន់ធនាគារ សេនតេនដ័រ កណ្ដាលក្រុងញ៉ូយក សហរដ្ឋអាមេរិក ដោយជិះយាន្ដមួយដ៏ទំនើប៖ រទេះជនពិការ។ បន្ទាប់ពីជិះរទេះជនពិការ ចូលមកក្នុងធនាគារ ជននេះ បានចូលទៅក្បែរ បុគ្គលិកធនាគារម្នាក់ មុននឹងគម្រាមឲ្យបុគ្គលិកនោះ ថាខ្លួនមានអាវុធ និងស្នើឲ្យប្រគល់ប្រាក់មកខ្លួន។ ក្រោយពីទទួលបានប្រាក់ ១២០០ដុល្លារ (ត្រូវជា១១អ៊ឺរ៉ូ) ពីបុគ្គលិកនោះរួច ជនដ៏ចម្លែក បានជិះរទេះរបស់ខ្លួន គេចចេញពីធនាគារ ដោយសុវត្ថិភាព។
នៅក្នុងវីដេអូខាងលើ ដែលត្រូវបានបង្ហោះចេញ ដោយនគរបាលក្រុងញ៉ូយក ដើម្បីស្វែងរកចាប់ខ្លួននោះ គេឃើញជននេះ បានជិះរទេះរបស់ខ្លួន កាត់ពីមុខហាងទំនិញមួយ ដែលនៅក្បែរនឹងធនាគារ។
នៅក្នុងរូបភាព ដែលចាប់បានដោយកាម៉េរ៉ាសុវត្ថិភាព របស់ធនាគារ ក៏មិនបានបង្ហាញឲ្យឃើញដែរថា ចោរប្លន់ម្នាក់នេះ មានប្រដាប់ដោយអាវុធ ឬដកអាវុធចេញមកនោះទេ។ តែល្បឿននៃការបញ្ជារទេះ ក្នុងការគេចខ្លួន [...]