ឆក់ទូរស័ព្ទ iPhone 6 មិនសម្រេច ត្រូវពលរដ្ឋចាប់បានសម្រេច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 30, 2015
- ប្រធានបទ: ឆក់ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យជាក្រុមចោរពីរនាក់ ដែលអត្តសញ្ញាណ មិនត្រូវបានបង្ហាញខាងលើ ត្រូវបានអ្នកនៅក្នុងហេតុការណ៍បា្រប់ថា បានឆក់ទូរស័ព្ទដៃ របស់ស្រ្តីរងគ្រោះ នៅពេលដែលស្ត្រីរូបនោះ កំពុងជិះម៉ូតូនៅតាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពដដែលបានបន្តថា ក្នុងពេលភ្លាមនោះ ស្រ្តីរងគ្រោះទាំងពីរបានស្រែកឡើង ដើម្បីឲ្យអ្នករួមដំណើរផ្សេងទៀតជួយ។ បន្ទាប់មក ការដេញប្រមាញ់មួយ បានកើតឡើង ដើម្បីតាមចាប់ជនសង្ស័យទាំងពីរ។
តែក្រុមពលរដ្ឋ មិនអាចចាប់បាន ជនសង្ស័យឆក់ទូរស័ព្ទបានភ្លាមៗឡើយ រហូតមកដល់ម៉ោង៨ យប់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៥ ទើបពួកគេតាមជនសង្ស័យទាន់ នៅទីតាំង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រុមពលរដ្ឋ បានបញ្ជូនខ្លួនជនសង្ស័យទាំងពីរ ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាល ទួលសង្កែរ ទាំងយប់ ជាមួយនឹងវត្ថុតាង ដើម្បីដោះស្រាយតាមច្បាប់។
ប្រភពពីមន្ត្រីនគរបាលនៅប៉ុស្ដ៍ទួលសង្កែរ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរ ហាក់លាក់បាំងជាមួយសមត្ថកិច្ច និងមិនបានផ្តល់ចម្លើយអ្វីឡើយ។ បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ននៅប៉ុស្តិ៍ រងចាំការកសាងសំនុំរឿង ដើម្បីបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវ។
ដោយឡែក ស្រ្តីរងគ្រោះទាំងពីរនាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណដែរនោះ នៅមិនទាន់ទទួលបាន ទូរស័ព្ទរបស់នាងមកវិញនៅឡើយ និងបានត្រឡប់ទៅគេហដ្ឋានវិញ ទាំងការភ័យខ្លាច៕