Posts tagged as "Crime"

ប្រទះ​សាកសព​អណ្តែត​ទឹក​មិន​ស្គាល់​អត្តញ្ញាណ​ម្នាក់ នៅ​ដង្កោ

ប្រទះ​សាកសព​អណ្តែត​ទឹក​មិន​ស្គាល់​អត្តញ្ញាណ​ម្នាក់ នៅ​ដង្កោ

សាកសពបុរសអណ្ដែតទឹកនេះ ត្រូវបានពលរដ្ឋរកឃើញ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ព្រែកថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកឃើញសាកសព បានប្រាប់ឲ្យដឹងថា គ្មានអ្នកណាម្នាក់ ស្គាល់អត្តសញ្ញាណ បុរស​ខាងលើទេ។ សភាពសាកសពអណ្តែតទឹក មានលក្ខណៈហើមស្អុយ ដែលទំនងជានៅក្នុងទឹក ប្រមាណពីរ​-បី​យប់ទៅហើយ។ អ្នកភូមិបានឲ្យដឹងថា បុរសខាងលើ មានអាយុប្រមាណជា១៩ ឆ្នាំ ស្លាប់ក្នុងកសណ្ឋាន ស្លៀក​ខោខៅប៊យជើងវែង ពណ៍ទឹកប៊ិច ពាក់អាវពណ៍ឈាមជ្រូក ក្រឡាការ៉ូ គ្មានស្បែកជើងទេ។

នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញាដដែលនោះ ប្រជាពលរដ្ឋបានផ្តល់ដំណឹងនេះ ទៅក្រុមសមត្ថកិច្ច ដើម្បីចុះធ្វើអន្តរាគមន៍ នៅកន្លែងរកឃើញសាកសព។ បន្ទាប់ធ្វើកោសល្យវិច័យរួច មន្រ្តីសមត្ថកិច្ច បានសន្និដ្ឋាន​ជាបឋមថា សាកសពបុរសខាងលើ អាចជាករណីស្លាប់ ដោយសារលង់ទឹកម្នាក់ឯង។ រហូតមកដល់ពេលនេះ មន្រ្តីមូលដ្ឋាន មិនទាន់ទទួលបាន អត្តសញ្ញាណ នៃសាកសពខាងលើនៅឡើយ។ [...]

អនាថា​គ្មាន​ញាតិ មក​ស្លាប់​ផ្កាប់​មុខ​ក្នុង​វត្ត​សាសា​គូ សង្ស័យ​ខ្យល់​គ

អនាថា​គ្មាន​ញាតិ មក​ស្លាប់​ផ្កាប់​មុខ​ក្នុង​វត្ត​សាសា​គូ សង្ស័យ​ខ្យល់​គ

ប្រភពពីកន្លែងកើហេតុបានឲ្យដឹងថា សាកសពបុរសខាងលើ ដែលមានអាយុ ប្រមាណជា៤០ឆ្នាំ ស្លៀកពាក់​ខោ​ជើងវែង អាវដៃវែង ពណ៍ខ្មៅ ពាក់ស្បែកជើងផ្ទាត់ពណ៍ខៀវ ត្រូវបានគេប្រទះឃើញ នៅក្បែរសួនក្នុងវត្ត​សាសាគូ ហៅវត្កអំពិលបី ក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ អ្នកភូមិប្រទះឃើញសាកសព​នេះ កាល​ពី​វេលាម៉ោង១០ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅជិតដើម ផ្កា។

ក្រោយពីបានប្រទះឃើញ សាកសពបុរសរងគ្រោះរួច អ្នកស្រុកបានផ្តល់ព័ត៌មាន ទៅកាន់មន្រ្តីមានសមត្ថកិច្ច នៅមូលដ្ឋាន ដើម្បីចុះធ្វើអន្តរាគមន៍ ក្នុងវត្ត។ រីឯសមត្ថកិច្ច បានសន្និដ្ឋាន នៅក្នុងការ​ធ្វើកោសល្យវិច័យបឋមថា សាកសពទំនងជាស្លាប់ ដោយសារខ្យល់គ។ តាមការបញ្ជាក់ ពីអ្នកជិតខាងក្នុងភូមិននេះ បានឲ្យដឹងថា បុរស​ខាង​លើជាជនអនាថា គ្មានសាច់ញាតិ ហើយតែងតែមកលេង នៅក្នុងវត្តខាងលើ ស្ទើរាល់ថ្ងៃ។

ប្រភពបានបន្តទៀតថា គ្មានអ្នកណាម្នាក់បានដឹងថា សាកសពបុរសស្លាប់ផ្គាប់មុខនេះ [...]

នៅ​ពេល​ដែល​ជន​ចុង​ចោទ ក្លាយ​ជា​ជន​រង​គ្រោះ...

នៅ​ពេល​ដែល​ជន​ចុង​ចោទ ក្លាយ​ជា​ជន​រង​គ្រោះ...

សូមតុលាការជួយផ្តល់នូវយុត្តិធម៌ និងជួយទទួលខុសត្រូវ លើគ្រួសារអ្នកស្រី ដែលត្រូវបានគេប៉ងយាយី ជា​បន្ត​បន្ទាប់នោះផង។ នេះជាការស្រែកតវ៉ា ខ្លាំងៗ នៅមុខតុលាការកំពូល កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អ្នកស្រី ប៉ោ អឿន (ហៅយាយផាន់) មកពីភូមិថ្មដូន ស្រុកបន្ទាយអំពិល ក្នុងខេត្ត​ឧត្ដរ​មានជ័យ បន្ទាប់ពីអ្នកស្រី ត្រូវបានមន្ត្រីសន្តិសុខ​យាមតុលាការកំពូល មិនអនុញ្ញាតឲ្យចូលតុលាការ ដើម្បី​សួរ​រក​ហេតុផលខុសត្រូវឡើយ។

ជាប់ពន្ធនាគារ ខណៈខ្លួនគ្មានទោស...

ការស្រែកតវ៉ា ដែលមិនទទួលលទ្ធផល បានធ្វើឲ្យអ្នកស្រី ក្នុងវ័យ៤៩ឆ្នាំ ងាកមកផ្ដល់កិច្ចសម្ភាស ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ជាមួយនឹងពាក្យថា «អយុត្តិធម៌ណាស់»។ អ្នកស្រី ប៉ោ អឿន ដែលបានរងការ​ចោទប្រកាន់ ក្នុងសំនុំរឿង«ឃាតកម្ម»មួយ តាំងពីឆ្នាំ២០០៤ មកនោះ បាននិយាយរៀបរាប់ថា ស្ត្រីដើមបណ្តឹង អ្នកស្រី ហេង ឡាយហៀង [...]

ជិះ​ម៉ូតូ​មក​វាយ​សម្លាប់ ទាំង​មិន​ដឹង​មូលហេតុ នៅ​មុខ​ពេទ្យ​រ៉ូស្ស៊ី

ជិះ​ម៉ូតូ​មក​វាយ​សម្លាប់ ទាំង​មិន​ដឹង​មូលហេតុ នៅ​មុខ​ពេទ្យ​រ៉ូស្ស៊ី

ឃាតកម្មនេះបានកើតឡើង នៅវេលាម៉ោង ២៣ និង ១០នាទី យប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៥ នៅតាម​បណ្តោយផ្លូវ ២៧១ ទល់មុខមន្ទីពេទ្យរូស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាល​ឲ្យ​យុវជន​ដែលជាជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ ហ៊ឹង បូរិន ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរជាបុគ្គលិកនៅផ្សារឡាក់គី (Lucky) នៅ​ពេលមានរឿង បានជិះម៉ូតូសង ១២៥ ពណ៍ខ្មៅមានស្លាកលេខ 1B 5677 ភ្នំពេញ ធ្វើដំណើរពី កើត​ទៅ​លិច។ ប៉ុន្តែម៉ូតូរបស់ជនរងគ្រោះ មិនបានបាត់ទៅណាទេ ដែលធ្វើឲ្យគេយល់ថា នេះមិនមែនជាករណីប្លន់ យក​ទ្រព្យ​សម្បត្តិនោះឡើយ។

តាមប្រភពព័ត៍មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងកើតហេតុ គេឃើញបុរសដែលជាជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ស្រាប់តែពេលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូម៉ាក Duke មិនស្គាល់ស្លាកលេខ មកពីក្រោយបានគប់ដុំថ្ម ទៅលើជនរងគ្រោះឲ្យដួល [...]

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងនាមជាឧក្រិដ្ឋជន សម្រាប់ឪពុក និង១២ឆ្នាំ សម្រាប់ម្ដាយ ត្រូវបានសាលាដំបូង នៃ​តំបន់ «Seine-et-Marne» ជាយរដ្ឋធានីប៉ារីស ប្រកាសកាលពីថ្ងៃសុក្រ ប្រឆាំងជនជាប់ចោទ បុរសឈ្មោះ គ្រីស្តូហ្វ ឆំប៉ើណ័រ (Christophe Champenois) និងស្ត្រីឈ្មោះ ឆារឡែន កុត (Charlène Cotte)។ ឪពុក​ត្រូវ​បាន​តុលាការរកឃើញ ថាបានសម្លាប់កូនប្រុស អាយុ៣ឆ្នាំកន្លះរបស់ខ្លួន ដោយយកទៅដាក់ ក្នុង​ម៉ាស៊ីន​បោក​​គក់ (របស់គ្រួសារ) ខណៈស្ត្រីជាម្ដាយ ត្រូវបានតុលាការរកឃើញថា បាន«ផ្សំគំនិត» ក្នុងអំពើមនុស្សឃាត​នេះ។

រដ្ឋអាជ្ញាបារាំង បានទាមទារឲ្យតុលាការផ្តន្ទាទោស លោក គ្រីស្តូហ្វ ដាក់ពន្ធនាគារអស់មួយជីវិត ដែលជា​ទោសដ៏ខ្ពស់ សម្រាប់ឧក្រិដ្ឋជន និងបានស្នើរសុំឲ្យតុលាការ ផ្តន្ទាទោសអ្នកស្រី ឆារឡែន ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទបង្កឲ្យមានអំពើ «ហិង្សា» (មិនមែនទោស«ផ្សំគំនិត»ទេ)។

នៅមុនការប្រកាសសាលក្រម ជនជាប់ចោទ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...