ជុន ច័ន្ទបុត្រ៖ «ធ្វើជ្រូកមិនរាទឹកក្ដៅទេ»
«ខ្ញុំធ្លាប់និយាយហើយ ធ្វើជ្រូកមិនរាទឹកក្តៅទេ» នេះ ជាសំដីច្បាស់ៗ កាលពីពេលកន្លងមក របស់លោក ហួត វុទ្ធី មានរហស្សនាម ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី នៅមុនដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ និងការគម្រាមជាបន្តបន្ទាប់ ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់អាជ្ញាធរកម្ពុជា ដែលធ្វើឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការចូល ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃ១៩ ខែមេសា កន្លងមក ជាមួយនឹងក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ។
នៅរសៀលថ្ងៃទី២២ ខែមេសានេះ ដីកាកោះមួយ ចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែមេសាម្សិលម៉ិញ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យចូលខ្លួនទៅបំភ្លឺ ពីដំណើររឿងខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភាខាងមុខ។ អាជ្ញាធរកម្ពុជា [...]