Posts tagged as "Crime"

នគរបាល​បាន​បំបែក​បណ្ដាញ​ជួញដូរ​ក្រលៀន​មួយ​ទៅ​ឥណ្ឌា

នគរបាល​បាន​បំបែក​បណ្ដាញ​ជួញដូរ​ក្រលៀន​មួយ​ទៅ​ឥណ្ឌា

ពីក្នុងចំណោម​ជនទាំងពីរនាក់ មានបុរសម្នាក់ដែលមានឈ្មោះ ឡាច ម៉េងហុង អាយុ៣៤ឆ្នាំ រស់នៅសង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសង្ស័យថា ជាមេខ្យល់។ ចំណែកឯស្ត្រីម្នាក់ទៀត ដែល​មាន​ឈ្មោះ អើ ឡាត អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្ស័យ​ថា ជាអ្នក​ស្វែង​រកមនុស្ស (កួកជេ)។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ ​ប្រឆាំង​ការជួញដូរ​មនុស្ស និងកាពារអនិតិជន រាជធានី​ភ្នំពេញ ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង និងពាក្យបណ្ដឹង ទាក់ទងនឹងបណ្ដាញរកស៊ីជួញដូរក្រលៀន នាំ​មនុស្ស​ពី​កម្ពុជា ទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌានោះ​មក កងកម្លាំងរបស់លោក​បាន​ស្រាវ​ជ្រាវ និង​ឈាន​ទៅចាប់​ខ្លួន​ស្ត្រីម្នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែឧសភា នៅត្រង់ចំណុច ខាងក្រោយ​ផ្សារឯករាជ្យ​២ ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ មុននឹងចាប់ខ្លួន​បុរស​ម្នាក់ទៀត នៅយប់​ថ្ងៃ​ដដែល [...]

ខៀវ កាញារីទ្ធ ប្រាប់​ឲ្យ​អ្នក​កាសែត​រៀន​ពី​ច្បាប់​បោះឆ្នោត

ខៀវ កាញារីទ្ធ ប្រាប់​ឲ្យ​អ្នក​កាសែត​រៀន​ពី​ច្បាប់​បោះឆ្នោត

អ្នកកាសែតទាំងអស់ ត្រូវរៀនពីច្បាប់បោះឆ្នោត និងពីក្រមសីលធម៌ ក្នុងពេលបោះឆ្នោត ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាង ពីការចោទប្រកាន់នានា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម កាលពីរសៀលម្សិលម៉ិញ ដោយមានភ្ជាប់មកជាមួយ នូររូបថតពីរសន្លឹក ថតពីពាក្យបណ្ដឹងមួយច្បាប់ និងមួយសន្លឹកទៀត ថតពីលិខិតឆ្លងដែន របស់អ្នកសារព័ត៌មាន ជាតិកាណាដាមួយរូប មកពីសារព័ត៌មាន ខេមបូឌាដេលី។

ពាក្យបណ្ដឹងនោះ ត្រូវបានលោក រម៉ាម យួត មេឃុំមួយរូប មកពីគណបក្ស សម រង្ស៊ី រួមជាមួយអ្នកស្រុក ពីរនាក់ទៀត នៅក្នុងឃុំប៉ាតេ ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី ប្ដឹងឡើងទៅអភិបាលស្រុក ប្រឆាំងនឹងអ្នកសារព័ត៌មានពីររូប របស់សារព័ត៌មានខាងលើ គឺលោក «Zsombor Peter» ជាតិកាណាដា និងលោក អូន ភាព (អ្នកបកប្រែភាសា) ដោយចោទអ្នកសារព័ត៌មាន ថាបានចូលទៅក្នុងភូមិ «ក្នុងគោលបំណងមិនល្អ» បន្ទាប់ពីពួកគេ បានសាកសួរពលរដ្ឋ នៅក្នុងឃុំពីរឿងរ៉ាវ [...]

ភរិយា កែម ឡី៖ «ម្ចាស់​ស្វាយ ទៅ​ចោល​ស្វាយ»

ភរិយា កែម ឡី៖ «ម្ចាស់​ស្វាយ ទៅ​ចោល​ស្វាយ»

មិនគ្រាន់តែជា «ទុក្ខស្ត្រីប្ដីព្រាត់» ប៉ុណ្ណោះទេ តែសម្រាប់អ្នកស្រី ប៊ូ រចនា វាជាការព្រាត់ទៅ ដោយមិនវិលត្រឡប់ ព្រាត់ទៅទាំងអស់ ទាំងផ្ទះសម្បែង ទាំងអ្វីៗ បើសូម្បីអនុស្សាវរីយ៍ចាស់ថ្មី ដែលអ្នកស្រី និងស្វាមី លោក កែម ឡី ធ្លាប់បានសាងរាប់សិបខែឆ្នាំរួមគ្នា កន្លងមកនោះក៏ដោយ។ ឃាតកម្មបាញ់សម្លាប់លោក កែម ឡី បានកន្លងទៅ ជាង១០ខែទៅហើយ ហើយតុលាការកម្ពុជាបានកាត់ក្ដី ឲ្យជនសង្ស័យម្នាក់ ឈ្មោះ «ជួប សម្លាប់» ឲ្យជាប់ពន្ធនាគារ អស់មួយជីវិតនោះ រួចហើយដែរ តែអ្នកស្រីនៅបន្តដង្ហោយរកយុត្តិធម៌ ជាបន្តទៀតសម្រាប់គ្រួសារអ្នកស្រី៖ «អយុត្តិធម៌ណាស់ សម្រាប់ខ្ញុំនិងកូនៗ»។

ឃ្លាដ៏ខ្លីខាងលើ ជាដំណកស្រង់​ពីអារម្មណ៍ របស់អ្នកស្រី ប៊ូ រចនា ដែលមានកូនប្រាំនាក់ នៅក្នុងបន្ទុក និងកំពុងរស់នៅភៀសខ្លួន ពីមាតុប្រទេសរបស់ខ្លួន បន្ទាប់ពីអំពើឧក្រិដ្ឋដ៏ព្រៃផ្សៃ និងផ្អើលអស់លោកី ធ្វើទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំកន្លងទៅ [...]

២១ឆ្នាំ​កន្លង​ទៅ​ហើយ ឯណា​ទៅ​ឃាតករ?

២១ឆ្នាំ​កន្លង​ទៅ​ហើយ ឯណា​ទៅ​ឃាតករ?

កាលពី២១ឆ្នាំមុន ក្នុងថ្ងៃដដែលនេះ លោក ធុន ប៊ុនលី អ្នកសារព័ត៌មាន និងជាបណ្ណាធិការកាសែត ឧត្ដមគតិខ្មែរ ត្រូវបានជនមិនស្គាល់មុខ ប្រដាប់​ដោយអាវុធ​ពីរនាក់ បាញ់សម្លាប់ ខណៈលោក​កំពុងជិះម៉ូតូ នៅតាមដងផ្លូវមួយ កណ្ដាលរាជធានីភ្នំពេញ។ ជនដៃដល់ ដែលប្រព្រឹត្តិ​អំពើមនុស្សឃាតនេះ មិនដែលត្រូវអាជ្ញាធរកម្ពុជា ចាប់​យក​​មកផ្ដន្ទាទោស​​នោះទេ រហូតមកដល់ថ្ងៃនេះ ហើយគ្រួសារជនរងគ្រោះ ក៏មិនដែលត្រូវបានគេនឹកនារ ដើម្បីនិយាយ​ពី​យុត្តិធម៌នោះដែរ។

អង្គការអន្តរជាតិមួយ ឈ្មោះ គណៈកម្មការការពារអ្នកកាសែត (The Committee to Protect Journalists) ដែលមានទីស្នាក់ការធំ នៅក្នុងទីក្រុង ញ៉ូយក សហរដ្ឋអាមេរិក បានកត់ត្រាពីឃាតកម្ម ទាំងកណ្ដាលថ្ងៃ ទៅលើលោក ធុន ប៊ុនលី ថាត្រូវបានធ្វើឡើង ដោយការបាញ់ប្រហារ ចំនួន៣គ្រាប់កាំភ្លើង៖ ១គ្រាប់ចំដៃ និងពីគ្រាប់ទៀត [...]

បាញ់​សម្លាប់​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​​ក្នុង​​រថយន្ដ​​ កណ្ដាល​​រាជធានី

បាញ់​សម្លាប់​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​​ក្នុង​​រថយន្ដ​​ កណ្ដាល​​រាជធានី

ការបាញា់សម្លាប់កណ្ដាលរាជធានីភ្នំពេញ ប្រដាប់ដោយអាវុធមួយ បានកើតឡើងទៀត កាលពីយប់វេលាម៉ោងជាង ២២ ថ្ងៃទី ១៣ ខែឧសភានេះ នៅត្រង់ផ្លូវច្រកចូល ខាងមុខវត្តអង្គតាម៉ិញ ភូមិបប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ដែលគេស្គាល់ថា ជាមន្ត្រីអ្នកមានមុខមាត់ម្នាក់ នៅក្រសួងធនធានទឹក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់ចំនួនបីគ្រាប់ ឲ្យស្លាប់នៅក្នុងរថយន្ដរបស់ខ្លួន យ៉ាងអាណោចអាធម។

រូបថតជាច្រើនសន្លឹក រួមនឹងវីដេអូផង ត្រូវបានថតពីកន្លែងកើតហេតុ បង្ហាញពីជនរងគ្រោះ ដែលត្រូវបានបាញ់សម្លាប់ តាមបង្អួចរថយន្ដម៉ាក «Camry» សេរីខ្ពស់​របស់ខ្លួន និងស្នាមបែកធ្លាយកញ្ចក់បង្អួចរថយន្ដ ដោយសារគ្រាប់កាំភ្លើង។ រូបភាពខ្លះទៀត បានបង្ហាញឃើញស្ត្រីចំណាស់​ម្នាក់ ដែលគេគិតថាជាម្ដាយ កំពុងយំ​អោប​ជនរងគ្រោះ យ៉ាងខ្លោចផ្សារ។

មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម រិទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...