បញ្ហាតំបន់អារ៉ែង ភ្នំបូកគោ តន្រ្តីបូរាណនិងវប្បធម៌ខ្មែរ នឹងត្រូវដោះស្រាយជាថ្មី (vdo)
ក្នុងកិច្ចប្រជុំសាកសួរ ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងមន្ទីររដ្ឋសភា កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ និងជាសមាជិករដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា «សំណូមពររបស់គណៈកម្មការទី៧ ប្រជុំនៅក្នុងថ្ងៃនេះ សុំឲ្យលោកជំទាវ ពិនិត្យពីផលប៉ះពាល់របស់ជនជាតិភាគតិច ផ្នែកវប្បធម៌នៅក្នុងតំបន់ (ជាយ)អារ៉ែង ហ្នឹងជាចំណុចទីមួយ។ ទីពីរ ការធ្វើពិធីសាសនាផ្សេងៗ ដែលប៉ះពាល់នឹងវប្បធម៌នៅលើភ្នំបូកគោ សូមឲ្យតាមដានពិនិត្យផង។ និងទីបី ស្នើសុំលោកជំទាវ បញ្ចូលទៅក្នុងកម្មវិធីសិក្សា ផ្នែកខាងសិល្បៈ ខាងឧបករណ៍បុរាណ។»
ឆ្លើយទៅនឹងការស្នើឡើងខាងលើ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងបញ្ជាក់ថា [...]