Posts tagged as "Cinema khmer"

សាន សុម៉ាលី បញ្ចេញ​សាច់​ឱ្យ​ទស្សនិក​ជន​«ញាក់​សាច់» (pic)

សាន សុម៉ាលី បញ្ចេញ​សាច់​ឱ្យ​ទស្សនិក​ជន​«ញាក់​សាច់» (pic)

ទៀត​ហើយ! ស៊ិចស៊ី​មិន​ស្វាង! ហើយ​បើ​ក្នុង​ចំណោម​តារា​ស្រី​ជា​ច្រើន ដែល​ចង់​បង្ហាញ​ពី​ភាព​ស៊ិចស៊ី​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ល្បី​នោះ គេ​ប្រាកដ​ជា​មិន​ត្រូវ​ភ្លេច​តារា​សម្ដែង កញ្ញា សាន សុម៉ាលី ដែល​មាន​វ័យ​កាន់​តែ​ច្រើន តែ​កាន់​តែ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត និង​ស៊ិចស៊ី​ឡើង ពេល​ចេញ​ទៅ​ចូលរួម​កម្មវិធី​អ្វី​មួយ​ម្ដងៗ​នោះ​ទេ។ ជា​ពិសេស កាល​ពី​ពេល​ថ្មីៗ​នេះ ពេល​ទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន ​របស់​លោក ករុណា ពេជ្រ តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន គេ​សង្កេត​ឃើញ​ថា​ កញ្ញា សាន ​​​​​សុម៉ាលី ស្លៀកពាក់​មាន​ភាព​លេច​ធ្លោ​ជាង​គេ ជា​មួយ​ឈុតព​ណ៌​ខ្មៅ​ព្រលែង​សាច់​ខ្ចី​ស៊ិចស៊ី គ្មាន​ប្រណី​​ភ្នែក​បុរសៗណាម្នាក់​សោះ​ឡើយ។

អ្នកដែលបានទស្សនារូបថត ជាបន្តបន្ទាប់មកទៀត របស់តារាមិនសូវចេញសម្ដែង តែចូលចិត្តបញ្ចេញតែ​សាច់​រូបនេះ គឺប្រាកដជាញាក់សាច់តែម្តង។ ព្រោះអី ពីចំណោមរូបទាំងនោះ កញ្ញា សាន សុម៉ាលី [...]

គូស្នេហ៍​ជិត​ចូល​រោង​ការ​របស់ សុភ័ណ្ឌ ឡារី ជា​អ្នក​ស្នេហា​សង្គម​ដូច​គ្នា

គូស្នេហ៍​ជិត​ចូល​រោង​ការ​របស់ សុភ័ណ្ឌ ឡារី ជា​អ្នក​ស្នេហា​សង្គម​ដូច​គ្នា

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​សម្តែង​ដ៏​ស្រស់​សង្ហា​រាង​ខ្ពស់​ស្រលះ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក សុភ័ណ្ឌ ឡារី បាន​បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក បង្ហាញ​ពី​កាយ​វិការ​ផ្អែម​ល្ហែម ឱប​ថើប​គ្នា​យ៉ាង​ល្អូក​ល្អឺន ជា​មួយ​គូ​ស្នេហ៍ នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ​ត្រល់។ រូបថត​នៃ​ភាព​ផ្អែម​ល្អែម​ជា​មួយ​ស្រី​ស្អាត​ម្នាក់​នេះ ត្រូវ​បាន​លោក សុភ័ណ្ឌ ឡារី រំលេច​មក​ជា​មួយ​នូវ​សារ​ពិសេស ដែល​ធ្វើ​ឲ្យ​គេ​ឯង​ដឹង​ថា លោក​និង​នាង​ជិត​ចូល​រោង​ការ​ជា​មួយ​គ្នាហើយ។

លោក សុភ័ណ្ឌ ឡារី បាន​សរសេរ​ថា៖ «រូប​ថត​ទាំង​អស់ ដែល​ថត​នៅ​កោះ​ត្រល់ ខ្ញុំ​ថត​ទុក​សំរាប់​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួក​ខ្ញុំ ខ្ញុំ​សូម​គោរព​អញ្ជើញ​ពុក​ម៉ែ​បង​ប្អូន ក្នុង​និង​ក្រៅ​ប្រទេស យុវជន យុវតី អ្នក​ស្នេហា​ជាតិ​ចូល​រួម​ឲ្យ​ច្រើន​កុះ​ករ​ទាំង​អស់​គ្នា សូម​អរគុណ!!!!»។ [...]

ពេជ្រ សូរីតា បង្ហាញ​«សាច់​ដុំ» ក្រោយ​​ប្រកាស​​ចូល​​សិល្បៈ​​វិញ

ពេជ្រ សូរីតា បង្ហាញ​«សាច់​ដុំ» ក្រោយ​​ប្រកាស​​ចូល​​សិល្បៈ​​វិញ

«បង្គោល​គ្រាក់ សង្កត់​វិញ្ញាណ» គ្រាន់​តែ​ចេញ​ស្ពត ធ្វើ​ឱ្យ​ផ្ទុះ​សំណើច​បាត់? (vdo)

«បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ» របស់​ផលិត​អ៊ិលឌី​ភិចឈ័រ ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​រោង នៅ​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គឺ​ជា​ខ្សែភាព​យន្ត​ខ្មោច និង​លាយ​ឡំ​ទៅ​ដោយ​កំប្លែង របស់​ផលិតកម្ម​មួយ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ ពី​ទស្សនិកជន​នូវ​ខ្សែ​ភាពយន្ដ​ស្រដៀង​គ្នា​នេះ​ដែរ ដូច​ជា​រឿង​«ក្រឡ​អី​ហ្នឹង» និង​រឿង​«អាប​ពាក់​មួយ​សុវត្តិភាព»​ជា​ដើម។

ក្នុងឈុត​ឆាក​ផ្សាយ​ស្ពត​ខ្លី (Trailer) របស់​ខ្សែ​ភាពយន្ត​ថ្មី «បង្គោល​គ្រាក់​សង្កត់​វិញ្ញាណ»ដែល​គ្រាន់​តែ​មាន រយៈ​ពេល​ប្រមាណ​ជា​ជាង ៤ នាទី​នេះ បាន​ឆក់​យក​ការ​គ្រាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន ដោយ​សារ​ខ្សែ​ភាពយន្ដ​ថ្មី​មួយ​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មិន​អាច​ទប់​សំណើច ជា​មួយ​នឹង​ផ្ទាំង​ទស្សនីយ​ភាព​បែប​កំប្លុក​កំប្លែង។

នាយគ្រឿន តារាកំប្លែង ពូកែវោរហាស័ព្ទរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន [...]

ទេព រិនដារ៉ូ សម្តែង​ជា​តួ​ចិត្ត​អាក្រក់​​ដំបូង ក្នុង​ភាពយន្ដ​«ភ្លើង»

ការសម្តែង​ជា​តួ​ចិត្ត​អាក្រក់ កាច​សហាវ​ជា​លើក​ដំបូង ត្រូវ​​បាន​តារា​សម្តែង​ចាស់​វស្សា លោក ទេព រិនដារ៉ូ ថ្លែង​ថា​មាន​ការ​ពិបាក​ណាស់។ លោក ទេព រិនដារ៉ូ បាន​និយាយ​នៅ​ក្នុង​ពិធី​សម្ភោធ​រឿង នៅ​រោង​ភាពយន្ត​លុច្ស​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ថា លោក​មាន​ការ​លំបាក ដោយ​សារ​តែ​នេះ ជា​ការ​សម្តែង​លើក​ទី​មួយ​របស់​លោក តាំង​ពី​លោក​ចាប់​ផ្តើម​ប្រឡូក ក្នុង​ជា​អាជីព​ជា​អ្នក​សិល្បៈ។

លោក ទេព រិនដារ៉ូ បាន​រៀប​រាប់​បន្ត​ថា លោក​ធ្លាប់​តែ​សម្តែង​តួ​អង្គ​មនុស្ស​ល្អ រីឯ​ការ​សម្តែង​តួ​ចិត្ត​អាក្រក់​ខុស​ឆ្ងាយ​ពី​គ្នា លោក​ត្រូវ​ប្រើ​ទឹក​មុខ និង​ប្រើ​សកម្មភាព ដែល​បញ្ជាក់​ពី​ចរិក​របស់​មនុស្ស​កាច​សាហាវ។ លោក រំពឹង​ថា​ភាពយន្ត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

រឿង«ភ្លើង»ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅតាមរោងភាពយន្តនានា នៅទីក្រុងភ្នំពេញ គឺជាខ្សែរភាពយន្ត​ថ្មីមួយ​ទៀតរបស់ផលិតកម្មរ៉ក។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...