សម្ព័ន្ធយុវជនប្ដូរជំហរ លែងឱ្យវៀតណាមសុំទោសហើយ
ក្រុមសម្ព័ន្ថយុវជន ដែលបានធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីឱ្យអ្នកនាំពាក្យវៀតណាម សុំទោសជាសាធារណៈ ចំពោះការដែលនិយាយថា ទឹកដីកម្ពុជាជាទឹកដីពីដូនតារបស់ខ្លួន បានប្តូរគោលជំហរវិញ ដោយមិនឱ្យអ្នកនាំពាក្យរូបនោះសុំទោសនោះទេ ប៉ុន្តែរដ្ឋាភិបាលវៀតណាម ត្រូវតែធ្វើការបកស្រាយថា ទឹកដីកម្ពុជាក្រោមជាអតីតទឹកដីរបស់ខ្មែរ។
សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)
ការបាត់បង់ទឹកដី - សម្ព័ន្ធយុវជនទាំង៧ក្រុមដែលរួមមាន សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា យុវជនខ្មែរមហានគរ សមាគមន៍ទស្សនៈយុវជនខ្មែរ យុវជនដើម្បីសន្តិភាព ICambodia យុវជនដើម្បីប្រជាធិបតេយ្យ I Love Cambodia Hot News និង I Love Cambodia Hot [...]