គឹម សន្តិភាព និយាយពី«អភ័យឯកសិទ្ធិ»សមាជិកព្រឹទ្ធសភា
«អភ័យឯកសិទ្ធិ សមាជិកព្រឹទ្ធសភា» មិនអាចធ្វើការរារាំង ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មស ព្រហ្មទណ្ឌ«ជាក់ស្តែង» ឡើយ។ នេះជាការថ្លែងឡើង របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយបានអះអាង ពីរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១០៤ថ្មី នឹងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈ នៃសមាជិកព្រឹទ្ធសភា។
ការថ្លែងរបស់អ្នកនាំពាក្យខាងលើ ជាការឆ្លើយតបទៅនឹងមេធាវីម្នាក់ ដែលបានលើកឡើងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ដោយរំលោភមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។ លោក គឹម សន្តិភាព បានពន្យល់ថា សម្រាប់ករណី«បទល្មើសព្រហ្មទណ្ឌជាក់ស្តែង» គ្រប់បុគ្គលទាំងអស់ អាចចាប់ខ្លួនជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
អ្នកស្រីមេធាវី ម៉េង សុធារី បានលើកឡើងបន្ទាប់ ពីក្រុមសមត្ថកិច្ច បាននាំខ្លួនលោក ហុង សុខហួរ [...]