Posts tagged as "Phnom Penh"

ប៉ា សុជាតិវង្ស ព្រមាន​បង្រ្កាប​បក្ស​នយោបាយ ដែល​មិន​គោរព​បញ្ជា

ប៉ា សុជាតិវង្ស ព្រមាន​បង្រ្កាប​បក្ស​នយោបាយ ដែល​មិន​គោរព​បញ្ជា

សិទ្ធិ - ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៤ នេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងបរិវេណមុខវត្តបុទុមវតី គឺ«មិនត្រូវបាន»អនុញ្ញាត ឲ្យមានការប្រមូលផ្តុំជួបជុំ និង ហែក្បួនអ្វីទាំងអស់។

លោក ប៉ា សុជាតិវង្ស បានព្រមានថា រហូតមកដល់ពេលនេះ ដោយមានការឯកភាពពីក្រសួងមហាផ្ទៃផងនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលពាក់ព័ន្ធ បានត្រៀមចាត់វិធានការក្តៅរួចរាល់អស់ហើយ ដើម្បីបង្រ្កាប និង​បោសសំអាត ចំពោះសកម្មភាពគណបក្សនយោបាយណាមួយ ដែលមិនគោរព តាមការណែនំា របស់អាជ្ញាធរ​ក៏ដូចជាក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ [...]

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

«ប្តឹង? ឲ្យដាក់សិនមក រឿងស្អី ខ្ញុំមិនទាន់ដឹងរឿងអ្វីផង» នេះជាការថ្លែងបញ្ជាក់យ៉ាងខ្លីរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ពីបញ្ហានៃការ​គ្រោងដាក់ពាក្យបណ្តឹងប្តឹង លោក សុខ ពេញវុធ ដែលជាសេនាធិការផ្ទាល់របស់ខ្លួនលោក ដោយលោកស្រី មួរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធច្បាប់ - ជាមួយនឹងគម្រោងប្តឹងព្យួតំណែង ឬព្យួរការងាររបស់លោកសុខ [...]

អ៊ូ វីរៈ៖ បិទ​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា បង្ហាញ​ថា​រដ្ឋាភិបាល​ផ្តាច់​ការ

អ៊ូ វីរៈ៖ បិទ​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា បង្ហាញ​ថា​រដ្ឋាភិបាល​ផ្តាច់​ការ

ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុកការបិទទីលានប្រជាធិបតេយ្យ ដោយរដ្ឋាភិបាលកម្ពុជា គឺក្នុងហេតុផលនយោបាយ ច្រើនជាងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងជា​ការំលោភ​រដ្ឋធម្មនុញ្ញ។ ការលើកឡើងរបស់លោកអ៊ូ វីរៈ គឺស្របពេលដែលទីលានប្រជាធិបតេយ្យនៅបន្តបិទ ហើយ​បានហាមឃាត់មិនឲ្យមានការប្រមូលផ្តុំ បើសូម្បីតែអ្នកការសែត ឬបេក្ខជនតំណាងរាស្រ្ត។


ទីលានប្រជាធិបតេយ្យ នៅកណ្ដាលរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D.KEO)

សិទ្ធិ - «រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាយើងឥឡូវនេះ អត់មានចលាចលទេ ហើយសភាក៏មិនដែលប្រកាស​ចលាចលដែរ។ ហើយក៏អត់មានច្បាប់ណា ប្រកាសឲ្យបិទទីលានប្រជាធិបតេយ្យដែរ។ អញ្ចឹងការនិយាយបែបហ្នឹង [...]

រាជធានី​ភ្នំពេញ​បាត់​មនុស្ស​ទៅ​ណា​អស់ ពេល​ចូល​ឆ្នាំ?

រាជធានី​ភ្នំពេញ​បាត់​មនុស្ស​ទៅ​ណា​អស់ ពេល​ចូល​ឆ្នាំ?

នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរ នឹងឈានដល់។ ប្រជាពលរដ្ឋខ្មែរចាស់​ក្មេង​ប្រុសស្រី ដែលរស់នៅក្នុងរាជធានី ក៏នាំគ្នាចេញទៅលេងស្រុកកំណើតរៀងៗខ្លួនដែរ បង្កឱ្យរាជធានីភ្នំពេញ ដែល​ធ្លាប់មានមនុស្សរស់កកកុញ បែរជាមានភាពស្ងាត់ចម្លែកខុសធម្មតា។


នៅវិមានឯករាជ្យ កណ្ដាលរាជធានីភ្នំពេញក្នុងពេលចូលឆ្នាំ មិនសូវសម្បូរចរាចរណ៍។ (រូបថត MONOROOM.info/ Kessor)

ប្រពៃណី - រាជធានីភ្នំពេញដែលធ្លាប់តែមានសភាពអ៊ូអរ និងមានអ្នកដំណើរច្រើនច្រើនស្អេកស្កះនៅលើដងផ្លូវនានា បានប្រែក្លាយស្ងាត់ខុសប្លែកពីធម្មតា។ ការប្រែក្លាយទៅជាសភាពស្ងប់ស្ងាត់ នេះដោយសារតែ សិស្សនិស្សិត មួយ​ភាគដែលមកពីតាមបណ្តាលខេត្ត [...]

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានរិះគន់ចំៗថា ការអំនាវរបស់រដ្ឋាភិបាល​មិនឲ្យមានការដំឡើងថ្លៃរាល់គ្រប់សេវា ក្នុងពេលចូលឆ្នាំខ្មែរ នឹងមិនមានប្រសិទ្ធភាពនោះទេ ដរាបណាមិនមាន​វិធានការជាក់ស្តែងសម្រាប់អនុវត្តនោះ។


រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ SokKheang)

សង្គម - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា នេះ លោក យ៉ង់ គឹមអេង បាន​សម្តែងចម្ងល់ថា នៅពេលចូលឆ្នាំសេវារដ្ឋ ឬការប្រមូលពន្ធរដ្ឋ មិនមានការឡើងថ្លៃទេ ចុះហេតុអ្វីសេវាឯកជនមាន​រថយន្ត​ក្រុងជាដើមនោះ ត្រូវឡើងថ្លៃ ហើយវាមានអាថ៌កំបាំងអ្វីនៅពីក្រោយការឡើងថ្លៃនោះ?

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...