Posts tagged as "Phnom Penh"

បង្ក​គ្រោះ​ថ្នាក់​បោក​ក្បាល​សម្លាប់​ជន​រង​គ្រោះ រួច​គេច​ខ្លួន​បាត់

បង្ក​គ្រោះ​ថ្នាក់​បោក​ក្បាល​សម្លាប់​ជន​រង​គ្រោះ រួច​គេច​ខ្លួន​បាត់

បុរសម្ចាស់ម៉ូតូមួយរូប បានស្លាប់ នៅក្នុងហេតុការណ៍​ គ្រោះថ្នាក់ចរាចណ៍មួយ ដែលបានកើតឡើង កាលពី​វេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះ​ថ្នាក់​នេះ បង្កឡើងដោយឡានកូរ៉េមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូជនរបស់រងគ្រោះ ពេញ​ទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសក្បាលធ្ងន់ធ្ងរ រហូតដល់ស្លាប់។

តាមការបញ្ជាក់របស់លោក ឈួន មុន្នី មន្រ្តីចររាចរណ៍ប៉ុស្តិ៍ស្ទឹងមានជ័យ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនបានទទួលអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា មានស្រុកកំណើត​នៅ ស្រុកមេសាង ខេត្តព្រៃវែង អាយុប្រមាណជាង៣០ឆ្នាំ។ លោកបន្តទៀតថា ខាងសមត្ថកិច្ច មិនបាននៅក្នុង​ហេតុការណ៍ទេ ពេលទៅដល់ឃើញ ជនរងគ្រោះស្លាប់ជាមួយម៉ូតូ និងបំណែកឡានមួយ ផ្នែកខាងមុខ [...]

ប្រធាន​ផ្សារ​ដើម​គ ថា​មិន​ទទួល​ខុស​ត្រូវ​ទំនិញ​ផុត​កំណត់​ក្នុង​ផ្សារ

ប្រធាន​ផ្សារ​ដើម​គ ថា​មិន​ទទួល​ខុស​ត្រូវ​ទំនិញ​ផុត​កំណត់​ក្នុង​ផ្សារ

ចំពោះទំនិញមួយភាគ ដែលកំពុងចររាចរណ៍ នៅផ្សារដើមគ នាពេលបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋវាយតម្លៃ និង​មើលឃើញថា ជាទំនិញ ដែលហួសថ្ងៃកំណត់ នៃការប្រើប្រាស់ ឬនៃការបរិភោគ។ តើទំនិញផុតកំណត់ នៅ​ក្នុងផ្សានេះ ជាទំនួលខុសត្រូវរបស់អ្នកណា? ចំពោះបញ្ហាខាងលើ ត្រូវបានលោក សេង សារ៉ន ប្រធានផ្សារ​ដើមគ បដិសេធថា មិនមែនជាទំនួលខុសត្រូវរបស់លោកទេ។

ការថ្លែងបដិសេធ មិនទទូលខុសត្រូវ របស់លោកប្រធានផ្សារដើមគ បានធ្វើឡើង បន្ទាប់ពីការរកឃើញ ផលិត​ផលហួសកាលកំណត់មួយចំនួន ពីសំណាក់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នៅពេលដែលលោក បាន​ចុះទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃទីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។

នៅចំពោះអភិបាលរាជធានីភ្នំពេញ និងមន្រ្តីដែលជាប់ពាក់ព័ន្ធ មួយចំនូនទៀត ដែលបានចុះទៅជួបអាជីវករ ដើម្បី​ពិភាក្សា ពីគម្រោងអភិវឌ្ឍន៍ផ្សារនោះ លោកអភិបាលខណ្ឌទួលគោក បានប្រទះឃើញដោយចៃដន្យ នូវទំនិញដែលកំពុងដាក់លក់មួយចំនួន ជាផលិតផលផុតកំណត់ ហើយសង្ស័យថា [...]

ទូស្សេ​ខ្សែរ​ភ្លើង​បាន​បង្ក​អគ្គិភ័យ​ឆេះ​រោង​កម្មករ នៅ​ខណ្ឌ​សែនសុខ

ទូស្សេ​ខ្សែរ​ភ្លើង​បាន​បង្ក​អគ្គិភ័យ​ឆេះ​រោង​កម្មករ នៅ​ខណ្ឌ​សែនសុខ

ករណីបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៥ នៅក្នុង​ដីឡូតិ៍មួយកន្លែង ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជារោង សម្រាប់​កម្មកររបស់បូរី«ពីភពថ្មី»ស្នាក់នៅ។ តាមការបញ្ជាក់ ពីអ្នកនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា សម្ភារៈ​និង​របស់របរមួយចំនួនធំ ត្រូវបានខូចខាត តែមនុស្សបានរត់ចេញបានភ្លាមៗ ដោយមានរបួស តែពីរនាក់​ប៉ុណ្ណោះ។ អ្នកទាំងពីរ ត្រូវគេស្គាល់ថា ជាឪពុកនិងកូន ឪពុកឈ្មោះ ស្រ៊ុន ចំណែកកូនមិនស្គាល់ឈ្មោះ ជាអ្នកធ្វើការ​នៅ​បូរី​ខាងលើ ជាមួយគ្នា។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ភ្លើងបានចាប់ផ្តើមឆេះចេញ ជារូបរាង នៅ​ម៉ោង៦ព្រឹក រហូតដល់ម៉ោង ៧ និង៣០ នាទី ទើបពន្លត់បានជោគជ័យ ក្នុងនោះប្រើប្រាស់អស់ឡានទឹក ចំនួន​១២​គ្រឿង។ សាក្សីបន្ថែមទៀតថា ការខូចខាតសរុបរួមមាន៖ ម៉ូតូប្រាំគ្រឿង កង់ ១២គ្រឿង [...]

ក្រឡាប់​ឡាន​ដឹក​ធ្យូង​អនាម័យ​រង​របួស​ស្រាល​បី​នាក់

ក្រឡាប់​ឡាន​ដឹក​ធ្យូង​អនាម័យ​រង​របួស​ស្រាល​បី​នាក់

ហេតុការណ៍មួយ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ០៣ ខែ សីហា ឆ្នំា២០១៥ នៅតាម​បណ្តាយផ្លូវស្ទឹងមានជ័យ ដោយសារតែរថយន្តដឹកធ្យូងអនាម័យ របស់អង្កការមួយ ម៉ាក នីសាន់ ទំងន់ ៥តោន មានស្លាកលេខ ភ្នំពេញ 3A-3902 បានក្រឡាប់នៅកណ្តាលផ្លូវ។

តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនេះធ្ វើដំណើរពីត្បូងទៅជើង (ផ្លូវចំការដូង ទៅផ្លូវ​វេងស្រេង) ស្រាប់តែមកដល់ច្រមុះជ្រូក ស្ទឹងមានជ័យ ទល់មុខនឹងសាលាប៊ែលធី អន្តរជាតិ ក៏ក្រឡាប់ និង​បណ្តាលឲ្យរងរបួសស្រាល ចំនួនបីនាក់ តែបញ្ជូនទៅសង្រ្គោះពីនាក់ នៅមន្ទីរពេទ្យចន្រ្ទាវុទ្ធ។ ហេតុការណ៍​នេះ មិនបង្កការប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។

លោក ឆឹល វណ្ណ អាយុ ៣២ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ដែលជាអ្នកបើករថយន្ដក្រឡាប់នោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​​ថា នៅពេលចុះមក ឡានផ្អៀង ក៏ក្រឡាប់តែម្តងទៅ។ លោកបានឲ្យដឹងបន្តទៀតថា រថយន្ដ​ [...]

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...