Posts tagged as "Phnom Penh"

កិច្ច​ពិភាក្សា​លើ​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ មិន​ទទួល​បាន​លទ្ធផល

កិច្ច​ពិភាក្សា​លើ​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ មិន​ទទួល​បាន​លទ្ធផល

នៅចំពោះមុខទុក្ខកង្វល់ របស់អាជីវករ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ផ្សារ របស់សាលារាជធានី លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានមានប្រសាសន៍ដំបូងគេ នៅក្នុងអង្គប្រជុំ ដោយ​បាន​ធានា​​ទៅ​កាន់​​ប្រជាពលរដ្ឋថា គម្រោងធ្វើផ្សារដើមគរថ្មី មិនមានផលប៉ះពាល់ ដល់អជីវករនោះទេ។

ថ្លែងក្នុងសាលាសង្កាត់ផ្សារដើមគរ កាលពីថ្ងៃទី៧ ខែសីហានេះ លោក ឯក ឃុនឌឿន បានលើកឧទាហរណ៍ ពីផ្សារធំថ្មីថា អាជីវករនៅទីនោះ មានការស្រុះស្រួលគ្នា ដើម្បីគម្រោងអភិវឌ្ឍន៍ថ្មី ឲ្យដំណើរការផ្សាររលូនល្អ។ លោកបញ្ជាក់ថា៖ «បងប្អូនកុំភ័យ យើងធ្វើមិនឲ្យប៉ះពាល់ ប្រយោជន៍បងប្អូនទេ ថ្នាក់ដឹកនាំគម្រោង បានគិត​ល្អិត​ល្អន់ណាស់»។

អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានស្រង់សម្ដីនាពេលកន្លងមក របស់អភិបាល រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស មកបញ្ជាក់ថា បើមិនមានការយល់ព្រម ពីអាជីវករណាមួយ គម្រោងនេះ នឹងមិនអាច​អនុវត្តន៍​បានឡើយ។ ម្យ៉ាងវិញទៀតលោកថា [...]

បើក​រថយន្ត​បុក​រនាំង​ចែក​ផ្លូវ​អស់១០ផ្ទាំង រួច​គេច​ខ្លួន​បាត់

បើក​រថយន្ត​បុក​រនាំង​ចែក​ផ្លូវ​អស់១០ផ្ទាំង រួច​គេច​ខ្លួន​បាត់

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ០៦ ខែ សីហា ឆ្នំា២០១៥ នៅតាម​បណ្តាយផ្លូវព្រះមុន្នីវង្ស ដោយសារតែមានរថយន្ត ម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ដែលមិនស្គាល់ស្លាក​លេខ បានបើកបុករនាំងចែកផ្លូវ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ទស្សនារដ្តីមនោរម្យ.អាំងហ្វូ ថា នៅម៉ោង ៩និង ៣០ នាទីយប់ បាន​ឃើញបុរសស្រវឹងស្រាម្នាក់ បើករថយន្តយ៉ាងលឿន ហើយក៏ជ្រួលចង្កូច ទៅបុករនាំងចែកផ្លូវ អស់ចំនួន១០​ផ្ទាំង។ នៅតាមបណ្តាយផ្លូវព្រះមុន្នីវង្ស ទល់មុខក្រុមហ៊ុនសំាសុង (Samsung) ដែលស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុ ប៉ុន្តែបុរសម្នាក់នោះ បានបើករថយន្ត​គេចខ្លួន បាត់ស្រមោលឈឹង និងបន្សល់ទុកត្រឹមតែរណាំងចែកផ្លូវ ចំនួន១០ផ្ទាំង ដែលគាត់បានបើកបុក តែ​ប៉ុណ្ណោះ៕

អគ្គីសនីកម្ពុជា បង្កើត​វេបសាយ និង​កម្មវិធី​ដើម្បី​មើល​វិក័យប័ត្រ

អគ្គីសនីកម្ពុជា បង្កើត​វេបសាយ និង​កម្មវិធី​ដើម្បី​មើល​វិក័យប័ត្រ

នេះជាការវិវត្តន៍ថ្មី របស់អគ្គិសនីកម្ពុជាឬ? ដើម្បីបង្កើនភាពទុកចិត្ត ដល់អតិជនរបស់ខ្លួន និងជៀសវាង​ពីការ​រិះ​គន់ ពីសំណាក់អ្នកប្រើប្រាស់អគ្គិសនីនោះ អគ្គិសនីកម្ពុជា បានបង្កើតវេបសាយ (Website) និងកម្មវិធី​ពិសេស​មួយ នៅលើប្រព័ន្ធ iOS ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងឡាយ អាចចូលទៅពិនិត្យផ្ទៀងផ្ទាត់ វិក័យប័ត្រ ឬ​បរិមាណ​អគ្គិសនី ដែលបានប្រើប្រាស់។ នៅក្នុងវេបសាយ ឬនៅក្នុងកម្មវិធីនេះ អតិថិជនរបស់ EDC នឹងអាចមាន​ភាព​ងាយ​ស្រួល​ជាង​មុន ដើម្បីដឹងពីការប្រើប្រាស់អគ្គីសនី ទំាងចំនួន និងទាំងថ្លៃប្រើប្រាស់។

អតិថិជនរបស់អគ្គិសនីកម្ពុជា អាចបង្កើតគណនីនៅក្នុងវេបសាយ ឬនៅក្នុងកម្មវិធីនេះបាន ដោយត្រូវ​ទាក់​ទង​សុំព័ត៌មាន​ជាមុន ទៅសាខារបស់អគ្គិសនីណាមួយ ដែលនៅជិតអតិថិជនបំផុត។ ជាមួយនឹងគណនីទាំងនេះ អតិថិជនអាចចូលទៅផ្ទៀងផ្ទាត់ នូវការប្រើប្រាស់អគ្គិសនីរបស់ខ្លួន និងតម្លៃអគ្គិសនី នៅគ្រប់ពេលវេលា និង​នៅ​គ្រប់ទីកន្លែងបាន។

[...]
ផ្ទុះ​អាវុធ​ទាំង​កណ្ដាល​យប់ ដើម្បី​បំបែក​ជម្លោះ​ក្មេង​ស្ទាវ​ពីរ​ក្រុម

ផ្ទុះ​អាវុធ​ទាំង​កណ្ដាល​យប់ ដើម្បី​បំបែក​ជម្លោះ​ក្មេង​ស្ទាវ​ពីរ​ក្រុម

ជម្លោះរវាងក្រុមក្មេងស្ទាវ ដែលម្ខាងមានគ្នា១០នាក់ ព្រួតវាយភាគីម្ខាងទៀត ដែលមានគ្នាបីនាក់ ដែលទើប​ចេញ​ពីក្លិបនេះ បានធ្វើឲ្យមន្ត្រីនគរបាល ដែលយាមល្បាតនាពេលយប់ ក្នុងតំបន់នោះ ផ្ទុះអាវុធឡើងលើមួយ​គ្រាប់ ដើម្បីបំបែកពួកគេ។ រឿងរ៉ាវបានកើតឡើង កាលពីម៉ោងប្រមាណ២ រំលងអធ្រាត្រយប់ ថ្ងែទី០៥ ចូល​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០១៥ នៅជិតគល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលនៅក្នុងហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងមានក្រុមក្មេងយុវជនគ្នាបីនាក់ បានធ្វើដំណើរ​ចេញ​ពីក្លិប«វើលដាន់» តាមបណ្តោយផ្លូវខាងលើ ដែលជិះម៉ូតូម៉ាក MSXស្លាកលេខភ្នំពេញ ១CW-៩៩៩៨។ លុះ​មក​ដល់ចំណុច គល់ស្ពានស្ទឹងមានជ័យ ស្រាប់តែមានក្មេងស្ទាវ មួយក្រុមទៀតគ្នា១០នាក់ ជិះម៉ូតូ៤គ្រឿង ស្ទាក់​ម៉ូតូអ្នកទាំងបី រួចធ្វើការវាយតប់ទាំងកម្រោល ព្រមទាំងវាយកំទេចម៉ូតូ បណ្តាលឲ្យម្ចាស់រងរបួសធ្ងន់ ក្រុម​ភាគី​រងគ្រោះ [...]

ពិធី​សម្ពោធ​ផ្លូវ​ក្នុង​«ក្រុង​គុជ» ដែល​គ្មាន​វត្តមាន​នាយក​រដ្ឋមន្ត្រី

ពិធី​សម្ពោធ​ផ្លូវ​ក្នុង​«ក្រុង​គុជ» ដែល​គ្មាន​វត្តមាន​នាយក​រដ្ឋមន្ត្រី

រាល់កម្មវិធីសម្ពោធសមិទ្ធិផលនានា ដូចជាការសម្ភាធផ្លូវ សម្ពោស្ពាន សម្ភោធអាគារជាដើម ភាគច្រើនត្រូវ​បានបើក ដាក់ឲ្យប្រើប្រាស់ដោយរដ្ឋ ឬមន្ត្រីរបស់រដ្ឋាភិបាល ជាពិសេស ដាក់ឲ្យប្រើប្រាស់ ដោយនាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន តែម្តង។ ប៉ុន្តែនៅកំណាត់ផ្លូវមួយនេះ អ្នកដែលដាក់ឲ្យផ្លូវនេះ ឲ្យបណ្ដាជន​ទូទៅប្រើ​ប្រាស់ ជាព្រឹទ្ធាចារ្យមួយរូប នៅក្នុងសហគមន៍ ជ្រើសរើសដោយសហគមន៍ ដែលបានចូលរៃអង្គាសប្រាក់គ្នា ដើម្បីសង់ផ្លូវនេះឡើង។

ផ្លូវមួយខ្សែប្រវែង ១០០ម៉ែត្រ ដែលអមជាមួយ ផ្លូវរថភ្លើងនេះ ស្ថិតក្នុង«សហគមន៏បឹងកក់ ភូមិ១ ក្រុមទី៨...» នេះ​​បើតាមការបញ្ជាក់ នៅលើទំព័រហ្វេសប៊ុក របស់លោក ចាន់ ពុទ្ធស័ក្តិ សកម្មជនសិទ្ធិលំនៅដ្ឋាន ដ៏​សកម្ម​ម្នាក់ នៃប្រជាពលរដ្ឋក្នុងតំបន់នោះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។ លោក ពុទ្ធស័ក្ដិ បានបញ្ជាក់ថា ផ្លូវ​មួយ​​ខ្សែរ​នេះ ស្ថាបនាឡើង ដោយប្រើប្រាស់នូវខ្សាច់ និងថ្ម ដើម្បីបម្រើដល់ការធ្វើដំណើរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...