ផ្កាយ២ស្រវឹងបើកបុកស្ត្រីម្នាក់ប៉ើងខ្ទប់ឡាន ធ្លាយពោះវៀនស្លាប់
ក្នុងសម័យនេះ ជីវិតមនុស្សសត្វ មិនត្រូវបានចារ ដោយវាសនា ឬព្រហ្មលិខិតទៀតហើយ តែជីវិតមនុស្ស ជាល្បែងកំសាន្ដ របស់ក្រុមមនុស្ស គ្មានគុណធម៌មួយចំនួន ដែលផឹកប្រមឹក បើកបរយានយន្ដលើទ្រូងផ្លូវ ដោយគ្មានយល់ពីច្បាប់ទម្លាប់ គិតស្មានតែមួយផ្លូវមានតែឯង។ នេះគេនៅមិនទាន់និយាយដល់ ថានៈបុណ្យស័ក្តិ និងធន់ធានដែលក្រុមមនុស្សទាំងនោះ តែងយកមកប្រើ ដើម្បីជះទៅលើជនរងគ្រោះ នៅពេលខ្លួនបានបង្កគ្រោះថ្នាក់ម្ដងៗនោះផង។
សូមមើលរូបភាពខាងលើ ដែលនឹងធ្វើឲ្យអ្នកគិតថា បើសិនជាថ្ងៃណាមួយ រឿងនេះធ្លាក់មកអ្នកវិញ... តើអ្នកត្រូវស្ថិតក្នុងសភាពបែបណា? ស្ត្រីម្នាក់ ត្រូវបានរថយន្ដទំនើប របស់មន្ត្រីយោធាថានៈផ្កាយពីរម្នាក់ បើកបំបុកប៉ើងដូចខ្យល់ ទៅបុកទ្ទប់នឹងរថយន្ដមុួយទៀត រហូតធ្លាយពោះស្លាប់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៥ និង១៥នាទី នៅតាមបណ្ដោយផ្លូវ២០០១ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី [...]