Posts tagged as "Phnom Penh"

ខារ៉ាអូខេ​មួយ​កន្លែង រំខាន​ដល់​អ្នក​នៅ​ផ្ទះ​ជួល​ដេក​មិន​បាន​

ខារ៉ាអូខេ​មួយ​កន្លែង រំខាន​ដល់​អ្នក​នៅ​ផ្ទះ​ជួល​ដេក​មិន​បាន​

ការបើកអាជីវកម្មខារ៉ាអូខេ មួយកន្លែង បានបង្កសម្លេងរំខានឲ្យពលរដ្ឋអ្នករស់នៅជុំវិញ សម្ដែងការមិន​ពេញ​ចិត្ត។ ទីកន្លែងបើកអាជីវកម្មនោះ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានពលរដ្ឋ​ឲ្យដឹងថា ទើបនឹងបើកថ្មីៗ ហើយបានបង្ក ឲ្យមានសម្លេងខ្ញៀវខ្ញារអឺងកង ធ្វើឲ្យពលរដ្ឋពិបាកទទួល​ទាន​ដំណេក។

បុរសជួលបន្ទប់ នៅជិតទីតាំងខាងលើម្នាក់ វ័យប្រមាណ៣០ឆ្នាំ បានបញ្ចេញវាចារ ទាំងភាពម៉ូហ្មងក្នុងចិត្តថា៖ «ធ្វើការមួយថ្ងៃ ពេលល្ងាចទៅសាលា មកដល់ផ្ទះសង្ឃឹមថា បានសម្រាកស្រួល តែបែរជាមកស្តាប់សម្លេងរំខាន រហូតដល់យប់ម៉ោង១១ ម៉ោង១២ទៅទៀត»។ បុរសដែលធុញទ្រាន់ នឹងសម្លេងរំខានរូបនេះ បានបន្តទៀតថា លោករស់នៅទីនេះយូរមកហើយ មិនដែលមានរឿងនេះទេ តែសម្លេងរំខាននេះ ទើបតែលឺឡើងប្រមាណ២ បី​យប់ចុងក្រោយនេះប៉ុណ្ណោះ។ ពីមុនមិនធ្លាប់មាននោះទេ ហើយលោកក៏មិនបានដឹង ពីប្រភពនៃសម្លេងនោះដែរ តែអ្នករស់នៅបន្ទប់ជិតគ្នាប្រាប់ថា [...]

ផ្ទុះ​ចរន្ត​អគ្គិសនី ឆេះ​រោងចក្រ​តែ​ខូច​ខាត​តិច​តួច

ផ្ទុះ​ចរន្ត​អគ្គិសនី ឆេះ​រោងចក្រ​តែ​ខូច​ខាត​តិច​តួច

ករណីអគ្គីភ័យនេះ បានកើតឡើង នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ២០និង៣០ នាទីយប់ បាន​បង្ក​ការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្មករនៅម្តុំនោះទាំងយប់។ មូលហេតុ ដែលបណ្តាលឲ្យមានអគ្គីភ័យ ឆេះ​រោងចក្រ ដោយសារតែការផ្ទុះចរន្តអគ្គិសនី នៅក្នុងរោងចក្រ ដែលមាន ទីតាំងនៅ តាមផ្លូវលំ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលអគ្គីភ័យកំពុងឆាបឆេះ រថយន្តពន្លត់ចំនួន៣គ្រឿង បានទៅជួយពន្លត់ ប៉ុន្តែភាគីខាងរោងចក្រ មិន​អនុញ្ញាត​ឲ្យចូលទៅពន្លត់ភ្លើងទេ លុះពេលចរចាជាមួយគ្នារួច ទើបខាងរោងចក្រ ឲ្យរថយន្តពន្លត់អគ្គីភ័យ ចូល​ទៅពន្លត់ភ្លើង។ ដោយសារតែអគ្គីភ័យនោះឆាបឆេះ មានលក្ខណះតិចតួច ទើបប្រើរថយន្តបាញ់ទឹក អស់តែមួយ​គ្រឿងប៉ុណ្ណោះ។ នៅក្នុងហេតុការណ៍ បណ្តាលឲ្យខូចខាតម៉ាស៊ីនចំនួន ៤គ្រឿង និង​ក្រណាត់​មួយ​ចំនួន ចំណែកឯមនុស្សវិញ មិនមានរងរបួសទេ។

លោក សេង ស៊ាញ ចៅសង្កាត់ស្ទឹងមានជ័យ ដែលមានវត្តមាន [...]

ពលរដ្ឋ​បារម្ភ​ពី​បង្គោល​ភ្លើង​មួយ​កន្លែង​ជិត​ដួល ក្នុង​ខណ្ឌ​ចំការមន

ពលរដ្ឋ​បារម្ភ​ពី​បង្គោល​ភ្លើង​មួយ​កន្លែង​ជិត​ដួល ក្នុង​ខណ្ឌ​ចំការមន

បង្គោលភ្លើងធំមួយដើម នៅជិតផ្លូវ ១៩៩ ត្រូវបានឡានកុងទ័នឺបុក បុកឲ្យទ្រេត កាលពីយប់ថ្ងៃទី២៣ រហូត​មក​ដល់ថ្ងៃទី២៦នេះ ស្ទើដួលដល់ដី តែគេនៅមិនទាន់ឃើញអាជ្ញាធរណា មកជួយអន្តរាគមន៍ទេ។ ស្រ្តីម្នាក់​ដែល​ជាម្ចាស់ផ្ទះ លេខ១៦ នៅជិតផ្លូវបង្កោលភ្លើង បានថ្លែងត្អូញត្អែរ ពីបញ្ហានេះ ដោយអ្នកស្រីបារម្ភពីសុវត្តិភាព​កូន​ចៅ នៅពេលចេញចូលផ្ទះ។ ម្យ៉ាងទៀត អ្នកស្រីបារម្ភខ្លាចមានបញ្ហា ដល់អ្នកធ្វើដំណើរនៅផ្លូវ តាមមុខផ្ទះ​អ្នក​ស្រី ព្រោះបង្កោលនេះ ទ្រេតមកបន្តិចម្តងៗ ស្ទើធ្លាក់ដល់ដីទៅហើយ។ អ្នកស្រីបន្ថែមទៀតថា មាន​សមត្ថកិច្ច​ជិះ​តាមផ្លូវនេះ ច្រើនដងណាស់ តែហាក់មិនយកចិត្តទុកដាក់ ពីបញ្ហារបស់ប្រជាពលរដ្ឋនោះទេ ឬចាំដល់​មាន​បញ្ហា បានចុះមកដោះស្រាយ។

តាមការបញ្ជាក់ របស់អ្នករត់ម៉ូតូឌុបម្នាក់ នៅផ្លូវ ១៩៩ កែងផ្លូវ៣១៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ​ចំកាមន រាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍ឡានកុងទ័រនឺ បុកបង្កោលភ្លើងនេះ [...]

ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ២៤ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៥ ដែលបង្កឡើង ដោយបុរសស្រវឹងស្រាម្នាក់ ដែលបានបើករថយន្តរបស់ខ្លួន ម៉ាក អូឌី ពណ៍ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ 2X 6927 ទៅបុកបង្គោលភ្លើងស្ថិត នៅតាមបណ្តោយផ្លូវ ៣៥៥ ជិតរង្វង់មូល​​អង់តែន​​ទួល​គោក សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបើកបររថយន្ត ស្ថិតក្នុងភាពស្រវឹង បានបើកក្នុង​ល្បឿន​យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ រថយន្តវេចង្កូតមិនត្រង់ផ្លូវ ក៏ជ្រុលទៅបុកបង្គោលភ្លើង នៅ​តាម​ផ្លូវ​តែ​ម្តង។ ប៉ុន្តែជាសំណាងល្អ ដែលក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុ ជីវិតឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ហើយស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅចរាចរណ៍​រាជធានី ដើម្បីរងចាំម្ចាស់រថយន្ត ចូលមកដោះស្រាយ តាមនិតិវិធីច្បាប់។ ចំណែកឯម្ចាស់រថយន្តបង្ក [...]

អគ្គីភ័យ​ឆាប​ឆេះ​ពីរ​កន្លែង​នៅ​ភ្នំពេញ ក្នុង​យប់​តែ​មួយ

អគ្គីភ័យ​ឆាប​ឆេះ​ពីរ​កន្លែង​នៅ​ភ្នំពេញ ក្នុង​យប់​តែ​មួយ

ករណីឆាបឆេះទីមួយ នៅក្នុងខណ្ឌសែនសុខនោះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨ និង៣០​នាទី​ល្ងាចថ្ងៃទី ២៤ ខែសីហាឆ្នាំ២០១៥។ ទីតាំងរោងចក្រ «កាត់ដេរ ស៊ឹងហាយ ហង ហ្កាមេន ខូ អិលធីឌី» នេះ ដែល​រងអគ្គិភ័យនេះ ស្ថិតក្នុងក្រុមទី៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងពេល​កើត​ហេតុ ក្រុមពន្លត់អគ្គីភយ័ រាជធានីភ្នំពេញ សហការជាមួយក្រុមពន្លត់អគ្គីភ័យ ង ៧០ ប្រើប្រាស់រថយន្តពន្លត់ អស់​ចំនួន២៣គ្រឿងក្នុងនោះ រថយន្ដពីអង្គភាព ង ៧០ មានចំនួន៦គ្រឿង។ ចំណែកឡានទឹក របស់អង្គភាព​អគ្គីភ័យ រាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ ចំនួន១៧គ្រឿង។

តាមប្រសាសន៍របស់លោក ព្រំ យ៉ុន អ្នកទទួលបន្ទុក ផ្នែកពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង​ហេតុកាណ៍នេះ មិនទាន់បានទទួលតុល្យភាព លើកការខូចខាត ថាអស់ប៉ុន្មាននៅឡើយ តែសំភារៈ ក្នុង​រោង​ចក្រ​ខូចខាត ប្រមាណ៨០ភាគរយ។ ដោយឡែកក្រុមកម្មករ ប្រមាណ៤០០ ទៅ៥០០នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...