Posts tagged as "Phnom Penh"

គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

ករណីគ្រោះថ្នាក់ រហូតក្រឡាប់រថយន្តផ្ងារជើង ឡើងលើរវាងរថយន្តកូរូឡា (corolla) និងរថយន្តបាឡែន និង​កូរូឡាមួយទៀត បានកើតនៅវេលា ម៉ោង ១៩ និង ៣០ នាទីយប់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥។ យានយន្ត​ទាំងបី បានប៉ះគ្នា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) ដែលស្ថិតនៅក្នុង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យខ្ទេចរថយន្តផ្នែកខាងមុខ យ៉ាងខ្លាំង។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរូឡាពណ៍សរ ស្លាក លេខ ភ្នំពេញ 2C 7915 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ តាមផ្លូវសហព័ន្ធរូស្សី។ លុះមកដល់ កន្លែង​កើតហេតុ បានបើកគេចម៉ូតូមួយគ្រឿង ហើយក៏ជ្រួលទៅបុករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2P 7214 ដែល​ធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ចំពីមុខមួយទំហឹង។

បន្ទាប់ពីបុករថយន្តបាឡែនរួចហើយ រថយន្តនេះបានបន្ត ទៅបុករថយន្តកូរូឡា ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2E 9384 ដែលធ្វើដំណើរស្របទិស [...]

បើក​បុក​រនាំង​ផ្លូវ​ទាំង​ព្រឹក រួច​រត់​គេច​ខ្លូន​ពី​កន្លែង​កើត​ហេតុ

បើក​បុក​រនាំង​ផ្លូវ​ទាំង​ព្រឹក រួច​រត់​គេច​ខ្លូន​ពី​កន្លែង​កើត​ហេតុ

ឡានបង្កគ្រោះថ្នាក់ ធុន តូយូតា (TOYOTA) ពណ៍ទឹកប្រាក់ស្លាកលេខភ្នំពេញ ២AB-៤១៤៩ ត្រូវបានបើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ឡានបង្កនេះ ត្រូវបានអ្នកឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា បើក​បរក្នុងទិសដៅ ពីជើងទៅត្បួង តាមបណ្តោយផ្លូវ ២៧១ ផ្លូវធំជាប់ផ្សារដើមថ្កូវ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ​ចំកាមន រាជធានីភ្នំពេញ។ លុះមកដល់ចំណុច ជិតកន្លែងលក់ដូរ គ្រឿងសក្ការៈបូជាមួយកន្លែង ទល់មុខ​ពេទ្យ​ធ្មេញ ក៏ជ្រុលចង្កូតទៅបុក ផ្ទាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតមួយចំនួនធំ។

បន្ទាប់ពីជួបគ្រោះថ្នាក់នេះ រថយន្តតូយ៉ូតា បានរងការខូចខាត ផ្នែកខាងមុខ។ ដោយឡែកម្ចាស់ឡាន ដែលគេ​ដឹងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះ បានបើកទ្វារថយន្ដ ហើយរត់គេចខ្លូនបាត់ស្រមោល ដោយទុករថយន្ត​ចោល នៅកន្លែងកើតហេតុ។

ករណីបង្កគ្រោះថ្នាក់ រួចទុកឡានចោលនេះ បានកើតឡើង កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០១៥។ ក្រោយពេលកើតហេតុ ប្រមាណ៣០នាទី [...]

ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ

ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ

រថយន្តដឹកដីធុន ហ៊ឺយ៉ានដាយ បានប៉ះជាមួយរថយន្ត តូយូតា កាលពីវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ លើដងផ្លូវមួយ ក្នុងភូមិប្រកា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យខូចខាតរថយន្ត តូយូតា ផ្នែកខាងមុខ និងដាច់កាឡេ ទៅមុខមិនរួច តែមិនបានប៉ះពាល់ ដល់​អាយុជិវិតមនុស្សទេ។

រថយន្តបង្ក ធុន ហ៊ីយ៉ានដាយ គ្មានស្លាកលេខ បើកបរដោយលោក ឡុង សុខ អាយុ ២៥ឆ្នាំ។ យុវជនដែល​មាន​មុខរបរ ជាអ្នកបើករថយន្តដឹកដីរូបនេះ មានស្រុកកំណើតនៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងការដ្ឋានរណ្តៅដីតាហេង ក្នុងភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ចំណែករថយន្តរងការខូចខាត ធុន តូយូតា ពាក់ស្លាកលេខ 2W 0610 ភ្នំពេញ បើកបរដោយលោក នៅ សានិត ភេទប្រុសអាយុ ៣៧ ឆ្នាំ។ លោក សានិត ត្រូវបានគេស្គាល់ថា មានមុខរបរ ជាអ្នកបើករថយន្ត [...]

អគ្គីភ័យ​ឆេះ​ផ្ទះ​នៅ​អូឡាំពិក ខូច​ខាត​អស់​ប្រមាណ​៤៨​ម៉ឺន​ដុល្លារ

អគ្គីភ័យ​ឆេះ​ផ្ទះ​នៅ​អូឡាំពិក ខូច​ខាត​អស់​ប្រមាណ​៤៨​ម៉ឺន​ដុល្លារ

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង១ និង៣០នាទី យប់ព្រហាម ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ របស់លោក លី សុខលីម ជាម្ចាស់ផ្ទះរងគ្រោះ បានប្រាប់ឱ្យដឹងថា មូលហេតុបណ្តាល​មកពី ផ្ទុះប្រអប់ភ្លើងលេខ ២០២ បន្ទាប់មកធ្លាក់រងើកភ្លើង មកលើឥវ៉ាន់ ក្នុងផ្ទះរបស់លោក ទើបបាន​ឆាប​ឆេះ ជាអណ្ដាតភ្លើងធំតែម្តង។ លោកបន្ថែមថា ក្រុមគ្រួសារប្រពន្ធកូន និងម្តាយលោក មិនបានរងរបួសអ្វីទេ តែ​ទ្រព្យ​សម្បត្តិ នៅក្នុងមួយល្វែងផ្ទះ បានឆេះស្ទើរទាំងស្រុង ក្នុងនោះមានម៉ូតូ បីគ្រឿង រថយន្តទំនើបមួយគ្រឿង និង​សម្ភារៈ​ជាច្រើនទៀត សរុបជាទឹកប្រាក់ ប្រមាណ ៤៨ម៉ឺនដុល្លារ។

លោកបានរៀបរាប់ថា ដើមដំបូងឡើយ លោកមិនបានឃើញ ព្រិត្តិការណ៍ដោយផ្ទាល់ទេ គឺអ្នកស្រីជាម្តាយ​លោក ជាអ្នកឃើញ រួចបានចូលទៅហៅលោក។ តែពេលភ្ញាក់ឡើង កំឡុងម៉ោងជាង ១ រំលងអាធ្រាតនោះ [...]

ចោរ​៦នាក់​វាយ​ជន​រង​គ្រោះ​៣នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ

ចោរ​៦នាក់​វាយ​ជន​រង​គ្រោះ​៣នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ២៣ និង ៣០នាទីយប់នៅ ជិត​ផ្សារ​រាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេល ដែលជនរងគ្រោះទាំងបី កំពុងជិះ ម៉ូតូ ធុន​សេ១២៥ មួយគ្រឿងពណ៍ខ្មៅ ស្លាកលេខ 1BE 3689 ភ្នំពេញ ដែលមានទិសដៅទៅកាន់ ក្រុងតាខ្មៅ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ទាំងបី ដែលបានជិះម៉ូតូរួមគ្នាមួយគ្រឿងនេះ មានឈ្មោះ សូ ប៊ុនរិទ្ធ មានអាយុ ២៣ឆ្នាំ ស្នាក់នៅជិតវត្តកៀនឃ្លាំង ខណ្ឌជ្រោយចង្វា ឈ្មោះ ពុធ ពៅ ភេទប្រុស មានអាយុ ២៥ ឆ្នាំ និងឈ្មោះ ហេង តែគង់ មានអាយុ ១៧ ឆ្នាំ ស្នាក់នៅអាស័យដ្ឋានជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរចេញពីផ្ទះ មានគោលបំណងឆ្ពោះទៅកាន់ ក្រុងតាខ្មៅ។ តែនៅពេលកំពុងតែធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនល្មើសចំនួន៦នាក់ បាន​ធាក់​ម៉ូតូរបស់ជនរងគ្រោះឲ្យដួល រួចបានវាយមកលើ​ពួកគាត់ទាំងបី មុននឹងជនល្មើស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...