ហ៊ុន សែន ឲ្យអ្នកប្រឌិតរឿងលោក«ស្លាប់» គួថែសុខភាពឬវេចបង្វិចរត់
នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានប្រតិកម្មធ្ងន់ៗ តបទៅនឹងពាក្យចរចាមអារាម ក៏ដូចជាព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញទំនាក់ទំនងហ្វេកប៊ុក ទាក់ទងនឹងមរណភាពរបស់លោក ដោយសារដាច់សរសៃឈាមខួរក្បាលនោះ។ លោកបានវាយបក ដោយប្រាប់ឲ្យមនុស្សដែលប្រឌិតរឿងនេះ គួរថែរក្សសុខភាពខ្លួនឯង ឬត្រូវវេចបង្វិចរត់ឲ្យហើយទៅ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ខេត្តកំពត - ពិធីជួបជាមួយយោធិនពិការ នៅមជ្ឈមណ្ឌលតាកែនកោះស្លា លោកនាយករដ្ឋមន្ដ្រីបានលើកឡើងថា៖ «នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង [...]