ពេជ្រ សោភា មានទុក្ខធំ ព្រោះឪពុកទទួលមរណៈភាព
តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខធំជាទីបំផុត ព្រោះតែឪពុកជាទីស្រលាញ់របស់កញ្ញា បានទទួលមរណៈភាព កាលពីយប់មិញនេះ ដោយសាររោគាពាធ។
កញ្ញា ពេជ្រ សោភា និងឪពុករបស់នាង ពេលនៅមានជីវិតនៅឡើយ។ (រូបថត ហ្វេសប៊ុក)
តារា - តារាចម្រៀង ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយ ឪពុករបស់នាង បានទទួលមរណភាពហើយ កាលពីម៉ោងប្រមាណជា ជាង ៧ យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាព្យាធិ ក្នុងជន្មាយុ ៧១ ឆ្នាំ បន្ទាប់ពីគេងសម្រកព្យាបាលក្នុងមន្ទីពេទ្យ អស់រយៈពេលជាច្រើនខែមក។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាចម្រៀងដែលពោរពេញ ទៅដោយក្បាច់រាំញាក់កន្រ្តាក់អារម្មណ៍រូបនេះ [...]